Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ

ដោយ Pothe Thun
19/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ
91
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋរស់នៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានសម្ដែងការសប្បាយចិត្ដ និងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពាក់ស្នែង និងសប្បុរសជន ដែលបានផ្ដល់ថវិកាជួយជួសជុលផ្លូវមួយខ្សែ ចេញពីស្រុកអង្គរធំ ទៅឃុំពាក់ស្នែង ខេត្ដសៀមរាប ដែលមានប្រវែងជិត១០គីឡូម៉ែត្រ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ ពួកគាត់បានឲ្យដឹងថា កន្លងមកផ្លូវមួយខ្សែនេះ បានខូចខាតស្ទើរទាំងស្រុង ដោយសាររថយន្ដធំៗដឹកថ្ម ដឹកដីចេញពីតំបន់ភ្នំនៅស្រុកអង្គរធំ ឆ្លងកាត់តាមផ្លូនោះ បណ្ដាលឱ្យផ្លូវមានជង្ហុកធំៗ ព្រមទាំងមានដីហុយ ធ្វើឱ្យពួកគាត់មានការលំបាកធ្វើដំណើរ ជាពិសេសសិស្សានុសិស្សទៅសាលារៀន ការដឹកជញ្ជូនដំណាំកសិកម្ម និងដឹកទំនិញផ្សេងទៀតផងដែរ។ សម្រាបពេលធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្ដងៗ ពួកគាត់ត្រូវចំណាយពេលយូរ ដូចជាបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ស្ដ្រីឆ្លងទន្លេជាដើម ប៉ុន្ដែនៅពេលនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ របស់ក្រសួងការពារជាតិ និងសប្បុរសជន បានផ្ដល់ថវិកាជួសជុលឡើងវិញ ដែលធ្វើឱ្យពួកគាត់មានការសប្បាយចិត្ដ ព្រោះពួកគេធ្វើដំណើរបានស្រួល និងលឿនរហ័ស។

ពួកគាត់បានបន្ដថា ផ្លូវនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវចេញពីក្រុងសៀមរាប ឆ្លងកាត់ទៅឃុំពាក់ស្នែង។ ពួកគាត់បានថ្លែងអំណរដល់ក្រុមការងាររាជរដ្ឋាភិបាលរបស់ក្រសួងការពារជាតិ និងសប្បុរសជនដែលបានរ៉ៃអង្គាសប្រាក់ជួសជូលផ្លូវនេះបាលល្អស្អាតឡើងវិញ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែងជិត ៨,៥គីឡូម៉ែត្រ ចេញពីឃុំលាងដៃ ដល់ឃុំពាក់ស្នែង ស្រុកអង្គរធំ ដោយជួសជុលឡើងវិញជាផ្លូវកៅស៊ូ 2SR2 ដែលបានថវិកាក្រុមការងារចុះជួយមូលដ្ឋានឃុំពាក់ស្នែង និងសប្បុរសជនមួយចំនួនជួយចេញថ្លៃជួសជុលឡើងវិញ។ លោកថា ផ្លូវមួយខ្សែនេះកន្លងមក បានសាងសង់រួចរាល់ម្ដងមកហើយកាលពីឆ្នាំ២០១៤ ប៉ុន្ដែក្រោយមកបានរងការខូចខាតរិចរិលជាច្រើនឆ្នាំមកហើយ ដោយសាររថយន្ដធន់ធំដឹកធ្ងន់ឆ្លងកាត់។ ផ្លូវនោះចេញពីទីរួមស្រុកអង្គរធំ ទៅកាន់ស្រុកអង្គរជុំមានសារៈសំខាន់ណាស់ក្នុងការដឹកជញ្ជូនទំនិញកសិផលកសិកម្ម ជាពិសេសដំឡូងមី ស្រូវជាដើម ប៉ុន្ដែទើបបើកការដ្ឋានជួលជុលឡើងវិញ ទើបតែជាង ៨គីឡូម៉ែត្រនោះទេ ដោយលោកបានអំពាវដល់សប្បុរសជនជួយថវិកាបន្ថែមទៀត ដើម្បីជួសជុលចេញពីឃុំពាក់ស្នែង ដល់ស្រុកអង្គរជុំ ព្រោះផ្លូវនោះនៅមានការខូចខាត និងពិបាកធ្វើដំណើរផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ​ជួសជុល​ផ្លូវស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សនគរបាលក្របខណ្ឌថ្មី ចំនួន២០០នាក់ទទួលការបណ្ដុះបណ្ដាល“កម្រិតបឋមវិជ្ជាជីវៈនគរបាល“ ក្នុងខេត្តសៀមរាប

សិស្សនគរបាលក្របខណ្ឌថ្មី ចំនួន២០០នាក់ទទួលការបណ្ដុះបណ្ដាល“កម្រិតបឋមវិជ្ជាជីវៈនគរបាល“ ក្នុងខេត្តសៀមរាប

ក្រុង៣របស់កម្ពុជាទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន

ក្រុង៣របស់កម្ពុជាទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន

មេដឹកនាំកំពូលកូរ៉េខាងជើងថា នឹងធ្វើតេស្តនុយក្លេអ៊ែរ និងមីស៉ីល បាលីស្ទីករយៈចម្ងាយឆ្ងាយ (ICBM) ឡើងវិញ!

មេដឹកនាំកំពូលកូរ៉េខាងជើងថា នឹងធ្វើតេស្តនុយក្លេអ៊ែរ និងមីស៉ីល បាលីស្ទីករយៈចម្ងាយឆ្ងាយ (ICBM) ឡើងវិញ!

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.