Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ប្រទេសដីកោះតុងហ្កា ដែលរងការវាយប្រហារពីរលកយក្សស៊ូណាមិ អូស្ត្រាលី និងនូវែលសេឡង់ បង្កើនការផ្ដល់ជំនួយដល់ប្រទេសនេះ!

ដោយ Pothe Thun
17/01/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
ប្រទេសដីកោះតុងហ្កា ដែលរងការវាយប្រហារពីរលកយក្សស៊ូណាមិ អូស្ត្រាលី និងនូវែលសេឡង់ បង្កើនការផ្ដល់ជំនួយដល់ប្រទេសនេះ!
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អូស្ត្រាលី និងនូវែលសេឡង់ បានបញ្ជូនយន្ដហោះស៊ើបការណ៍របស់ខ្លួនឱ្យទៅជួយវាយតម្លៃទំហំខូចខាត នៅលើប្រទេសដីកោះតុងហ្កា (Tonga) ដែលទើបតែរងការវាយប្រហារដោយរលកយក្សស៊ូណាមិ បង្កឡើងដោយការផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានសន្យាផ្ដល់ជំនួយ និងការគាំទ្រនានាដល់ប្រទេសតុងហ្កា ឱ្យបានលឿនតាមដែលអាចធ្វើ ទៅបាន តែលោកទទួលស្គាល់ថាកម្ទេចផេះភ្នំភ្លើងកំពុងបង្កការរំខានដល់ប្រតិបត្តិការផ្ដល់ជំនួយ។ លោក Morrison បានបញ្ជាក់ប្រាប់ ស្ថានីយវិទ្យុ 2GB នៅថ្ងៃចន្ទសប្ដាហ៍នេះដូច្នេះថា «វាមានបញ្ហាប្រឈមជាច្រើន ដោយកម្ទេចផេះភ្នំភ្លើងកំពុងបង្កការរំខានដល់ការទំនាក់ទំនង តែយើងនឹងធ្វើការងារជាមួយគ្នា ដើម្បីផ្ដល់ជំនួយដល់ប្រទេសតុងហ្កា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

គួរបញ្ជាក់ថា ក្រៅពីអូស្ត្រាលី សហរដ្ឋអាមេរិក នូវែលសេឡង់ និងបារាំង រួមទាំងបណ្ដាប្រទេសដទៃក៏កំពុងផ្ដល់ការគាំទ្រដល់ ប្រទេសតុងហ្កាផងដែរ។ មកទល់នឹងពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នោះទេ បន្ទាប់ពីរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយការផ្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រ បានវាយប្រហារលើប្រទេសដីកោះមួយនេះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ហ្វីលីពីនទិញប្រព័ន្ធមីស៊ីលពីឥណ្ឌា សម្រាប់កងទ័ពជើងទឹករបស់ខ្លួន

ហ្វីលីពីនទិញប្រព័ន្ធមីស៊ីលពីឥណ្ឌា សម្រាប់កងទ័ពជើងទឹករបស់ខ្លួន

អាជ្ញាធរខេត្តគ្រោងរៀបចំសង្ក្រាន្តសៀមរាបនាខែមេសាខាងមុខនេះ ជាមួយនឹងការបង្ហាញពីមោទនភាពលើសមិទ្ធផលថ្មីៗក្នុងខេត្តសៀមរាបទាំងមូល

អភិបាលខេត្តសៀមរាប ណែនាំដល់អាជ្ញាធរក្រុងសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យមាននិរន្តរភាព ដើម្បីសុខុមាលភាព អនាម័យបរិស្ថាន និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

អាជ្ញាធរជាតិអប្សរា បើកឱ្យដំណើរការទស្សនាវង់ នៅលើប្រាសាទបាយ័ន្ត 

អាជ្ញាធរជាតិអប្សរា បើកឱ្យដំណើរការទស្សនាវង់ នៅលើប្រាសាទបាយ័ន្ត 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.