Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យមើលដំណើរការរៀបចំ ផ្នែកបច្ចេកទេស ក្រុមការងារពិសេស ទទក ផ្សាយផ្ទាល់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ដោយ Pothe Thun
08/11/2021
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យមើលដំណើរការរៀបចំ ផ្នែកបច្ចេកទេស ក្រុមការងារពិសេស ទទក ផ្សាយផ្ទាល់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញទៅពិនិត្យមើលក្រុមការងារពិសេសទូរទស្សន៏ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ដែលកំពុងរៀបចំ តភ្ជាប់បណ្តាញខ្សែកាបអុបទិក និងការងារបច្ចេកទេស ដើម្បីត្រៀមធ្វើការផ្សាយផ្ទាល់កម្មវិធីប្រារព្ធខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ។

តាមការបញ្ជាក់របស់ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៏ជាតិកម្ពុជា បានអោយដឹងថា សម្រាប់ឱកាសឆ្នាំនេះ គឺកាន់តែពិសេសសម្រាប់ក្រុមការងារ ទូរទស្សន៏ជាតិកម្ពុជា ក្នុងការត្រៀមរៀបចំថតផ្សាយផ្ទាល់ការប្រារព្ធខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ទាំងនៅថ្ងៃព្រះរាជពិធីបុណ្យ ប្រទានភ្លើងជ័យ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា និង ពន្លត់ភ្លើងជ័យ រសៀលថ្ងៃទី១១ វិច្ឆិកា ២០២១។ អស់រយៈពេលពេញ ១ថ្ងៃនេះ ក្រុមការងារពិសេសទូរទស្សន៏ជាតិកម្ពុជា បានរៀបចំតបណ្តាញ និងសាកកាមេរ៉ា ដែលបានដាក់តាមគោលដៅនីមួយៗបានរួចរាល់ ហើយអ្វីដែលសំខាន់គឺ ការភ្ជាប់បណ្តាញកាមេរ៉ាថតរូបភាពរហូតដល់ ១០ទីតាំង ចាប់ពីខាងមុខព្រះមរបរាជវំាងរហូតមកដល់វិមានឯករាជ្យ ជាទីតាំងប្រារព្ធពិធី។

ឯកឧត្តម ឃឹម វុទ្ធី ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ផ្នែក នៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បានសំដែងនូវការប្តេជ្ញាចិត្ត ក្នុងការខិតខំធ្វើយ៉ាងណា អោយការរៀបចំការថតផ្សាយបន្តផ្ទាល់ ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានទទួលជោគជ័យ ដោយពុំបញ្ហាកើតឡើងចំពោះមុខនោះទេ ដោយសារក្រុមការងារទាំងអស់សុទ្ធតែមានជំនាញ និងបទពិសោធន៏ខ្ពស់ ក្នុងការថត ផ្សាយ និងការអត្ថាធិប្បាយ ជាយូរមកហើយនឹងទទួលបានការគាំទ្រ កោតសរសើរផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គនាយក ឃឹម វុទ្ធី បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងតែបានគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមការងារទូរទស្សន៏ជាតិកម្ពុជា ហើយតែងតែចុះមកពិនិត្យមើលផ្ទាល់ការរៀបចំ ការងារបច្ចេកទេស នានា មុនការប្រារព្ធពិធីបុណ្យជាតិធំ ៗ និងព្រឹត្តការណ៏សំខាន់ៗ របស់ជាតិ ដែលទូរទស្សន៏ជាតិកម្ពុជាត្រូវថត ផ្សាយផ្ទាល់។ ក្រៅពីការផ្តល់ជាការលើកទឹកចិត្ត ឯកឧត្តម រដ្ឋមន្រ្តី ក៏បានផ្តល់នូវសំភារៈបរិក្ខាបច្ចេកទេស និងថវិកា ដល់ទូរទស្សន៏ជាតិកម្ពុជា ដើម្បីធ្វើយ៉ាងអោយរាល់សកម្មភាពការងារប្រព្រឹត្តទៅដោយរលូន នឹងទទួលបានភាពជោគជ័យជារៀងរហូតមកដល់បច្ចុប្បន្ននេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះ ក្រុមការងារទាំងអស់ ទាំងទូរទស្សន៏ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ដែលបានប្រឹងប្រែងរៀបចំ តាមជំនាញនីមួយៗបានយ៉ាងល្អ ហើយសង្ឃឹមថា ការថតផ្សាយផ្ទាល់ពិធីបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា នឹងមានរូបភាពច្បាស់ល្អ មិនមានភាពរអាក់រអួល ផ្នែកបច្ចេកទេសអ្វីនោះទេ នឹងថតបានគ្រប់ទិដ្ឋភាពសំខាន់ៗ នៅក្នុងដំណើរការកម្មវិធី រហូតដល់ចប់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានអញ្ជើញមកពិនិត្យមើលការងារ ទទក នេះដែរ ក៏បានជម្រាបជូនការអុជកាំជ្រួចអបអរសារទ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ ដែលត្រូវអុជកាំជ្រួចនៅវេលាម៉ោង ៧យប់ថ្ងៃទី ៩ វិច្ឆិកា និង ថ្ងៃទី១១ ខែវិច្ឆិកា វេលាម៉ោង ៧ យប់ដូចគ្នា។

ថ្ងៃទី០៩ ខែវិច្ឆិកា ជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៏លើក ទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

អត្តបទនិងរូបភាព៖ទូរទស្សន៍ជាតិកម្ពុជា

Tags: ផ្សាយផ្ទាល់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិការដ្ឋមន្ត្រីក្រសួង​ព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញបំពាក់ស័ក្ដិដល់បងប្អូនយោធិនចូលនិវត្ដន៍ចំនួន ១៤៦នាក់ នៅយោធភូមិភាគទី៤

មេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញបំពាក់ស័ក្ដិដល់បងប្អូនយោធិនចូលនិវត្ដន៍ចំនួន ១៤៦នាក់ នៅយោធភូមិភាគទី៤

អភិបាលក្រុងសៀមរាប បង្ហាញថាកម្លាំងប្រជាការពារភូមិ និងប្រជាសហគមន៍ ពិតជាបានរួមចំណែកយ៉ាងច្រើនដើម្បីឱ្យមូលដ្ឋានមានសន្តិសុខល្អ

អភិបាលក្រុងសៀមរាប បង្ហាញថាកម្លាំងប្រជាការពារភូមិ និងប្រជាសហគមន៍ ពិតជាបានរួមចំណែកយ៉ាងច្រើនដើម្បីឱ្យមូលដ្ឋានមានសន្តិសុខល្អ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីគោរពវិញ្ញាណក្ខន្ធអតីតវីរៈយុទ្ធជនដែលបានបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីគោរពវិញ្ញាណក្ខន្ធអតីតវីរៈយុទ្ធជនដែលបានបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.