Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុង៣របស់កម្ពុជាទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន

ដោយ Pothe Thun
20/01/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រុងចំនួន៣របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោម២១ប្រទេសនៃសមាជិកអាស៊ាន បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤ ដែលបានរៀបចំនៅខេត្តព្រះសីហនុ និងជាទីកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។ ក្នុងនោះ ក៏មានក្រុងសៀមរាបផងដែរ ដែលអញ្ជើញទទួលជ័យលាភី ដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងក្រុង២ផ្សេងទៀត គឺក្រុងបាត់ដំបង និងក្រុងព្រះសីហនុ។

គួររំលឹកថា កាលពីឆ្នាំ២០២០ ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកំពត និងក្រុងតាខ្មៅ បានទទួលជ័យលាភីជាក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលបានរៀបចំនៅក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ការប្រគល់រង្វាន់នេះធ្វើឡើង ដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមគណៈកម្មាធិការជាតិវាយតម្លៃក្រុងស្អាត និងក្រសួងទេសចរណ៍ កម្ពុជាបាននិងកំពុងជំរុញចលនាប្រឡងប្រណាំងក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ នេះបានឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរបញ្ជាក់ថា ស្តង់ដារក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃក្រុងស្អាត តាំងពីឆ្នាំ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដារនេះត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។

ក្រុងទាំង២១ ដែលទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) រួមមាន៖
– ប្រទេសព្រុយណេ មានក្រុងទូតុង (Tutong)។
– ប្រទេសកម្ពុជា ក្រុងបាត់ដំបង (Battambang) ក្រុងព្រះសីហនុ (Preah Sihanouvill) និង ក្រុងសៀមរាប (Siem Reap)។
– ប្រទេសឡាវ មានក្រុងហ្លួងព្រះបាង (Luang Prabang) ក្រុងប៉ាកសេ (Pakse) និងក្រុងវៀងជ័យ (Viengxay)។
– ប្រទេសម៉ាឡេស៉ី មានក្រុងចច (George Town) កោះលង្កាវី (Langkawi) និងក្រុងម័រ (Muar)។
– ប្រទេសមីយ៉ាន់ម៉ា មានក្រុងមណ្ឌាល័យ (Mandalay) ក្រុងណៃពិដោរ (Nay Pyitaw) និងក្រុងមីយិក (Myeik)។
– ប្រទេសថៃ មានក្រុងខនកេន (Khon Kaen) ក្រុងប៉ាតាយ៉ា (Pataya) និងកោះម៉ាក (Koh Mak)។
– ប្រទេសវៀតណាម មានក្រុងហាឡុង (Ha Long) ក្រុងដាឡាត់ (Da Lat) និងក្រុងវ័ងតាវ (Vung Tau)។

អត្ថបទ៖ លោក សេង ផល្លី

Tags: ទីក្រុងទេសចរណ៍ស្អាតអាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មេដឹកនាំកំពូលកូរ៉េខាងជើងថា នឹងធ្វើតេស្តនុយក្លេអ៊ែរ និងមីស៉ីល បាលីស្ទីករយៈចម្ងាយឆ្ងាយ (ICBM) ឡើងវិញ!

មេដឹកនាំកំពូលកូរ៉េខាងជើងថា នឹងធ្វើតេស្តនុយក្លេអ៊ែរ និងមីស៉ីល បាលីស្ទីករយៈចម្ងាយឆ្ងាយ (ICBM) ឡើងវិញ!

ទំហំនៃការខូចខាត ក្រោយគ្រោះមហន្តរាយនៅ តុងហ្គា

ទំហំនៃការខូចខាត ក្រោយគ្រោះមហន្តរាយនៅ តុងហ្គា

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល ចុះពិនិត្យនិងវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ ដល់ពលរដ្ឋក្រីក្រនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល ចុះពិនិត្យនិងវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ ដល់ពលរដ្ឋក្រីក្រនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.