Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល ចុះពិនិត្យនិងវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ ដល់ពលរដ្ឋក្រីក្រនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

ដោយ Pothe Thun
27/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះសង្កេត និងពិនិត្យវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ករណីនេះ ធ្វើឡើង នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី កាលពីរសៀលថ្ងៃទី២៥ ខែមករានេះ ដោយមានការចូលរួមពីឯកឧត្តម ថេង បញ្ញាថុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការនៃក្រសួងផែនការ និងលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបផងដែរ ។

ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គ-លេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា ការចុះសង្កេត និងពិនិត្យវាយតម្លៃនេះ ជាសកម្មភាពជាប្រចាំរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាន ទាំងនៅទីក្រុង ទីប្រជុំជន និងទីជនបទ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការកំណត់គ្រួសារគោលដៅ និងការអនុវត្តកម្មវិធិជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តក្រោមការដឹកនាំ និងសម្របសម្រួលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម។ឯកឧត្តម បានលើកឡើងថា ប័ណ្ណសមធម៌ ឬអាចហៅថាបណ្ណក្រីក្រនេះ ត្រូវបានផ្ដល់ជូនគ្រួសារដែលមានភាពខ្វះខាតក្នុងជីវភាព និងងាយរងគ្រោះបានរយៈពេលជាង១៣ឆ្នាំមកហើយ សម្រាប់កំណត់គោលដៅនៃការផ្ដល់ការគាំពារពលរដ្ឋដែលខ្វះខាត ជាពិសេសផ្ដោតលើសេវាសុខាភិបាលដោយរដ្ឋជាអ្នកចេញថ្លៃព្យាបាល និងចំណាយពាក់ព័ន្ធផ្សេងជំនួស ក្នុងបរិបទនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេស នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃកូវីដ-១៩។ គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវបានកំណត់អត្តសញ្ញាណ និងមានបណ្ណសមធម៌ បាននិងកំពុងទទួលការគាំពារ និងការផ្ដល់ប្រាក់ឧបត្ថម្ភពីរដ្ឋ ។ឯកឧត្ដមបញ្ជាក់ថា ប្រព័ន្ធកំណត់អត្តសញ្ញាណនេះ ត្រូវបានកែលម្អជាបន្តបន្ទាប់ និងដាក់ឱ្យអនុវត្តនូវយន្តការតាមការស្នើសុំផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខកុមារា គង់ សីហា ដែលត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើបណ្តាញសង្គម កាលពីពេលកន្លងទៅនេះ។ឯកឧត្ដមបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ស្ថានភាពគ្រួសារកុមារ គង់ សីហា មានភាពល្អប្រសើរច្រើនជាងមុន ហើយបច្ចុប្បន្នកុមាររូបនេះ កំពុងតែទទួលបានការរៀនសូត្រយ៉ាងពេញលេញ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ បន្ថែមពីនេះ គ្រួសារ កុមារ គង់ សីហា ក៏ជាគ្រួសារក្រីក្រមួយក្នុងចំណោមគ្រួសារក្រីក្រដទៃទៀត ដែលមានបណ្ណសមធម៌ និងកំពុងទទួលបានប្រាក់ឧបត្ថម្ភជាទៀងទាត់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការទទួលបានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ពីបណ្ណសមធម៌នេះ។ ជាមួយគ្នានោះ ក្រុមការងារក៍បានទៅពិនិត្យមើលជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅពីតំបន់មាត់ស្ទឹងក្រុងសៀមរាប ទៅរស់នៅដីដែលរដ្ឋផ្ដល់ឱ្យនៅភូមិរុនតាឯកផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្ចាស់អាជីវកម្មទឹកស្អាតស្រុកសូទ្រនិគម អះអាងថា ទឹកដែលផលិតចេញពីស្ថានីយ៍ទឹកស្អាតរបស់ខ្លួន គឺជាទឹកស្អាតដែលមិនមានផលប៉ះពាល់ដល់សុខភាព ចំពោះអ្នកប្រើប្រាស់ឡើយ

ម្ចាស់អាជីវកម្មទឹកស្អាតស្រុកសូទ្រនិគម អះអាងថា ទឹកដែលផលិតចេញពីស្ថានីយ៍ទឹកស្អាតរបស់ខ្លួន គឺជាទឹកស្អាតដែលមិនមានផលប៉ះពាល់ដល់សុខភាព ចំពោះអ្នកប្រើប្រាស់ឡើយ

មន្ទីរអប់រំខេត្ត ទទួលបានសម្ភារៈការពារការឆ្លងជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាប

មន្ទីរអប់រំខេត្ត ទទួលបានសម្ភារៈការពារការឆ្លងជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាប

ឆ្នាំ២០២២ ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ

ឆ្នាំ២០២២ ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.