Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ដសៀមរាប ណែនាំឱ្យពលរដ្ឋដែលមានសំណង់នៅលើដីចំណីស្ទឹងសៀមរាប ឲ្យឆាប់រុះរើចេញជាបន្ទាន់

ដោយ Pothe Thun
05/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្ដសៀមរាប ណែនាំឱ្យពលរដ្ឋដែលមានសំណង់នៅលើដីចំណីស្ទឹងសៀមរាប ឲ្យឆាប់រុះរើចេញជាបន្ទាន់
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនេះ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបានស្នើរឱ្យពលរដ្ឋដែលមានសំណង់នៅលើដីចំណីស្ទឹងសៀមរាប ដែលនៅសេសសល់ឲ្យឆាប់រុះរើជាបន្ទាន់ ដើម្បីអនុវត្តគម្រោងស្ដារស្ទឹងសៀមរាបជំហាន២ (KHM-18) ដែលមានប្រវែង៥គីឡូម៉ែត្រ។

សេចក្ដីជូនដំណឹង បានឱ្យដឹងថា ដោយមានកិច្ចសហការរវាងរដ្ឋបាលខេត្តសៀមរាបជាមួយក្រសួងសាធារណការ និងជញ្ជូន នឹងអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហាន២ ក្រោមឥណទានរបស់ធនាគារអារហ៍ នីហរណ៍សាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំស្ដារស្ទឹងសៀមរាប បញ្ចៀសទឹកលិចក្រុងសៀមរាប នារដូវវស្សា ចាប់ពីចំណុចស្ពានវាងក្រុងទៅប៉ែកខាងក្រោមរហូតដល់ ភូមិអារញ្ញ ដែលមានប្រវែង ៥គីឡូម៉ែត្រ ស្ថិតនៅក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប។ ដូចនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលមិនទាន់រុះរើសំណង់ដែលនៅសល់នេះ សូមឆាប់រុះរើសចេញ ដើម្បីឱ្យការអនុវត្តគម្រោងប្រព្រឹត្តតាមផែនការដែលបានគ្រោងទុក។

ជាមួយការណែនាំនេះ គឺបន្ទាបពីរដ្ឋបាលខេត្តសៀមរាប បានពិនិត្យឃើញថា នៅមានបងប្អូនប្រជាពលរដ្ឋ ចំនួន ០៥គ្រួសារ ដែលបានទទួលយក គោលនយោបាយរួចហើយ មិនទាន់បានរុះរើសំណង់របស់ខ្លួនចេញពីទីតាំង និងមានប្រជាពលរដ្ឋ ចំនួន២គ្រួសារផ្សេងទៀត បានមកសាងសង់លើដីចំណីស្ទឹង ដែលបានដោះស្រាយគោលនយោបាយរួចហើយ។ ហេតុនេះសូមបងប្អូនធ្វើការរុះរើដោយខ្លួនឯង ដោយទុកឱ្យរយៈពេល ៧(ប្រាំពីរ)ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ។ ក្នុងនោះអាជ្ញាធរខេត្តសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលជាម្ចាស់សំណង់ដីចំណីស្ទឹងសៀមរាបខាងលើ ដែលទទួលយកការដោះស្រាយគោលនយោបាយរួចរាល់ និងម្ចាស់ សំណង់ ២គ្រួសារទៀត ត្រូវចូលរួមអនុវត្តរុះរើសំណង់របស់ខ្លួន តាមពេលវេលាកំណត់ ហើយប្រសិនបើបងប្អូនមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ អាជ្ញាធរនឹងដឹកនាំកម្លាំងចម្រុះចុះរុះរើ ដោយពុំទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនឡើយ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: ដីចំណីស្ទឹងសៀមរាបស្ទឹង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

£10 Totally free No davinci diamonds penny slots deposit Gambling enterprise

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យមើលដំណើរការរៀបចំ ផ្នែកបច្ចេកទេស ក្រុមការងារពិសេស ទទក ផ្សាយផ្ទាល់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យមើលដំណើរការរៀបចំ ផ្នែកបច្ចេកទេស ក្រុមការងារពិសេស ទទក ផ្សាយផ្ទាល់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.