Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសពអ្នកដោះមីនដែលជួបឧបទ្ទេវហេតុផ្ទុះគ្រាប់មីនតោននៅខេត្តព្រះវិហារ

ដោយ Pothe Thun
12/01/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
49
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលជាក្រុមការងារកម្ទេចមីន របស់អង្គការដោះមីនកម្ពុជា ដែលជួបឧបទ្ទេវហេតុក្នុងករណីផ្ទុះគ្រាប់មីនតោនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត ៣នាក់ នៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយអ្នកដែលបានស្លាប់មានទីលំនៅស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្នុងទិដ្ឋភាពដ៏សោកសង្រេង និងក្ដុកក្ដូលនាពេលនេះ ឯកឧត្តម គុជ លីណា ក្នុងនាមឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្នុងនាមគណៈកម្មាធិការសាខា ក្រុមប្រតិបតិ្ត អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះ និងសាច់ញាតិទាំងអស់នៃសព ដែលពួកគាត់បានជួបនូវឧបទ្ទេវហេតុអាក្រក់មួយនេះ ហើយយើងខ្ញុំទាំងអស់គ្នា ពិតមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ពួកគាត់។ មរណភាពរបស់វីរជនទាំង៣នាក់ គឺជាការបាត់បង់នូវមន្ត្រីដែលមានស្នាដៃ នឹងជាត្រូវជាស្វាមី ជាឱពុកជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់នៃសព ដែលជានិច្ចកាលតែងបាន លះបង់ខ្ពស់ទាំងកម្លាំង កាយ ចិត្ត និងបញ្ញាស្មារតី ក្នុងការបំពេញតួនាទីការងារ ជួយក្នុងការសង្គ្រោះអាយុជីវីតរបស់ប្រជាពលរដ្ឋ និងក្រុមគ្រួសារឲ្យរួចផុតការការស្លាប់ និងពិកាដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងៗ រហូតដល់ការបាត់បង់នូវអាយុជីវីតរបស់ខ្លួនឯងនៅពេលនេះ។

តាំងនាមឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឯកឧត្តម និងក្រុមការងារ នឹងចងចាំនូវគម្រូវីរភាពដ៏អង់អាចក្លាហានរបស់វរៈជនទាំង៣នាក់ ដែលបានបំពេញការងារមនុស្សធម៌ និងសង្គ្រោះជីវិតមនុស្សឱ្យរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនរយៈកាលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព សូមកុំអស់សង្ឃឹម ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងមើលថែកូនៗ ដើម្បីឱ្យពួកគាត់មានអនាគតតទៅថ្ងៃមុខ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីខានឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ក្នុងឱកាសចូលរួមរំលែកទុក្ខនេះដែរ សាខាកាកបាទក្រហមខេត្តសៀមរាប ក៏បាននាំយកអំណោយមនុស្សធម៌មួយចំនួនចូលរួមជាមួយគ្រួសារសព ដោយក្នុងមួយគ្រួសារមាន៖ អង្ករ ៣០គីឡូក្រោម, មី ១កេស, ត្រីខ ១យួរ, មុង១, ភួយ១, សារុង១, ក្រមា១ និងថវិកាចំនួន ២លានរៀលផងដែរ៕

ប្រភព៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ផ្ទុះគ្រាប់មីនតោនសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋជាង១០០គ្រួសារក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលអំណោយពីអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ

ពលរដ្ឋជាង១០០គ្រួសារក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប បានទទួលអំណោយពីអង្គការសមាគមរួបរួមគ្នាប្រឆាំងភាពក្រីក្រ

ស្រុកបន្ទាយស្រី បញ្ហាប្រឈមចំនួន៣ជាកម្មវត្ថុសំខាន់នៃដំណោះស្រាយចំពោះមុខ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី 

ស្រុកបន្ទាយស្រី បញ្ហាប្រឈមចំនួន៣ជាកម្មវត្ថុសំខាន់នៃដំណោះស្រាយចំពោះមុខ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី 

មុខរបរលក់មាន់អាំងនៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ស្រុកប្រាសាទបាគង អាចរកប្រាក់ចំណូលបានពី២០ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ

មុខរបរលក់មាន់អាំងនៅចំណុចផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានក្អែក ស្ថិតក្នុងភូមិលលៃ ស្រុកប្រាសាទបាគង អាចរកប្រាក់ចំណូលបានពី២០ម៉ឺនរៀល ទៅ១លានរៀលក្នុងមួយថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.