Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស្រុកបន្ទាយស្រី បញ្ហាប្រឈមចំនួន៣ជាកម្មវត្ថុសំខាន់នៃដំណោះស្រាយចំពោះមុខ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី 

ដោយ Pothe Thun
13/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ស្រុកបន្ទាយស្រី បញ្ហាប្រឈមចំនួន៣ជាកម្មវត្ថុសំខាន់នៃដំណោះស្រាយចំពោះមុខ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី 
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារថ្នាក់ជាតិ នៃរាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានដំណើរការ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ គឺដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២២។ ដំណើរការនៃកិច្ចប្រជុំនេះ ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាអនុប្រធាននៃក្រុមការងារ ។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីរដ្ឋបាលស្រុក និងមន្រ្តីក្រុមការងារទាំងអស់ ដោយបានជម្នះរាល់ការលំបាកនានា រាប់បញ្ចូលទាំងការឆ្លងកាត់វិបត្តិកូវីដ-១៩ ផងដែរ។

យ៉ាងណាក៏ដោយនៅលើតុ នៃកិច្ចប្រជុំនេះ បញ្ហាប្រឈមសំខាន់ចំនួន៣ គឺជាកម្មវត្ថុ ដែលត្រូវរួមគិតរួមដោះស្រាយ ដែលយ៉ាងហោចណាស់ កិច្ចប្រជុំត្រូវធ្វើដំណើរឲ្យដល់ការសម្រេចចិត្ត ធ្វើសេចក្តីព្រាងរបាយការណ៍ បញ្ជូនទៅលេខាធិការដ្ឋាន នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ដើម្បីស្នើសុំគោលការណ៍អនុវត្ត ឬបទអន្តរាគមន៍ណាមួយ ដើម្បីស្រាយសំណូមពរទាំងនោះ ជូនប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកបានបញ្ជាក់ឲ្យដឹងថា បញ្ហាប្រឈមដែលរ៉ាំរ៉ៃនោះ គឺទី១ ស្នើសុំអាជ្ញាធរជាតិអប្សា អនុញ្ញាតឲ្យគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហាន២ អាចចូលកសាងផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ នៅក្នុងភូមិថ្នល់ទទឺង និងភូមិថ្នល់បណ្តោយ នៃឃុំព្រះដាក់ ដោយសារតែសំណើនោះ ត្រូវបានអាជ្ញាធរជាតិអប្សរា បដិសេធចំនួន៣លើករួចមកហើយ ព្រោះតែថា ភូមិទាំង២នេះ ស្ថិតក្នុងតំបន់បូរាណដ្ឋាន នៃឧទ្យានអង្គរ ទី២ ស្នើសុំអន្តរាគមន៍ឲ្យស្ថាប័នសមត្ថកិច្ចជួយពន្លឿនចុះកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ ជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងយូរអង្វែងកន្លងមកហើយនោះ បានទទួលប្រើប្រាស់ដោយភាពកក់ក្តៅ និងទី៣ ស្នើសុំការចាត់វិធានការ ចំពោះការរំលោភបំពានដីរដ្ឋ ដែលមិនត្រូវបានចាត់បញ្ចូល ទៅក្នុងបញ្ជីស្នើសុំកាត់ឆ្វៀល ដែលជាពិសេសនោះ គឺនៅបរិវេណជើងភ្នំគូលេន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅក្នុងបញ្ហាប្រឈមទី១ អំពិការស្នើសុំកសាងផ្លូវបេតុង និងផ្លូវកៅស៊ូ នៅភូមិថ្នល់បណ្តោយ និងភូមិថ្នល់ទទឹង នៃឃុំព្រះដាក់ ដែលកិច្ចប្រជុំសង្ឃឹមថា ការអូសបន្លាយពេលវេលាល្មមត្រូវបានបញ្ចាប់នោះ លោកប្រធានអង្គប្រជុំ ស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា អាចនឹងប្រើប្រាស់ជំនាញធ្វើកំណាយឲ្យបានឃើញពិតប្រាកថា តើតំបន់នោះអាចមានផលប៉ះពាល់ ដល់សម្បត្តិបេតិកភណក្រោមដីដែរ ឬទេ បើសិនជាមូលដ្ឋានត្រូវការសាងសង់ផ្លូវថ្នល់នោះ ?

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ជាប្រធានក្រុមទី៥ (អាជ្ញាធរជាតិអប្សរា ) ប្រចាំស្រុកបន្ទាយស្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិផងដែរ បញ្ជាក់ថា នៅក្នុងតំបន់១ តំបន់២ នៃឧទ្យានអង្គរ គឺមានបង្កប់ប្រាសាទក្រោមដីរាប់រយកន្លែង ដែលយើងមិនអាចមើលរំលងបាន ។ ការសិក្សាក្នុងតំបន់បូរាណដ្ឋាន អាជ្ញាធរជាតិអប្សរា មានក្រុមការងារពិសេសគ្រប់ជំនាញ ដែលគ្រប់គ្រងដោយអគ្គនាយកមួយរូប ។ ក្រុមការងារពិសេសនេះ អាចជួយបានបើមានតម្រូវការយ៉ាងណានោះ ដែលទាក់ទងទៅនឹងការស្រាវជ្រាវបូរាណដ្ឋាន ឬសិក្សាអំពិបេតិកភ័ណ្ឌ។

ឯកឧត្តមបានបញ្ជាក់ថា តាមដែលឯកឧត្តមនៅចាំបាន គឺកន្លងមកមានជំនួបរវាងឯកឧត្តមអភិបាលខេត្តសៀមរាប ជាមួយឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា នឹងបានពិភាក្សាធ្វើកំណត់ហេតុផងដែរ អំពីការងារសម្របសម្រួលនោះ ប៉ុន្តែនៅឡើយមិនទាន់បានអនុវត្ត។ ក្រុមការងារអន្តរស្ថាប័ន ដែលមានអភិបាលខេត្តជាប្រធាន និងអគ្គនាយកអាជ្ញាធរជាតិអប្សរាជាអនុប្រធាន ត្រូវបានបង្កើតឡើង។ បញ្ហាសំណើសុំកសាងផ្លូវនៅភូមិថ្នល់បណ្តាយ និងភូមិថ្នល់ទទឹង នៃឃុំព្រះដាក់ គឺជាសមត្ថកិច្ច នៃក្រុមការងារអន្តរស្ថាប័ននេះ។

កិច្ចប្រជុំសង្ឃឹមថា ការពិភាក្សាគ្នានេះ គឺជាការអនុវត្តតួនាទី ភារកិច្ចយ៉ាងសកម្មរបស់ក្រុមការងារ ក្នុងគោលដៅធ្វើឲ្យយន្តការរដ្ឋបាលថ្នាក់ស្រុក ធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ និងការដោះស្រាយបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន៕

អត្ថបទ និងរូបភាព: លោកងិន គីមឡេង កែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មុខរបរលក់មាន់អាំងនៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ស្រុកប្រាសាទបាគង អាចរកប្រាក់ចំណូលបានពី២០ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ

មុខរបរលក់មាន់អាំងនៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ស្រុកប្រាសាទបាគង អាចរកប្រាក់ចំណូលបានពី២០ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ

នៅប្រទេសថៃ ប្រជាជនងាកទៅទទួលទានសាច់ក្រពើវិញ ក្រោយជ្រូកឡើងថ្លៃ

នៅប្រទេសថៃ ប្រជាជនងាកទៅទទួលទានសាច់ក្រពើវិញ ក្រោយជ្រូកឡើងថ្លៃ

British & Us all Versions

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.