Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញបំពាក់ស័ក្ដិដល់បងប្អូនយោធិនចូលនិវត្ដន៍ចំនួន ១៤៦នាក់ នៅយោធភូមិភាគទី៤

ដោយ Pothe Thun
08/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញជយបសំណេះសំណាល និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយទាហាន នាយទាហានរង ចំនួន ១៤៦នាក់ ដែលចំណុះឱ្យទីបញ្ជាការយោធភូមិភាគទី៤ ដែលចូលសោធននិវត្ដន៍នៅឆ្នាំ២០២១ ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ ដែលបានលះបង់បំពេញភារៈកិច្ចជូនជាតិមាតុភូមិបាលល្អប្រសើរនាពេលកន្លងមក។

មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង នាមបញ្ចាក់ថា យុទ្ធជនដែលត្រូវចូលសោធន៍និវត្តចំនួន ១៤៦នាក់ នៅពេលនេះ គឺជាអ្នកដែលបានចូលរួមធ្វើពលីកម្ម ដ៏ធំធេងក្នុងការរំដោះប្រទេសជាតិ បានផ្តួលរំលំទប់ស្កាត់ ការវិលត្រឡប់ឡើងវិញ នៅរបបប្រល័យពូជន៍ សាសន៍ ប៉ុល ពត និងបានចូលរួមយ៉ាងសកម្មក្នុងការចលនា បង្រួបបង្រួមជាតិតាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានោះ ការបំពាក់ឋានន្តរសក្តិជូនយោធិនចូលសោធននិវត្តន៍នាពេលនេះ គឺជាការបំពាក់ឋានន្តរសក្តិ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ គិតគូរដល់បងប្អូន យោធិនចូលសោធន៍និវត្ត ត្រូវបានតម្លើងឋានន្តរសក្តិ នៅពេលនេះដោយ ឈរលើគោលការណ៍ រួមមាន ផ្តល់កិត្តិយសលើកទឹកចិត្ត តបស្នងសងគុណ នូវគុណណូបការៈ ចំពោះការ លៈបង់ដ៏ធំធេង មកលើមាតុភូមិ និងប្រជាជន និងដើម្បីលើកស្ទួយជីវភាព បងប្អូនឲ្យកាន់តែប្រសើរ ពេលវិលត្រឡប់ទៅរួមរស់នៅ ក្នុងជីវភាពស៊ីវិលវិញ។

លោកឧត្ដមសេនីយ៍ បន្ថែមថា នៅឆ្នាំ២០២២ខាងមុខនេះ យោធិនចំនួនជាង ១០០នាក់ទៀត ដែលចំណុះឱ្យយោធភូមិភាគទី៤នេះ នឹងត្រូវចូលសោធននិវត្ដន៍បន្ថែមទៀតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកឧត្ដមសេនីយ៍ បានមានប្រសាសន៍ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ យោធិនយើងគ្រប់ពេលវេលា តាមរយៈការតម្លើងប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ទោះបីកំពុងបំពេញភារៈកិច្ច ពេលចូលនិវត្តន៍ ឬក្រោយចូលនិវត្តន៍ហើយក៍មិនអាច បំភ្លេចបានឡើយចំពោះ បងប្អូនយោធិនចូលនិវត្តន៍ដែលបានរួមចំណែក ធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នឹងបានចាត់ទុកជាតំរូវភាពមួយ សម្រាប់ប្រជាជនកម្ពុជា និងកងយោធពលខេមរភូមិន្ទ ចាំទុកមិនអាចបំភ្លេចបាន។ នាឱកាសនោះផងដែររ លោកឧត្ដមសេនីយ៍ក៍បាននាំយកថវិកាផ្ទាល់របស់ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកចំនួន ២៩លានរៀល និងថវិកាលោកឧត្ដមសេនីយ៍ចំនួន ៧លានរៀល ជូនដល់យោធិនដែលចូលសោធននិវត្ដន៍ផងដែរ។

ឯកឧត្ដមក៍បានបញ្ជាក់ផងដែរថា ទោះបីពួកគាត់បានចូលនិវត្ដន៍ហើយវិលទៅជួបជុំគ្នាសារវិញក្ដី ក៍ប៉ុន្ដែក្ដីស្រលាញ់និងរាប់អានគ្នា នៅតែមានក្នុងបេះដូង នៃកងកម្លាំងយោធាជាប់ជានិច្ច។ ឯកឧត្ដមក៍បានផ្ដាំផ្ញើដល់យោធិនទំាងអស់ត្រូវររៀនរស់តាមបែបគន្លងថ្មី ក្នុងការសម្របខ្លួន ជាមួយទៅនឹងជំងឺកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤យោធភូមិភាគ​ទី​៤យោធិនចូលនិវត្ដន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលក្រុងសៀមរាប បង្ហាញថាកម្លាំងប្រជាការពារភូមិ និងប្រជាសហគមន៍ ពិតជាបានរួមចំណែកយ៉ាងច្រើនដើម្បីឱ្យមូលដ្ឋានមានសន្តិសុខល្អ

អភិបាលក្រុងសៀមរាប បង្ហាញថាកម្លាំងប្រជាការពារភូមិ និងប្រជាសហគមន៍ ពិតជាបានរួមចំណែកយ៉ាងច្រើនដើម្បីឱ្យមូលដ្ឋានមានសន្តិសុខល្អ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីគោរពវិញ្ញាណក្ខន្ធអតីតវីរៈយុទ្ធជនដែលបានបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីគោរពវិញ្ញាណក្ខន្ធអតីតវីរៈយុទ្ធជនដែលបានបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិន

រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.