Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋ ៣៣គ្រួសារ ក្នុងភូមិគោកត្នោត សង្កាត់គោកចក ដែលជួបការលំបាកផ្នែកជីវភាព ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជន 

ដោយ Pothe Thun
19/01/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១៨ ខែមករាឆ្នាំ២០២២ បងប្អូនប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃចំនួន ៣៣គ្រួសារ ក្នុងភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបបានទទួលការឧបត្ថម្ភស្បៀងអាហារពី លោក Andreas G. Flober និងភរិយា ដែលជាសប្បុរសជន ជនជាតិអាឡឺម៉ង់ដ៍ មករស់នៅប្រទេសខ្មែរជាង១០ឆ្នាំមកហើយ។ ក្រោមការជួយសម្របសម្រួលពីព្រះចៅអធិការវត្តមួយចំនួន ក្នុងក្រុងសៀមរាប សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់គ្រួសារដែលជួបភាពខ្វះខាតជាក់ស្តែង។ សម្ភារ:ផ្តល់ជូននោះក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១៥គ.ក្រ, មី១កេស, ទឹកត្រី១ដប, ទឹកស៊ីអុីវ១ដប, សាប៊ូម្សៅ១កញ្ចប់ និងថវិការបស់ព្រះសង្ឃមួយគ្រួសារ១ម៉ឺនរៀលផងដែរ ។ លោក ណាំ នឿម មេភូមិគោកត្នោត បានសម្តែងក្តីត្រេកអរក្នុងនាមប្រជាពលរដ្ឋ ពីព្រោះពួកគាត់ទាំង ៣៣គ្រួសារពិតជាជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃពិតប្រាកដមែន ដោយសារអ្នកខ្លះបានបាត់បង់ការងារ និងរកការងារមិនបានធ្វើឡើងវិញ បាត់បង់អាជីវកម្ម ខ្វះមុខរបរជាដើម ចាប់តាំងពីក្នុងអំឡុងពេលជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ ជាង២ឆ្នាំមកម្ល៉េះ។

