Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមិទ្ឋផលមួយចំនួនក្នុងវត្តអារញ្ញមានជ័យ ស្ថិតក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកមិញនេះ

ដោយ Pothe Thun
16/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

ឈាបនដ្ឋានថ្មី អាស្រម និងសមិទ្ឋផលមួយចំនួន ក្នុងវត្តអារញ្ញមានជ័យ ហៅវត្តត្រីញ័រ ស្ថិតក្នុងភូមិសួង ឃុំត្រពាំងធំស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានសាងសង់រួចហើយនោះ ត្រូវបានបវ្រារព្ធពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ ព្រមទាំងប្រគេនដល់ព្រះសង្ឃដើម្បីជាសម្បត្តិគរុភ័ណ្ឌវត្តនិងទុកប្រើប្រាស់ជាសាធារណៈផងដែរ ក្រោមអធិបតីភាពឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ដោយមានការនិមន្ត និង ចូលរួមពីសំណាក់ព្រះសង្ឃ និង លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អាជ្ញាធរស្រុកប្រាសាទបាគង ឃុំត្រពាំងធំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកយាយលោកតា និង ប្រជាពលរដ្ឋក្នុងឃុំត្រពាំងធំជាច្រើនរូប ។
លោក សយ សីហា មេឃុំត្រពាំងធំ បានឲ្យដឹងថា៖សមិទ្ឋផលដែលទើបសាងសង់បន្ថែមថ្មីនេះ រួមមាន ៖ ឈាបនដ្ឋាន និងអាស្រមលោកតាសូត្រ ដែលបានចំណាយថវិកាប្រមាណ២ម៉ឹនដុល្លារអាម៉េរិកនោះ បានកើតឡើងក្រោមគំនិតផ្តួចផ្តើមនិងបរិច្ចាកធនធានមួយផ្នែកធំរបស់ ឯកឧត្តម ហ៊ឹម សុទិត្យា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមួយផ្នែកទៀតបានពីការចូលរួមឧបត្ថម្ភគាំទ្រពីសប្បុរសជន និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយផងដែរ ហើយនេះជាសមិទ្ឋផលថ្មីមួយទៀត ខណៈដែលកន្លងមកវត្តនៅមិនទាន់មានព្រះវិហារនិងកុដិសាលានៅឡើយ ប៉ុន្តែឯកឧត្តម និងលោកជំទាវ ក៍បានជាវព្រះអង្គធំ រួមជាមួយទេយ្យវត្ថុជាច្រើនទៀត យកមកប្រគេនតម្កល់ក្នុងព្រះវិហារដែលកំពុងសាងសង់សម្រាប់វត្តនេះផងដែរ។
មានមតិសំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ហ៊ឹម សុទិត្យា បានបញ្ជាក់ថា សមិទ្ឋផលទាំងនេះ កើតឡើងពីការខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការ ភិក្ខុសាមណេរនិងគណៈកម្មការអាចារ្យវក្នុងវត្ត ក្នុងការកៀរគរស្វែងរកបច្ច័យ និងបានការចូលរួមជាសទ្ឋាជ្រះថ្លាពីពុទ្ធបរិស័ទក្នុងមូលដ្ឋាន និងសប្បុរសជនជិតឆ្ងាយចូលរួមបរិច្ចាកនូវធនធានថវិកាទោះតិចក្តីច្រើនក្តីគឺសំដៅជួយអភិវឌ្ឍវិស័យព្រះពុទ្ឋសាសនា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ឋនានា សម្រាប់ជាសម្បត្តិគរុភ័ណ្ឌវត្ត និងប្រើប្រាស់ជាសាធារណៈទាំងអស់គ្នា ហើយសមិទ្ឋផលអាចកើតឡើងនៅពេលនេះ គឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអ្វីៗបាននឹងកំពុងរីកចម្រើនជឿនលឿនទៅមុខឥតឈប់ឈរ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ឲ្យបានស្ថិតស្ថេរ គង់វង្សរៀងរហូត ។
ឯកឧត្តម រដ្ឋលេខាធិការបន្ថែមថា៖ក្នុងដំណាក់កាលដែលសកលលោក និយាយជារួម និយាយដោយឡែកកម្ពុជាយើងបានរងនូវការឆ្លងរាតត្បាតដោយសារជំងឺកូវីដ-១៩ អស់រយៈពេល២ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានខិតខំពុះពារនិងសម្រេចចិត្តច្បាស់លាស់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ក្នុងការស្វែងរកនិងនាំវ៉ាក់សាំងការពារជំងឺកូវី-១៩ យកមកចាក់ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស ដែលនេះជាយុទ្ឋសាស្ត្រក្នុងការទប់ស្កាត់ដ៍មានប្រសិទ្ឋភាព នៃការការពារការរីករាលដាលជំងឺកូវីដ-១៩ រហូតមានទំនុកចិត្តបានបើកប្រទេសឡើងវិញ ហើយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៍អាចប្រកបអាជីវកម្មនិងបំពេញការងារដោយភាពប្រុងប្រយ័ត្ន តាមយន្តការរៀនរស់តាមបែបគន្លងថ្មីជាមួយកូវីដ-១៩ ប៉ុន្តែប្រការបំផុតនោះ សូមបងប្អូន កុំភ្លេចអនុវត្តជាប់ជាប្រចាំនូវវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារនិង៣និង អញ្ជើញទៅចាក់វ៉ាក់សាំង ដើម្បីបង្ការជាមួយជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ៕
អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ឈាបនដ្ឋានវត្តក្នុងស្រុកប្រាសាទបាគងវត្តអារញ្ញមានជ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ទទួលអង្ករ២០តោន អំណោយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

រដ្ឋបាលខេត្តសៀមរាប ទទួលអង្ករ២០តោន អំណោយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង

អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ជាសមិទ្ធផលថ្មី ក្នុងសង្កាត់ក្របីរៀល ដែលបានកសាងផ្តើមចេញពីព្រះសង្ឃ និងបន្តជួយដោយព្រះសង្ឃ !

អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ជាសមិទ្ធផលថ្មី ក្នុងសង្កាត់ក្របីរៀល ដែលបានកសាងផ្តើមចេញពីព្រះសង្ឃ និងបន្តជួយដោយព្រះសង្ឃ !

ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់

ប្រធានគណៈគ្រូពេទ្យជាតិ ជំរុញឲ្យស្រង់ឈ្មោះគ្រូពេទ្យ ដែលមិនបានចុះបញ្ជីការ ដើម្បីមានវិធានការផ្លូវច្បាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.