Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឆ្នាំ២០២២ ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ

ដោយ Pothe Thun
27/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឆ្នាំ២០២២ ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំពិភាក្សាការងារមួយជាមួយក្រុមហ៊ុនអង្ករអ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន ( ខេមបូឌា ) ឯ.ក ស្ដីពីវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ក្រោមអធិបតីភាពឯកឧត្ដម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និង ជាប្រធានតម្រង់ទិស , ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក LU WEI ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោកលោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត និង មន្ត្រីអ្នកមុខអ្នកការ ជាច្រើនរូបទៀត ។

មានប្រសាសន៍បើកកិច្ចប្រជុំនេះ ឯកឧត្ដម តឹករ៉េត សំរេច បង្ហាញថានៅឆ្នាំ២០២១កន្លងទៅ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលអនុវត្តន៍ដោយក្រុមហ៊ុនអង្ករអ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន ( ខេមបូឌា ) មានការវិវត្តទៅមុខគួរឱ្យកត់សម្គាល់ បើទោះបីជាប្រឈមមុខជាមួយការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ក្ដី។

ឯកឧត្ដម រដ្ឋមន្ត្រីប្រតិភូ បានវាយតម្លៃជារួមថា ក្នុងឆ្នាំ២០២២ ខាងមុខ តាមការវាយតម្លៃ លើការងារសាងសង់ជារួមរបស់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងសម្រេចបានរហូតដល់៧០ភាគរយ ទន្ទឹមនោះក្រុមការងារ ក៏នឹងត្រៀមក្រុមប្រតិបត្តិមួយ ដើម្បីត្រៀមផ្ទេរសកម្មភាពការងារទាំងអស់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ដឹកនាំខេត្តសៀមរាប ដែលបានចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចលទ្ធផលនៅពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការសាងសង់អាកាសយានដ្ឋាននេះ គឺជាការរួមចំណែកសម្រាប់អនាគតថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃនិងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជានិងចិន ហើយក៏ជាសក្ខីភាពមួយដែរ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទេសទាំងពីរ ជំរុញកិច្ចដំណើរការគម្រោង ខ្សែក្រវ៉ាត់ំមួយ ផ្លូវមួយ ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសេការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នេះ ត្រូវបានចាត់ទុកជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជានិងចិន ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជាបានដាក់ឲ្យដំណើរការជាប្រក្រតីឡើងវិញ បន្ទាប់ពីសម្ដេចតេជោសម្រេចឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសដល់មនុស្សដែលមានអាយុចាប់ពី៥ឆ្នាំឡើង បានធ្វើឲ្យស្ថានភាពជំងឺកូវីដ -១៩ មានធូរស្រាលជាងមុន ព្រមទាំងមានជើងហោះហើរពីសាំងហ្គាពួរអ៊ែរឡាញ បានចុះចត ខេត្តសៀមរាបយើង បានដំណើរការឲ្យវិស័យទេសចរណ៍អន្តរជាតិឡើងវិញ ជាពិសេសក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរៀបចំនៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ប្រទេសសមាជិកអាស៊ានបានឯកភាពលើការប្រកាសបើកដំណើរការទេសចរណ៍អាស៊ានឡើងវិញជាជំហានៗ ដូច្នេះសង្ឃឹមថា វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប កាន់តែប្រសើរឡើង ក្នុងនោះការបើកព្រលានយន្ដហោះអន្តរជាតិថ្មី និងបង្កភាពងាយស្រួល និងប្រសើរឡើង ហេតុនេះ ក្នុងនាមអាជ្ញាធរខេត្ត សូមសម្ដែងនូវការសប្បាយរីករាយក្នុងការទទួលយកគម្រោងនេះ ដែលធ្វើឲ្យវិស័យទេសចរណ៍នេះ បង្កើតនូវការងារថ្មីនៅក្នុងតំបន់ ដែលជាការចំរួមចំណែកបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

លោក LU WEI ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប-អង្គរ បានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០២១កន្លងមកនេះបើទោះបីជាប្រឈមជាមួយការរាតត្បាតជំងឺកូវីដ-១៩ និងការបង្កភាពមិនអំណោយផលពីមជ្ឈដ្ឋានខាងក្រៅយ៉ាងណាក៏ដោយ ប៉ុន្តែក្រោមការគាំទ្រនិងការជួយចង្អុលបង្ហាញរបស់គណៈកម្មការតម្រង់ទិសសម្រាប់ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងក្រសួងស្ថាប័នពាក់ព័ន្ធជាមួយ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យក្រុមហ៊ុនអាចជម្នះបាននូវភាពដ៏លំបាកនេះ ពន្លឿនការជំរុញអភិវឌ្ឍន៍កិច្ចការចម្បងចំនួន៣ រួមមាន ៖ កិច្ចការងារសាងសង់ , កិច្ចត្រៀមសម្រាប់ដំណើរការប្រតិបត្តិការ និងកិច្ចការសហប្រតិបត្តិការវិនិយោគ ។

លោក LU WEI បន្តថា សម្រាប់ឆ្នាំ២០២២ គឺជាឆ្នាំសាងសង់យ៉ាងមមាញឹក និងឆ្នាំចាប់ផ្តើមការត្រៀមដាក់ឲ្យដំណើរការប្រតិបត្តិរបស់គម្រោង ក្រោមការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់រដ្ឋាភិបាលចិននិងរាជរដ្ឋាភិបាលកម្ពុជាក្រោមការសម្របសម្រួលនិងការណែនាំពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុននឹងជម្នះរាល់ឧបសគ្គនិងការលំបាក ដើម្បីគោលដៅសាងសង់ព្រលានយន្ដហោះអន្តរជាតិសៀមរាប-អង្គរ ដាក់ឲ្យដំណើរការអាកាសយានដ្ឋានក្នុងឆ្នាំ២០២៣ខាងមុខនេះ ។

សូមបញ្ជាក់ថា ទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។
អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់ 4E មានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ និង ទទឹងប្រវែង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧លាននាក់ ស្ថិតក្រោកកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទ៖ លោក លីវ សាន្ត
រូបភាព៖ សេង ផល្លី

Tags: ព្រលានយន្តហោះអន្តរជាតិសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Gamble Starburst Having one hundred 100 % free https://real-money-casino.ca/4-of-a-king-slot-online-review/ Revolves No deposit Expected! Gambler's Publication

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥

ខេត្តសៀមរាប ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី២១

ខេត្តសៀមរាប ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករា លើកទី២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.