Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តនឹងបង្កើតយន្តការរឹតបន្តឹងការផាកពិន័យចំពោះអ្នកចោលសំរាមឥតសណ្តាប់ធ្នាប់នៅក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ស្របពេលក្រុងសៀមរាបទើបនឹងជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ខណៈសំរាមនៅក្នុងក្រុងសៀមរាបមានជាង៥០០តោនក្នុងមួយថ្ងៃ

ដោយ Pothe Thun
19/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា អាជ្ញាធរខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត កំពុងយកចិត្តទុកដាក់និងខិតខំដោះស្រាយជាបន្តបន្ទាប់ បញ្ហាសំរាម និងសំណល់ផ្សេងៗទៀត ដើម្បីធ្វើឱ្យទីក្រុងសៀមរាបនៅតែបន្តរក្សាបាននូវសោភ័ណបៃតងស្រស់ និងគ្មានក្លិនអាក្រក់ ដែលជាឆន្ទៈគិតគូរខ្ពស់អំពីអនាម័យ និងបរិស្ថាន ធ្វើយ៉ាងណាឱ្យសក្តិសមជាខេត្តនៃប៉ូលទេសចរណ៍ដ៍សំខាន់របស់ជាតិ ដើម្បីត្រៀមចាំទទួលលំហូរភ្ញៀវទេសចរ ខណៈក្រុងសៀមរាបបានជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ស្របពេលដែលរាជរដ្ឋាភិបាលបានបើកដំណើរការប្រទេសឡើងវិញនោះ ព្រមទាំងបាននឹងកំពុងយកចិត្តទុកដាក់ ស្វែងរកដៃគូនិងកិច្ចសហការពីវិស័យឯកជន ប្រមូលនាំយកសំរាមនិងកាកសំណល់រឹងរាវផ្សេងៗ យកទៅទុកដាក់នៅទីលានចាក់សំរាម ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់អគារសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា ស្ថិតក្នុងក្រុងសៀមរាប កាលពីពេលថ្មីៗនេះ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ទៀតថា ដើម្បីធានានូវការគ្រប់គ្រង អាជ្ញាធរខេត្តនឹងយកក្រុមហ៊ុនចំនួនបីសម្រាប់បម្រើសេវាប្រមូលនិងទុកដាក់សំរាម ដូចជា ក្រុមហ៊ុនវីហ្គ្រីន ជាក្រុមហ៊ុនមានភារកិច្ចប្រមូល ទុកដាក់សំរាមនៅក្នុងតំបន់អង្គរដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា , ក្រុមហ៊ុហ្គាអ៊ែរនិងក្រុមហ៊ុនអាកហ្សិនហ្គ្រីន ទទួលភារកិច្ចមួយផ្នែកខាងលិចស្ទឹង និងមួយផ្នែកខាងកើតស្ទឹង ហើយបន្ទាប់ពីរៀបចំឱ្យមានទីលានសំរាមកម្រិតស្តង់ដារ និងបែងចែកការងារដល់ក្រុមហ៊ុនប្រមូលសំរាមហើយនោះ រដ្ឋបាលខេត្តនឹងដាក់ចេញនូវបទបញ្ជាផាកពិន័យ ព្រោះវាដល់វេលាហើយដែលអាជ្ញាធរខេត្ត នឹងរៀបចំបង្កើតយន្តការរឹតបន្តឹងឬផាកពិន័យចំពោះបុគ្គលដែលយកសំរាមទៅចោលខុសធុងសំរាម ឬបោះចោលតែផ្តេសតែផ្តាលមិនមានការវេចខ្ចប់ត្រឹមត្រូវ ខុសគោលដៅប្រមូលផ្តុំទុកសំរាម ខណៈពេលដែលក្នុងមួយថ្ងៃជាមធ្យម ក្នុងក្រុងសៀមរាបមានសំរាមនិងសំណល់ប្រហែលជា៥០៦តោន ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកអភិបាលរងខេត្តសៀមរាប បន្តថា ក្នុងឆ្នាំ២០២២នេះ អាជ្ញាធរខេត្តបានចាត់ក្រុមការងារបច្ចេកទេសសហការជាមួយជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)សិក្សានិងកំណត់គោលដៅសម្រាប់ទីលានចាក់សំរាមថ្មីមួយទៀត ដែលមានផ្ទៃដីប្រមាណជា១០ហិកតាស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដើម្បីរៀបចំជាទីលាន ចាក់សំរាមដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវមានកម្រិតស្តង់ដារ ដែលអាចបញ្ចៀសបានពីបញ្ហាបរិស្ថាននិងប៉ះពាល់ដល់សុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះផងដែរ ដូច្នេះបញ្ហាសំខាន់គឺត្រូវតែមានការចូលរួមយ៉ាងមោះមុតពីគ្រប់មជ្ឈដ្ឋានដោយអស់ពីចិត្តពីថ្លើមមក្នុងការជួយសំអាតឱ្យបានជាប្រចាំ និងជួយពន្យល់អប់រំណែនាំដល់កូនចៅយើងអំពីរបៀបសុខុមាលភាពនៃការរស់នៅដោយគ្មានសំរាម ឱ្យពួកគាត់ចេះវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវចៀសវាងការបោះចោលផ្តេសផ្តាសតាមទីសាធារណៈទីប្រជុំជន ជាដើម ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សំរាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ ៣៣គ្រួសារ ក្នុងភូមិគោកត្នោត សង្កាត់គោកចក ដែលជួបការលំបាកផ្នែកជីវភាព ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជន 

ប្រជាពលរដ្ឋ ៣៣គ្រួសារ ក្នុងភូមិគោកត្នោត សង្កាត់គោកចក ដែលជួបការលំបាកផ្នែកជីវភាព ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជន 

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ នាយិកាឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ នាយិកាឣង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់

ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ

ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.