Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ នាយិកាឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់

ដោយ Pothe Thun
19/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ នាយិកាឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ កញ្ញា ស្រី សុធាវី នាយិកាឣង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ដើម្បីស្នើសុំកិច្ចសហការជាមួយក្រសួងព័ត៌មាន ពាក់ព័ន្ធទៅនឹងវិស័យការកសាង សន្តិភាពផ្សារភ្ជាប់ជាមួយនឹងសារព័ត៌មាន ដើម្បីជាចំណេះដឹងបន្ថែមសម្រាប់អ្នកសារព័ត៌មាន។

ក្នុងឱកាសនោះកញ្ញា ស្រី សុធាវី បានម្រាបជូនថា អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលធ្វើការងារលើការអភិវឌ្ឍ និងពង្រឹងសមត្ថភាព ស្តីអំពីការកសាងសន្តិភាព និងការបំប្លែងទំនាស់។ កញ្ញា បានរំលឹកឡើងវិញដែរថា មានសកម្មភាពដូចកាលគម្រោងឆ្នាំ២០១៩-២០២១ ដែរ ដោយឡែកសម្រាប់គម្រោងថ្មីនេះ គឺបន្តអនុវត្តនៅខេត្តគោលដៅ ដូចជា៖ ភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង សៀមរាប មណ្ឌលគិរី កែប និងព្រះសីហនុ។ សម្រាប់គម្រោងបណ្តុះបណ្តាលអ្នកសារព័ត៌មានសន្តិភាព នឹងជ្រើសអ្នកចូលរួមជាមន្ត្រីមន្ទីរព័ត៌មាន អ្នកសារព័ត៌មានប្រជាពលរដ្ឋ TV online និងសហគមន៍ ក្នុងខេត្តគោលដៅ ដើម្បីឱ្យអ្នកសារព័ត៌មានដែលសកម្មនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ បានយល់ពីការប្រើប្រាស់សារនៅក្នុងសង្គមដែលជាការចូលរួមចំណែក នៅក្នុងការកសាងសន្តិភាព កាត់បន្ថយនូវហិង្សា និងការប្រើប្រាស់ហិង្សាជាពាក្យសំដីតាមប្រព័ន្ធផ្សព្វផ្សាយ។

ឯកឧត្តម រដ្ឋមន្រ្ដី ខៀវ កាញារីទ្ធ គាំទ្រគម្រោង សារព័ត៌មានសន្តិភាព ឬប្រព័ន្ធផ្សព្វផ្សាយសន្តិភាព ឆ្នាំ២០២២ ដល់ ២០២៤ របស់អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ដើម្បីពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន បានកាន់តែល្អប្រសើរបន្ថែមទៀតក្នុងពេលបំពេញការងារ។ «វគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន នៅក្នុងការយល់ដឹងពីវិស័យការកសាងសន្តិភាព បញ្ជ្រាបចូលទៅក្នុងសារដែលអ្នកសារព័ត៌មានបានធ្វើកិច្ចការងារប្រចាំថ្ងៃ ក៏ដូចជាគិតគូរទៅក្នុងការលើកកម្ពស់សារព័ត៌មានសន្តិភាព ជៀសឆ្ងាយពីសារព័ត៌មានបែបហិង្សា នៅក្នុងការប្រើប្រាស់តាមបណ្ដាញសង្គមក្នុងសង្គមជាតិ និងពិនិត្យមើលទៅលើអត្ថបទផ្សេងៗ ដែលចុះផ្សាយហើយ ធ្វើការឆ្លុះបញ្ចាំងទៅលើអ្វីដែលបានអនុវត្ត សម្រាប់ការកែលម្អទៅលើប្រព័ន្ធផ្សព្វផ្សាយរបស់នោះ»៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្តបទនិងរូបភាព៖ទូរទស្សន៍ជាតិកម្ពុជា

Tags: ក្រសួងព័ត៌មានឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ

ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ

សិស្សនគរបាលក្របខណ្ឌថ្មី ចំនួន២០០នាក់ទទួលការបណ្ដុះបណ្ដាល“កម្រិតបឋមវិជ្ជាជីវៈនគរបាល“ ក្នុងខេត្តសៀមរាប

សិស្សនគរបាលក្របខណ្ឌថ្មី ចំនួន២០០នាក់ទទួលការបណ្ដុះបណ្ដាល“កម្រិតបឋមវិជ្ជាជីវៈនគរបាល“ ក្នុងខេត្តសៀមរាប

ក្រុង៣របស់កម្ពុជាទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន

ក្រុង៣របស់កម្ពុជាទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.