Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្សចំនួនជាង៦០នាក់ បានស្លាប់ និងជាង៦០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេលមួយឆ្នាំ២០២១ ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
18/01/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មនុស្សចំនួនជាង៦០នាក់ បានស្លាប់ និងជាង៦០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេលមួយឆ្នាំ២០២១ ក្នុងខេត្តសៀមរាប
148
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ២០២១នេះ នៅទូទាំងខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងចំនួន៧០លើក ប៉ុន្តែបានថយចុះចំនួន៤លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ដែលកើតមានចំនួន៧៤លើក ក្នុងនោះបណ្តាលឱ្យមនុស្សស្លាប់ចំនួន៦៣នាក់ , របួសធ្ងន់ចំនួន៣២នាក់ និងរបួសស្រាលចំនួន៣០នាក់ បណ្ដាលឲ្យខូចម៉ូតូចំនួន៤៨គ្រឿង , រថយន្តចំនួន៣៧គ្រឿង , គោយន្តចំនួន៣គ្រឿង និង កង់ចំនួន៤គ្រឿង ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចំនួន៧២ករណី និងមនុស្សចំនួន៥នាក់ ។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសចូលរួមកិច្ចប្រជុំគណ:បញ្ជការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប កាលព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត បានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ នេះ រួមមាន ៖ បើកបរក្នុងល្បឿនលឿន ចំនួន៣៣លើក , បើកបរមិនប្រកាន់ស្តាំចំនួន១១លើក , បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ចំនួន៦លើក , បែកកង់និងរេចង្កូតទៅបុកម៉ូតូចំនួន១លើក , បត់ខ្វះការប្រុងប្រយ័ត្នចំនួន២លើក , បើកបរឆ្លងផ្លូវខ្វះការប្រយ័ត្នចំនួន៧លើក , បើកបរគ្រោះថ្នាក់ដោយខ្លួនឯងចំនួន៣លើក , គោយន្តគ្មានភ្លើងបំភ្លឺចំនួន២លើក , បើកបរក្នុងស្ថានភាពស្រវឹងចំនួន១លើក , បើកក្នុងស្ថានភាពងងុយដេកចំនួន១លើក , ដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នចំនួន២លើក និង ចតលើផ្លូវគ្មានស្លាកសញ្ញាចំនួន១លើក ហើយដោយឡែកសម្រាប់ការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកវិញ នៅឆ្នាំ២០២១នេះ បានធ្វើការផាកពិន័យម៉ូតូល្មើសច្បាប់គ្រប់ប្រភេទ ចំនួន ៣.៩០២គ្រឿង និង ផាកពិន័យរថយន្តតូចធំល្មើសច្បាប់គ្រប់ប្រភេទចំនួន ១.៧៧៤គ្រឿង ។

លោកស្នងការនគរបាលខេត្តសៀមរាប បានបង្ហាញនូវក្តីបារម្ភថា មានកត្តាប្រឈមចំពោះឥរិយាបទរបស់បងប្អូនមួយចំនួនក្នុងការបើកបរលើទ្រូងផ្លូវ ដោយពួកគាត់ខ្លះបើកបរក្នុងស្ថានភាពស្រវឹង , ខ្វះការយោគយល់ , មិនគោរពស្លាកសញ្ញាចរាចរណ៍ និង ភ្លើងសញ្ញាចរាចរណ៍ជាដើម ដែលបញ្ហាទាំងអស់នេះ ជាហានិភ័យ និងជាហេតុដែលអាចបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលា ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ្រោះថ្នាក់​ចរាចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុងសៀមរាប ជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ !

ក្រុងសៀមរាប ជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ !

អាជ្ញាធរខេត្តនឹងបង្កើតយន្តការរឹតបន្តឹងការផាកពិន័យចំពោះអ្នកចោលសំរាមឥតសណ្តាប់ធ្នាប់នៅក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ស្របពេលក្រុងសៀមរាបទើបនឹងជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ខណៈសំរាមនៅក្នុងក្រុងសៀមរាបមានជាង៥០០តោនក្នុងមួយថ្ងៃ

ប្រជាពលរដ្ឋ ៣៣គ្រួសារ ក្នុងភូមិគោកត្នោត សង្កាត់គោកចក ដែលជួបការលំបាកផ្នែកជីវភាព ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជន 

ប្រជាពលរដ្ឋ ៣៣គ្រួសារ ក្នុងភូមិគោកត្នោត សង្កាត់គោកចក ដែលជួបការលំបាកផ្នែកជីវភាព ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជន 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.