Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរអប់រំខេត្ត ទទួលបានសម្ភារៈការពារការឆ្លងជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាប

ដោយ Pothe Thun
27/01/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីផ្គត់ផ្គង់ដល់សិស្សសាលានៅស្រុកគោលដៅក្នុងខេត្តសៀមរាប សរុបជាថវិកាចំនួនជិត ១២ម៉ឺនដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះថា មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានទទួលសម្ភារៈអនាម័យសម្រាប់ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិ ប្រចាំខេត្តសៀមរាប សម្រាប់ផ្ដល់ជូនដល់តំបន់ដែលជាគោលដៅសម្រាប់សាលាបឋមសិក្សាដែលកំពុងអនុវត្តកម្មវិធីអាហារពេលព្រឹកចំនួន ២២១សាលា ក្នុងស្រុកគោលដៅចំនួន ០៦ក្នុងខេត្តសៀមរាប រួមមាន ៖ ស្រុកអង្គរជុំ , បន្ទាយសី , សូទ្រនិគម , ជីក្រែង ,ក្រឡាញ់ និង ស្រុកស្រីស្នំ ព្រមទាំងសាលា បឋមសិក្សាចំនួន ១៩សាលាក្នុងស្រុកអង្គរធំ និងសាលាមធ្យមសិក្សាចំនួន ៨៨សាលា ក្នុងស្រុកចំនួន ១១ក្នុងខេត្តសៀមរាប លើកលែងតែក្រុងសៀមរាប សរុបចំនួន៣២៨សាលា ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។

