Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ម្ចាស់អាជីវកម្មទឹកស្អាតស្រុកសូទ្រនិគម អះអាងថា ទឹកដែលផលិតចេញពីស្ថានីយ៍ទឹកស្អាតរបស់ខ្លួន គឺជាទឹកស្អាតដែលមិនមានផលប៉ះពាល់ដល់សុខភាព ចំពោះអ្នកប្រើប្រាស់ឡើយ

ដោយ Pothe Thun
27/01/2022
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ជា វ៉េង ជាម្ចាស់អាជីវកម្មទឹកស្អាតស្រុកសូទ្រនិគម មានប្រសាសន៍ថា ថ្វីត្បិតតែទឹកស្អាត ដែលផលិតចេញពីស្ថានីយទឹកស្អាតរបស់លោកធំក្លិនបន្តិចក៏ពិតមែន ប៉ុន្ដែក្លិននៅក្នុងទឹកនោះ មិនមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ ព្រោះក្លិននោះ គឺក្លិនជាតិក្ល័រកំចាត់មេរោគ សម្រាប់ធ្វើឱ្យទឹកមានគុណភាពល្អ និងជួយសម្រួលដល់សុខភាពអ្នកប្រើប្រាស់ផងដែរ ពិសេសទឹកស្អាតនេះ ក្រៅពីការប្រើប្រាស់ជាប្រចាំថ្ងៃ មនុស្សក៏អាចទទួលទានបានដែរ។

លោកបន្ដថា អាជីវកម្មរបស់លោកបានអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងបានធ្វើការពិសោធន៍ជាប្រចាំ ដើម្បីធ្វើឱ្យទឹកមានគុណភាពល្អ ខណៈដែលស្ថានីយ៍ទឹកស្អាតនេះ មានរយៈពេលជាង៥ឆ្នាំហើយ ដោយចាប់តាំងពីឆ្នាំ២០១៤មក ប៉ុន្តែកន្លងមកមានទឹកដែលកករនោះ គឺដោយសារគ្រឿងចក្រកាយដីពង្រីកផ្លូវ និង ប្រជាពលរដ្ឋធ្វើកសិកម្មប៉ះពាល់ដល់ទុយោទឹក ធ្វើឱ្យដីចូលក្នុងទីយោខ្លះៗ ឃណៈបច្ចុប្បន្ននេះ យើងបានដោះស្រាយរួចរាល់ហើយ។

លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម មានប្រសាសន៍ថា លោក ជា វ៉េង ជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតសូទ្រនិគម និងជាប្រធានសមាគមទឹកស្អាតទូទាំងប្រទេស ហើយក្រុមហ៊ុនទឹកស្អាតនោះ បានអនុវត្ត និង ពិនិត្យយ៉ាងត្រឹមត្រូវតាមបច្ចេកទេសនិងទទួលស្គាល់ពីអាជ្ញាធរ ហេតុនេះក្នុងនាមអាជ្ញាធស្រុក លោកបានគិតគូរដល់សុខភាពប្រជាពលរដ្ឋ ដោយមិនឱ្យមានបញ្ហាមិនប្រក្រតីពីទឹកស្អាតកើតឡើងនោះទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកស្អាត នៅឃុំដានរុន និងឃុំដំដែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប បានលើកឡើងស្រដៀងគ្នាថា ពួកគាត់បានប្រើប្រាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតសូទ្រនិគមនេះ ជាច្រើនឆ្នាំមកហើយ មិនដែលមានផលប៉ះពាល់ដល់សុខភាពនោះទេ ហើយបណ្ដាញទឹកស្អាតនៅស្រុកសូទ្រនិគមននេះ អាចប្រើបានទាំងមនុស្សសត្វ និងដំណាំ ហើយអាចជួយសម្រួលដល់ជីវភាពគ្រួសារ ខុសពីការទិញទឹកពីឈ្មួញដឹកលក់តាមផ្លូវ និងប្រើទឹកអណ្ដូង៕

អត្ថបទ និង រូបភាព ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទឹកស្អាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរអប់រំខេត្ត ទទួលបានសម្ភារៈការពារការឆ្លងជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាប

មន្ទីរអប់រំខេត្ត ទទួលបានសម្ភារៈការពារការឆ្លងជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាប

ឆ្នាំ២០២២ ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ

ឆ្នាំ២០២២ ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ

Gamble Starburst Having one hundred 100 % free https://real-money-casino.ca/4-of-a-king-slot-online-review/ Revolves No deposit Expected! Gambler's Publication

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.