តំណាងម្ចាស់អំណោយ លោក Andreas G. Flober មានប្រសាសន៍ថា៖ សម្ភារ: អំណោយបន្តិចបន្តួចនេះមួយផ្នែកបានមកពីមិត្តភក្តិរបស់លោកនៅក្រៅប្រទេសផ្តល់មកតាមរយ:លោក និងមួយផ្នែកទៀតជាថវិកាផ្ទាល់ខ្លួនរបស់លោក និងភរិយា ដើម្បីជួយក្នុងសកម្មភាពមនុស្សធម៌ ចែករំលែកទៅដល់គ្រួសារដែលខ្វះខាតទៅតាមលទ្ឋភាពដែលមាន។ កន្លងមកក៏ធ្លាប់បានផ្តល់គ្រឿងឧបភោគបរិភោគតាមរយ:ការសម្របសម្រួលរបស់ព្រះចៅអធិការវត្តមួយចំនួនផងដែរ ដើម្បីនាំយកទៅចែកជូនដល់គ្រួសារខ្វះខាតជាច្រើនលើកមកហើយទាំងនៅក្នុងក្រុងនិងជនបទ។ លោក អានឌ្រៀស បានអំពាវនាវ និងសំណូមពរដល់អ្នកភូមិសូមកុំសម្លាប់សត្វ ព្រោះវានាំឱ្យមានពៀរវេរា និងសូមកុំកាប់ដើមឈើ ព្រោះដើមឈើផ្តល់នូវអត្ថប្រយោជន៍ច្រើនណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស និងសត្វ។ ក្រៅពីផ្តល់ប្រយោជន៍សម្រាប់ប្រើប្រាស់ ដើមឈើជួយស្រូបឧស្ម័ន និងខ្យល់ពុលពីបរិយាកាស ជួយឱ្យភ្លៀងធ្លាក់ទៀងទាត់តាមរដូវ ជួយការពារខ្យល់ព្យុះ និងទឹកជំនន់ជាដើម យើងគួរនាំគ្នារក្សាឱ្យនៅគង់វង្សក្នុងភូមិស្រុកយើង ដើម្បីទុកជាប្រយោជន៍ដល់កូនចៅរបស់យើងទៅអនាគត ។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះរាជាគណ:ថ្នាក់កិត្តិយស និងជាចៅអធិការវត្តបារាយមហានទីរតនារាម(ស្វាយរមៀត)បានគាំទ្រចំពោះការសំណូមពរខាងលើ ព្រោះដើមឈើផ្តល់នូវសារ:សំខាន់ដល់មនុស្សសត្វរាប់មិនបានប្រមាណមិនកើត តួយ៉ាង កាលពីព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង ទ្រង់ប្រសូត្រនៅក្រោមដើមឈើ ទ្រង់ត្រាស់ដឹងក៏នៅក្រោមដើមឈើ និងទ្រង់បរិនិព្វានក៏នៅក្រោមដើមឈើដែរ នេះជាឧទាហរណ៍ជាក់ស្តែងត្រួសៗ បើកាលណាយើងនាំគ្នាចេះតែកាប់ឈើដើម្បីបំពេញតែតម្រូវការហួសហេតុពេកក៏នាំមកនូវការបាត់បង់ មិនមានសល់អ្វីសម្រាប់កូនចៅយើងនោះទេ ។ ចំណែកការហាមមិនឱ្យសម្លាប់សត្វ ក៏មាននៅក្នុងសិក្ខាបទឬសីល៥ដែលព្រះពុទ្ឋបរមគ្រូនៃយើងបានបញ្ញតិឱ្យប្រជាពុទ្ធបរិស័ទ វៀរចាកការសម្លាប់សត្វ បំបាត់ជីវិតគេ។ព្រះពុទ្ធទ្រង់ចង្អុលបង្ហាញហេតុ និងផលគ្រប់សកម្មភាពប្រចាំថ្ងៃទាំងអស់កុំឱ្យយើងមានសេចក្តីប្រមាថ និងចៀសវាងនូវការសម្លាប់សត្វបំបាត់ជីវិតអ្នកដទៃគឺនាំឱ្យបុគ្គលអ្នកប្រព្រឹត្តិនោះមានកម្មពៀរ និងបាត់បង់នូវធនធានធម្មជាតិជាដើមផង។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ព្រះសច្ចានុបាល នឿម វុទ្ធី បានចាត់ទុកការផ្តល់អំណោយនេះ គឺបង្ហាញនូវការផ្តល់ឱ្យគ្នា នូវក្តីស្រឡាញ់រាប់អាន និង មេត្តាករុណា ដល់គ្នាទៅវិញទៅមកក្នុងកាល:ទេស: ដែលយើងទាំងអស់គ្នាកំពុងជួបនូវបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩។ កាយវិការដ៏មនុស្សធម៌នេះ ក៏ជាចូលរួមដោះស្រាយទុកលំបាកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តផងដែរ ។ព្រះអង្គមានសង្ឃដីកាថា៖ សូមបងប្អូនញាតិញោមទំាងអស់កុំមានសេចក្តីប្រមាថឡើយ ជាពិសេសកុំប្រមាថជាមួយជំងឺកូវីដ-១៩ ចូរកុំធ្វេសប្រហែស ត្រូវប្រុងប្រយ័ត្នបង្ការ ការពារទប់ស្កាត់ទាំងអស់គ្នា និងណែនាំដល់កូនចៅ ឱ្យអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពាររបស់រាជរដ្ឋាភិបាលដើម្បីការពារ ទប់ស្កាត់ និង បង្ការការចម្លងជំងឺកូវីដ-១៩៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

 

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ នាយិកាឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ នាយិកាឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់

ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ

ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ

សិស្សនគរបាលក្របខណ្ឌថ្មី ចំនួន២០០នាក់ទទួលការបណ្ដុះបណ្ដាល“កម្រិតបឋមវិជ្ជាជីវៈនគរបាល“ ក្នុងខេត្តសៀមរាប

សិស្សនគរបាលក្របខណ្ឌថ្មី ចំនួន២០០នាក់ទទួលការបណ្ដុះបណ្ដាល“កម្រិតបឋមវិជ្ជាជីវៈនគរបាល“ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.