Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យបង្កើតយន្តការគ្រប់គ្រងជនអនាថា និងអ្នកសុំទាន នៅក្នុងក្របខណ្ឌទូទាំងខេត្ត

ដោយ Pothe Thun
12/01/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាជនអនាថា និងអ្នកសុំទាន នៅក្នុងមូលដ្ឋានខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថាខេត្តសៀមរាប បានបញ្ជាក់ថា បញ្ហាជនអនាថា និង អ្នកសុំទាន ដែលបង្កឲ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់នោះ បាននឹងកំពុងកើតមាននៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុងសៀមរាប តំបន់រមណីយដ្ឋានអង្គរ និងឧទ្យានជាតិភ្នំគូលែន កំពុងក្លាយជាបញ្ហាក្តៅ ដែលតម្រូវឲ្យអាជ្ញាធរខេត្តទេសចរណ៍មួយនេះ ជំរុញឲ្យតាមបណ្តាមន្ទីរ អង្គភាព និងអាជ្ញាធរក្រុងស្រុក បង្កើតជាយន្តការមួយដើម្បីគ្រប់គ្រងឲ្យមានភាពច្បាស់លាស់។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀតថា កាលពីពេលកន្លងទៅ អាជ្ញាធរខេត្តសៀមរាប បានរៀបចំទីតាំងមួយនៅភ្នំចង្ក្រានរយ នៃស្រុកវ៉ារិន សម្រាប់ជាទីស្នាក់នៅរបស់ជនអនាថា និងអ្នកសុំទានទាំងឡាយ ដែលអាជ្ញាធរបានប្រមូលពួកគាត់ពីតាមទីសាធារណៈ ប៉ុន្តែគម្រោងនេះ ត្រូវបានខកខានទៅវិញដោយសារវិបត្តិកូវីដ-១៩ ប៉ុន្តែបន្ទាប់ពីមានប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រទេសឡើងវិញនោះ អាជ្ញាធរខេត្តសៀមរាប ក៏បានចាប់ផ្តើមអនុវត្តកិច្ចការនេះជាបន្ត តែអ្វីដែលជាបញ្ហប្រឈមនោះ គឺកង្វះយន្តការគ្រប់គ្រង ដែលធ្វើឲ្យការអនុវត្តហាក់ដូចជាវែកចក។

លោកអភិបាលរងខេត្តសៀមរាប បានលើកឡើងបន្តថា នៅពេលដែលអាជ្ញាធរខេត្តកំពុងគិតគូរអំពីរឿងនេះ មន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកមួយចំនួនបែរជាលែងដៃ ដោយគិតថា មិនមែនជាការងាររបស់ពួកខ្លួន ប៉ុន្តែធាតុពិតវាជាបញ្ហាដែលត្រូវរួមគ្នាដោះស្រាយ និងដាក់ចេញនូវយន្តការមួយច្បាស់លាស់ផងដែរ ដូច្នេះកិច្ចប្រជុំនាពេលនេះ គឺត្រូវរួមគំនិតពិភាក្សាគ្នាឲ្យបានផុលផុស និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឲ្យការអនុវត្តការងារនេះ ទទួលបានលទ្ធផលល្អ និង មានប្រសិទ្ធភាព ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

សូមជម្រាបថា ភ្នំចង្ក្រានរយ ជាទីតាំរមណីយដ្ឋានទេសចរណ៍មួយ ប្រកបដោយសក្តានុពល នៅក្នុងស្រុកវ៉ារិន ហើយការសម្រេចយកទីតាំងខាងលើនេះជាកន្លែងសម្រាប់ទទួលជនអនាថា និងអ្នកសុំទាននោះ គឺដោយសារអាជ្ញាធរបានសម្លឹងមើលឃើញថា ពួកគាត់នឹងទទួលបានផលប្រយោជន៍ច្រើនដូចជា ៖ ការទទួលបានការបណ្តុះបណ្តាលជំនាញ កសិកម្ម , ជំនាញការងារទេសចរណ៍ និងការងារផ្សេងៗទៀត រហូតដល់ការរៀនសូត្ររបស់កូនៗពួកគាត់ថែមទៀត៕

អត្ថបទ និង រូបថត ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ជនអនាថាអ្នកសុំទាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពអ្នកដោះមីនដែលជួបឧបទ្ទេវហេតុផ្ទុះគ្រាប់មីនតោននៅខេត្តព្រះវិហារ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពអ្នកដោះមីនដែលជួបឧបទ្ទេវហេតុផ្ទុះគ្រាប់មីនតោននៅខេត្តព្រះវិហារ

ពលរដ្ឋជាង១០០គ្រួសារក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលអំណោយពីអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ

ពលរដ្ឋជាង១០០គ្រួសារក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលអំណោយពីអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ

ស្រុកបន្ទាយស្រី បញ្ហាប្រឈមចំនួន៣ជាកម្មវត្ថុសំខាន់នៃដំណោះស្រាយចំពោះមុខ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី 

ស្រុកបន្ទាយស្រី បញ្ហាប្រឈមចំនួន៣ជាកម្មវត្ថុសំខាន់នៃដំណោះស្រាយចំពោះមុខ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.