Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ខេត្តសៀមរាប មានអត្រាអ្នកឆ្លងកូវីដ-១៩ ជិត ២ម៉ឺននាក់ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១

ដោយ Pothe Thun
05/11/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
531
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងវិបត្ដិជំងឺកូវីដ-១៩ជាសកល ក៏ដូចជាប្រទេសកម្ពុជា ដែលជាមហន្តរាយធំធេង ដោយឡែកខេត្តសៀមរាប បានជួបប្រទះនូវបញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភ: បើគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ មានអត្រាអ្នកឆ្លងជំងឺនេះ ក្នុងខេត្តសៀមរាបសរុបចំនួន ១៩,៩៥៤នាក់ ស្រី ១០,៥៨០នាក់ ព្យាបាលជាសះស្បើយ ចំនួន ១៩,១៥៧នាក់ កំពុងសម្រាកព្យាបាលចំនួន ៥៤២នាក់ និងមានករណីស្លាប់ដោយសារឆ្លងមេរោគកូវីដ-១៩ ចំនួន ២៨១នាក់។ នេះបើតាមប្រសាសន៍ឱ្យដឹងពីលោក ពិន ប្រាកដ អភិបាលរងខេត្តទទួលបន្ទុកវិស័យសុខាភិបាលខេត្តសៀមរាប។

ជាមួយគ្នានោះ ក្នុងរបាយការណ៍ដែលបង្ហាញដោយ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ក្នុងឱកាស នៃកិច្ចប្រជុំដើម្បីជំរុញការបង្កើតលេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ក្នុងការបង្ហាញលទ្ឋផលសកម្មភាពការងារ និងតម្រង់ទិសលើទម្រង់របាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា៖ ដើម្បីប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ កន្លងមករដ្ឋបាលខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័ក ក្នុងភូមិសាស្រ្តក្រុង-ស្រុកទាំង១២ សរុបមានចំនួន ១៤៧កន្លែង និងបានបើកប៉ុស្តិ៍ពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬ ស្កែន QR Code Stop Covid-19 ទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន ០៣ទីតាំង នៅព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ ព្រំប្រទល់ស្រុក ក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

ក្នុងនាមក្រុមប្រឹក្សានិងរដ្ឋបាលខេត្ត លោក អភិបាលរងខេត្ត បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋក្នុងខេត្តនេះ និងថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដែលបានបញ្ជូនកម្លាំងគ្រូពេទ្យ ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងទាំង ២ដូស រួចរាល់សរុបចំនួន ៨៣៣,៤៩៩នាក់ ស្រី ៤១៧,៨៤៣នាក់។ ក្នុងនោះ អាយុ១៨ឆ្នាំឡើងចំនួន ៥៩៦,២៩៥នាក់ ស្រី ២៩៩,៧៣៣នាក់, អាយុ ចាប់ពី១២ ដល់ក្រោម ១៨ឆ្នាំចំនួន ១២៧,១៨៥នាក់ ស្រី ៦៣,៧៤២នាក់ និងកុមារអាយុចាប់ពី ៦ ដល់ក្រោម១២ឆ្នាំចំនួន ១១០,០១៩នាក់ ស្រី ៥៤,៣៦៨នាក់ និងដូសទី៣ ឬដូសជំរុញចាក់រួចសរុបចំនួន ២១,៨៨៧នាក់ ស្រី ១០ ០០៧នាក់។ ហើយបច្ចុប្បន្នកំពុងដំណើរការចាក់ជូនកុមារអាយុ ៥ឆ្នាំផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក លីវ សុខុន

Tags: ជំងឺឆ្លងកូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយៈ​ពេល៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយៈ​ពេល៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី

អាជ្ញាធរខេត្ដសៀមរាប ណែនាំឱ្យពលរដ្ឋដែលមានសំណង់នៅលើដីចំណីស្ទឹងសៀមរាប ឲ្យឆាប់រុះរើចេញជាបន្ទាន់

អាជ្ញាធរខេត្ដសៀមរាប ណែនាំឱ្យពលរដ្ឋដែលមានសំណង់នៅលើដីចំណីស្ទឹងសៀមរាប ឲ្យឆាប់រុះរើចេញជាបន្ទាន់

£10 Totally free No davinci diamonds penny slots deposit Gambling enterprise

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.