Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មុខរបរលក់មាន់អាំងនៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ស្រុកប្រាសាទបាគង អាចរកប្រាក់ចំណូលបានពី២០ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ

ដោយ Pothe Thun
13/01/2022
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
97
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្អូនស្រីឈ្មោះ ចាប ច្រៀប ជាអ្នកប្រកបមុខរបលក់មាន់អាំង នៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង បានលើកឡើងថា ការលក់មាន់អាំង និងគ្រឿងឧបភោគបរិភោគកន្លងមកក្នុងមួយថ្ងៃៗ យើងលក់ដាច់គួរសមអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អប្រសើរជាងមុន ដែលការប្រកបមុខរបរលក់មាន់អាំងនេះ គឺប្អូនលក់អស់រយ:ពេលជាង៣ឆ្នាំមកហើយ ដែលកាលពីមុនធ្លាប់ធ្វើការនៅសណ្ឋាគារមួយក្នុងក្រុងសៀមរាប ប៉ុន្តែប្រាក់ខែតិចពេកមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរ ដូច្នេះទើបប្អូនសម្រេចចិត្តផ្លាស់ប្តូរពីការងារ ហើយងាកមករកស៊ីការលក់មាន់អាំងវិញ។

ប្អូនស្រីឈ្មោះ ចាប ច្រៀប បានឲ្យដឹងទៀតថា ជាការពិតណាស់សម្រាប់ថ្ងៃធម្មតា ពួកយើងអាចលក់មាន់អស់ចាប់ពី ៣០ក្បាល រហូតទៅដល់ ៤០ក្បាល ក្នុងមួយថ្ងៃៗ តែបើថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬក៏ថ្ងៃបុណ្យទាននានា ពួកយើងអាចលក់បានរហូតដល់ទៅចំនួន១០០ក្បាលជាងឯណោះ ដែលជាមធ្យមយើងអាចរកប្រាក់ចំណូលបានពី ២០ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ ដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃបានយ៉ាងសុខស្រួល ។

លោក ហេង សុខលី ជាអ្នកប្រកបមុខរបលក់មាន់អាំងដែរនោះ បានបង្ហាញនូវទស្សនៈស្រដៀងៗគ្នាថា យើងបានរកស៊ីលក់មាន់អាំងនេះ ជាច្រើនឆ្នាំមកហើយ យើងឃើញថាមុខរបមួយនេះ វាមិនស្រួលហើយក៏មិនពិបាកណាស់ណាដែរ តែយើងទទួលបានកម្រៃទៅតាមភ្ញៀវដែលមកហូបនៅទីនេះផ្ទាល់តែម្តង បើមានភ្ញៀវច្រើនយើងលក់ដាច់បានច្រើន បើតិចលក់បានតិចប៉ុណ្ណោះឯង ប្រាក់ចំណូលដែលបានមកពីការលក់មាន់អាំង គឺយើងបានបែងចែកសម្រាប់ប្រាក់ខែបុគ្គលិក សម្រាប់ឲ្យកូនរៀនសូត្រ នឹងទូទាត់ប្រាក់ដើមដែលយើងបានចំណាយទៅលើគ្រឿងឧបភោគបរិភោគ ក្រៅពីនោះ នៅសល់ប៉ុន្មាន គឺទុកធ្វើដើមទុនបន្តមុខរបនេះទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហេង សុខលី បានបន្ថែមថា ពាក់ព័ន្ធនឹងផ្នែកសេវាកម្មនោះ គឺមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ កន្លែងយើងមានការរាក់ទាក់ចំពោះភ្ញៀវជានិច្ច ជាពិសេស មានរសជាតិឆ្ងាញ់ មានតម្លៃសមរម្យ មានអនាម័យល្អ និង បរិស្ថានល្អ ហើយសម្ភារៈសម្រាប់បម្រើឲ្យការវិចខ្ចប់នោះ គឺយើងប្រើដោយស្លឹកឈូកដ៏ប្រណិត ដែលមើលទៅគួរឲ្យទាក់ទាញ ។

គួររំលឹកថា មុខរបរលក់មាន់អាំងនេះ គឺជាមុខរបរមួយដែលអាជ្ញាធរខេត្តសៀមរាប តែងតែបានគិតគូរ និង យកចិត្តទុកដាក់ខ្លាំងណាស់ដែរ ជាពិសេស ក្នុងថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២០ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត បានរៀបចំជាព្រឹត្តិការណ៍សម្រាកសៀមរាប ដោយមានកម្មវិធីកម្សាន្ដៗជាច្រើន ក្នុងនោះ ក៏មានកម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាបផងដែរ ដោយមាន ចុងភៅមកពីតំណាង១២ក្រុង ស្រុក បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដោយមានគណៈកម្មការដាក់ពិន្ទុផងដែរ ដែលជាលទ្ធផលក្រុមចុងភៅតំណាងមកពីស្រុកបន្ទាយស្រី ជាប់ចំណាត់ថ្នាក់លេខ១ , ខណ:លេខ២ បានទៅស្រុកសូទ្រនិគម និងក្រុងសៀមរាបចំណាត់ថ្នាក់លេខ៣ ហើយសម្រាប់ពានរង្វាន់ក្នុងការប្រកួតនោះ៖ ក្រុមលេខ១ ទទួលបានពាន ១ ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ២លានរៀល ,ក្រុមលេខ២ ទទួលបានពាន១ ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១,៥លានរៀល និងក្រុមលេខ៣ ទទួលបានពាន ១ ប័ណ្ណសរសើរ ១ និងទឹកប្រាក់ ១លាន ។

ប្រការដែលជាកិត្តិយសបំផុតសម្រាប់កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាបនោះ គឺ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមភ្លក់រសជាតិមាន់អាំងឆ្ងាញ់ជាងគេ ដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតម្ហូបអាហារនោះ៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: មាន់អាំងស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នៅប្រទេសថៃ ប្រជាជនងាកទៅទទួលទានសាច់ក្រពើវិញ ក្រោយជ្រូកឡើងថ្លៃ

នៅប្រទេសថៃ ប្រជាជនងាកទៅទទួលទានសាច់ក្រពើវិញ ក្រោយជ្រូកឡើងថ្លៃ

British & Us all Versions

សមិទ្ឋផលមួយចំនួនក្នុងវត្តអារញ្ញមានជ័យ ស្ថិតក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកមិញនេះ

សមិទ្ឋផលមួយចំនួនក្នុងវត្តអារញ្ញមានជ័យ ស្ថិតក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រារព្ធពិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកមិញនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.