Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ជាសមិទ្ធផលថ្មី ក្នុងសង្កាត់ក្របីរៀល ដែលបានកសាងផ្តើមចេញពីព្រះសង្ឃ និងបន្តជួយដោយព្រះសង្ឃ !

ដោយ Pothe Thun
16/01/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឡៅ ឆន សមាជិកគណ:កម្មការទី៧ នៃព្រឹទ្ធសភា, ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានអញ្ជើញសម្ពោធអាគារសិក្សា១ខ្នង ២ជាន់ ស្មើនឹង១០បន្ទាប់ ស្ថិតក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប បានប្រារព្ធពិធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ អ្វីដែលជាការចាប់អារម្មណ៍នោះ គឺរបាយការណ៍ដែលលើកបង្ហាញដោយលោក ផយ សារូ នាយកសាលាបឋមសិក្សាក្របីរៀល ថា កាលពីឆ្នាំ១៩៧៩ ទីនេះគឺជាមូលដ្ឋានដាច់ស្រយាល កូនចៅប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ត្រូវបានរៀនសូត្រ និងបង្រៀនសិស្សនៅក្រោមផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះ ។ ឆ្នាំ១៩៨២ ផ្តើមចេញពីព្រះសង្ឃវត្តព្រៃផ្តៅ ការចូលរួមពីសំណាក់ ឧបាសក ឧបាសិកា អាជ្ញាធរមូលដ្ឋាន អាណាព្យាបាល បាននាំគ្នារុះរើផ្ទះបាយនៅសល់ពីរបបប៉ុលពត កសាងបានសាលារៀន១ខ្នង ស្មើនឹង៣បន្ទប់។
ឆ្នាំ១៩៨៤ កសាងបាន១ខ្នងទៀត មាន២បន្ទប់ ដំបូលក្បឿង ជញ្ជាំងស្លឹកដូង។ ឆ្នាំ១៩៩២ អាគារ២ខ្នង ដែលកសាងនោះ ត្រូវបាក់រលំដោយខ្យល់ព្យុះ។ ឆ្នាំ១៩៩៣ ព្រះសង្ឃផ្តើមកសាងឡើងវិញ ក្រោមការជួយជ្រោមជ្រែងពីមន្ទីរអប់រំខេត្ត បន្ទាប់មកមានការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍។ ឆ្នាំ១៩៩៦ មូលនិធិសង្គម នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ឲ្យនូវអគារ១ខ្នង មាន៤បន្ទប់ និងបន្តមកទៀត មានការីកចំរើនជាលំដាប់ រហូតដល់បច្ចុប្បន្ន រួមទាំងបានតម្លើងកម្រឹតសិក្សាជាអនុវិទ្យាល័យផងផែរ។
អ្វីដែលរបាយណ៍សង្កត់ធ្ងន់នោះគឺថា សាលារៀនមួយនេះ មិនឃ្លាតឆ្ងាយពីទឹកព្រះទ័យ នៃព្រះសង្ឃនោះឡើយ។ អាគារសិក្សាថ្មី ដែលបានបើកសម្ពោធនេះ ដែរគឺផ្តើមចេញពីព្រះទ័យ ព្រះតេជគុណ ហ៊ន់ ចឹក ព្រះចៅអធិការបន្តវេនវត្តព្រៃផ្តៅ នៃសង្កាត់ក្របីរៀល អាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ ប្រជាសហគមន៍ សប្បបុរសជន និងក្រុមការងារសមាគមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តសៀមរាប។ ការចំណាយសាងសង់មានទំហំទឹកប្រាក់សរុបជាង ១៤ម៉ឺនដុល្លាអាមេរិក។
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ថ្លែងថា៖ ក្នុងពេលមុននោះ សង្គមជាតិនៅមានការខ្វះខាតស្ទើរទាំងស្រុង ទាំងសាលារៀន ថ្នាក់រៀន គ្រូបង្រៀន សៀវភៅសិក្សា សម្ភារ:សិក្សាផ្សេងទៀត សម្រាប់បម្រើដល់ការសិក្សា។ ប៉ុន្ដែរហូតដល់ពេលបច្ចុប្បន្ន យើងកសាងប្រព័ន្ធអប់រំមួយមានលក្ខណ:ពេញលេញ ដែលអាចឆ្លើយតបបាននឹងតម្រូវការ នៃទីផ្សារពលកម្ម ដែលជាលទ្ធផលកើតចេញពីការគិតគូរត្រូវ លើគោលនយោបាយបើកទូលាយការស្វាគមន៍ចំពោះការវិនិយោគ នៃវិស័យឯកជន ដើម្បីបំពេញបន្ថែមក្នុងការអភិវឌ្ឍវិស័យអប់រំ សិក្សាធិការជាតិ ធ្វើឱ្យការអភិវឌ្ឍន៍ធនធានមនុស្សរីកចម្រើនយ៉ាងឆាប់រហ័ស៕

អត្ថបទ និងរូបភាព: លោកងិន គឹមឡេង

កែសម្រួលដោយ លីវ សុខុន!!!

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026
Tags: សង្កាត់ក្របីរៀលសមិទ្ធផលថ្មីអគារសិក្សាអនុវិទ្យាល័យក្របីរៀល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់

ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសជំរុញទី៤

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសជំរុញទី៤

អាជ្ញាធរខេត្តគ្រោងរៀបចំសង្ក្រាន្តសៀមរាបនាខែមេសាខាងមុខនេះ ជាមួយនឹងការបង្ហាញពីមោទនភាពលើសមិទ្ធផលថ្មីៗក្នុងខេត្តសៀមរាបទាំងមូល

អាជ្ញាធរខេត្តគ្រោងរៀបចំសង្ក្រាន្តសៀមរាបនាខែមេសាខាងមុខនេះ ជាមួយនឹងការបង្ហាញពីមោទនភាពលើសមិទ្ធផលថ្មីៗក្នុងខេត្តសៀមរាបទាំងមូល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.