លោក ហង់ បូណា នាយកប្រតិបត្តិអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាប បានលើកឡើងថា អ្វីៗដែលសម្រេចបាននៅពេលនេះ គឺដោយមានកិច្ចសហការយ៉ាងល្អ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គភាពជំនាញ លោកគ្រូអ្នកគ្រូតាមសាលាគោលដៅ ដែលជាសកម្មភាពសំខាន់ៗ ក្នុងនោះមានយុទ្ធនាការប្រមូលសិស្សឲ្យចូលរៀនឡើងវិញ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកការងារអប់រំ បានសម្តែងនូវការអរគុណចំពោះអង្គការភ្លែនអន្តរជាតិ ប្រចាំខេត្តសៀមរាប ដែលបានជួយឧបត្ថម្ភសម្ភារៈការពារការឆ្លងជំងឺកូវីដ-១៩ និងសម្ភារៈសិក្សាជូនដល់សាលាក្នុងស្រុកគោលដៅនាពេលនេះ ខណៈកន្លង មកអង្គការភ្លែនអន្តរជាតិប្រចាំខេត្ត តែតែងជួយអប់រំ និងផ្តល់សម្ភារ:ផ្សេងៗ នៅតាមបណ្ដាសាលារៀនជាច្រើន ក៏ដូចជាសិស្សានុសិស្សជាដើម ព្រមទាំងរួមចំណែកក្នុងការប្រមូលកូនសិស្សឲ្យចូលសាលារៀនវិញ លើកកម្ពស់ការយល់ដឹងរបស់មាតាបិតា និងអាណាព្យាបាលសិស្សក្នុងការផ្តល់តម្លៃដល់ការអប់រំ ផ្តល់ឱកាស ជំរុញ និងលើកទឹកចិត្តកូនៗរបស់ពួកគេ ជាពិសេស ក្មេងស្រីឱ្យទទួលបានសេវាអប់រំប្រកបដោយគុណភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពៅ ពិសិដ្ឋ បន្តថា សម្ភារ:អនាម័យសម្រាប់ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលបានទទួលពីអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាបនាពេលនេះ ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ក្នុងការត្រឡប់ចូលសាលារៀនឡើងវិញ តាមរយៈការអនុវត្តវិធានការការពារជំងឺ កូវីដ- ១៩ ដូច្នេះក្នុងឱកាសនេះ តាមរយៈមន្ទីរអប់រំយុវជន និងកីឡាខេត្ត សូមណែនាំដល់លោកនាយក និង លោកស្រីនាយិកា គ្រប់សាលាក្នុងទូទាំងខេត្ត ត្រូវអប់រំ និង ផ្សព្វផ្សាយដល់សិស្សានុ សិស្សក្នុងសាលារបស់ខ្លួន ឲ្យបន្តការយកចិត្តទុកដាក់ខ្ពស់ លើវិធានការនានារបស់ក្រសួងសុខាភិបាលលើវិធានការការពារជំងឺកូវីដ-១៩ និង អនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ពិសេសសម្រាប់លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សដែលគ្រប់អាយុកំណត់ ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា សម្ភារ:អនាម័យទាំងអស់រួមមាន៖ ១. ម៉ាស់ពាក់ហើយចោលបាន សម្រាប់សិស្សសាលាបឋមសិក្សា និងសាលាមធ្យមសិក្សាចំនួន ៥.៤៦៤ ប្រអប់ ដល់សាលាចំនួន ៣២៨ , ២. ម៉ាស់ក្រណាត់សម្រាប់គ្រូមធ្យមសិក្សា ពាក់ហើយបោកប្រើឡើងវិញបានចំនួន ៤.៩២២ម៉ាស់ ដល់សាលាចំនួន ១០៧ , ៣. ម៉ាស់ក្រណាត់សម្រាប់សិស្សក្រីក្រ ចំនួន ៧.០០០ ម៉ាស់ ដល់សាលាចំនួន ២២១សាលា ក្នុងកម្មវិធីអាហារពេលព្រឹក , ៤. សាប៊ូទឹកសម្រាប់ សិស្សលាង សម្រាប់ដាក់នៅតាមបន្ទប់ទឹក និងកន្លែងលាងដៃចំនួន ៣២១កាន ដល់សាលាចំនួន ១០៧ , ៥. ដបជ័រដាក់សាប៊ូទឹកសម្រាប់លាងដៃចំនួន ១.០៧០ដប ដល់សាលាចំនួន ១០៧ , ៦. អាល់កុលសម្រាប់បាញ់លាងដៃ ចំនួន៤២៨កាន ក្នុង១កានមាន៣០លីត្រ ដល់សាលាចំនួន ១០៧សាល , ៧. ដបជ័រដាក់អាកុលសម្រាប់បាញ់លាងដៃចំនួន២.៧១០ដប ដល់សាលាចំនួន ៣២៨ , ៨. សាប៊ូដុំលាងដៃចំនួន ៩,០៦១ដុំ ដល់សាលាចំនួន ២២១ , ៩.ឧបករណ៍វាស់កម្ដៅបញ្ឈរ ដែលមានកន្លែងដាក់អាកុល និងបើភ្លើងអគ្គីសនីចំនួន៤១៣គ្រឿង ដល់សាលាចំនួន ៣០៦ , ១០. របាំងមុខជ័រពាក់ការពារសម្រាប់គ្រូបង្រៀនចំនួន៥,៥០៥របាំង ដល់សាលាចំនួន ៣២៨ , ១១. ផ្ទាំងបដាសម្រាប់កម្មវិធី បើកដំណើរការ សាលារៀនឡើងវិញចំនួន៣២៨ផ្ទាំង ដល់សាលាចំនួន ៣២៨ , ១២. ប៉ុស្តិ៍ស្ទ័រការពារ កូវីដ-១៩ « ៣កុំ ៣ការពារ » ចំនួន៧២៤ផ្ទាំង ដល់សាលាចំនួន ២២១ , ១៣. កញ្ចប់សម្ភារៈសិស្សាសម្រាប់សិស្សក្រីក្របំផុត ចំនួន២.២១០នាក់ ដល់សាលាចំនួន ២២១សាលា និង ១៤. គាំទ្រការថតចម្លងសន្លឹកកិច្ចការដល់ សិស្សដែលរៀនតាមផ្ទះ ពីចម្ងាយចំនួន៤ខែ ដល់សាលាចំនួន ១០៧ ដែលសរុបថវិកាចំនួន១១៧.៩២៥ ដុល្លារអាមេរិក៕

អត្ថបទ និង រូបភាព ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: PLANអង្គការ​ភ្លែ​ន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឆ្នាំ២០២២ ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ

ឆ្នាំ២០២២ ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ

Gamble Starburst Having one hundred 100 % free https://real-money-casino.ca/4-of-a-king-slot-online-review/ Revolves No deposit Expected! Gambler's Publication

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.