Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមយុវជនថ្នាក់ខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវានារីអន្តរជាតិនារី៨មីនា និង ផ្សព្វផ្សាយតំបន់ទេសចរណ៍ដែលមានស្រាប់នៅក្នុងមូលដ្ឋាននេះ

ដោយ Pothe Thun
07/03/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, វប្បធម៌ និង ទេសចរណ៍
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមានការសហការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលស្រុកស្រីស្នំ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ជាថ្ងៃស្របទិវាអន្តរជាតិនារី ៨មីនា ដែលជាព្រឹត្តិការណ៍ជាសកលនោះ ក្រុមយុវជនថ្នាក់ខេត្តចុះជួយស្រុកស្រីស្នំ បានរៀបចំកម្មវិធីជិះកង់ ក្រោមប្រធានបទ តោះជិះកង់លេងនៅស្រុកស្រីស្នំ ដែលចាប់ផ្ដើមពីសាលាស្រុកស្រីស្នំ ឆ្ពោះទៅទំនប់ធនធានទឹកស្ទឹងស្រែង១ ស្ថិតនៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ក្នុងចំងាយប្រមាណ១៧គីឡូម៉ែត្រ ដោយមានអ្នកចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកស្រីស្នំ មន្ត្រីនៃរដ្ឋបាលស្រុកស្រីស្រីស្នំ និង ក្រុមយុវជន ប្រមាណជា១៥០នាក់ ។

លោក ហ៊ន់ ឬទ្ឋិ អភិបាលស្រុកស្រីស្នំ មានប្រសាសន៍ថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន៤ គឺ ៖ ១. ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា និង រួមគ្នាលើកកម្ពស់សិទ្ធិនារី , ២. ផ្សព្វផ្សាយពីតំបន់គោលដៅទេសចរណ៍នៅក្នុងស្រុកស្រីស្នំទាំងមូល ទៅដល់អ្នកទេសចរជាតិនិងអន្តរជាតិ , ៣.កៀងគរកម្លាំងយុវជនឱ្យចូលរួមក្នុងការងារសង្គមលើការអភិវឌ្ឍន៍ និង៤. លើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងជួយលើកស្ទួយវិស័យកីឡាផ្នែកនារីក្នុងស្រុកស្រីស្នំ ។

លោកអភិបាលស្រុក មានប្រសាសន៍ទៀតថា ស្រុកស្រីស្នំ មានតំបន់ប្រាសាទ មានព្រៃសហគមន៍ មានរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃជាច្រើនផងដែរ ដូចជាទំនប់ស្ទាក់ទឹកស្លែងស្ពាន , ទំនប់ធនធានទឹកស្ទឹងស្រែង១ ដែលជាតំបន់មួយកំពុងពេញនិយម ចំពោះបងប្អូនប្រជាពលរដ្ឋ ពីជិតឆ្ងាយ មកងូតទឹកលេងកម្សាន្តនៅទីនេះនារដូវវស្សា ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានបង្ហាញនូវចំណាប់អារម្មណ៍នៃកម្មវិធីជិះកង់នេះថា ជាការឆ្លុះបង្ហាញឱ្យឃើញពីស្មារតីសហការល្អរវាងក្រុមការងារយុវជនចុះជួយស្រុកជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋនៅស្រុកស្រីស្នំនេះ ដែលសកម្មភាពនេះជាកត្តាមួយជួយ ជំរុញនិងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលមានស្រាប់នៅក្នុងភូមិសាស្ត្រនេះទៅដល់អ្នកទេសចរទាំងជាតិនិងអន្តរជាតិតាមរយៈព្រឹត្តិការណ៍និងការងារសង្គមផ្សេងៗ ដើម្បីឱ្យពួកគាត់ចាប់អារម្មណ៍មកទស្សនាកំសាននៅតំបន់នេះ។

ឯកឧត្តមមានប្រសាសន៍ទៀតថា តាមរយៈសកម្មភាពនេះ បានកត់សំគាល់ឃើញថា យុវជនជាចលករនិងជាសសរទ្រូងដ៍រឹងមាំរបស់ប្រទេសជាតិ ហេតុនេះយុវជនដើរតួនាទីសំខាន់ណាស់ក្នុងការជួយជំរុញដល់យុវជនដូចគ្នា និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយក្នុងកិច្ចការងារសង្គមផ្សេងៗ ជាពិសេសក្រុមការងារយុវជនចុះជួយមូលដ្ឋាននានានៅក្នុងខេត្តសៀមរាប តែងតែសហការចូលរួមក្នុងការងារសង្គមជាច្រើន និងថែមទាំងបានរួមគ្នាបំផុសចលនា ដល់មហាជនទូទៅឱ្យចូលរួមក្នុងការងារមនុស្សធម៌ ការងារអនាម័យបរិស្ថាន ជួយផ្សព្វផ្សាយការងារទេសចរណ៍តាមសហគមន៍នានា ផងដែរ។

លោកស្រី ឈន សុគន្ធា អនុប្រធានក្រុមការងារយុវជនខេត្តចុះជួយស្រុកស្រីស្នំ បានថ្លែងថា កម្មវិធីជិះកង់នេះ គឺផ្តើមចេញពីឆន្ទៈរបស់ក្រុមការងារយុវជនចុះជួយស្រុកនេះ តាមរយៈការគាំទ្រនិងសហការពេញទំហឹងពីអាជ្ញាធរស្រុក និងដោយពិនិត្យឃើញជាក់ស្តែងនូវសក្តានុពលគោលដៅទេសចរណ៍មានអំណោយផលល្អ តែការផ្សព្វផ្សាយទៅដល់អ្នកទេសចរនៅមានកម្រិត ហេតុនេះកម្មវិធីនេះ គឺជាឱកាសមួយដើម្បីជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលមានស្រាប់នៅស្រុកនេះ ចែកជូនទៅដល់សាធារណៈជនទូទៅផង រួមគ្នាលើកស្ទួយវិស័យកីឡាផ្នែកស្ត្រីក្នុងស្រុក ។

លោកស្រី ឈន សុគន្ធា បានឲ្យដឹងទៀតថា កម្មវិធីនេះ ជាផ្នែកមួយដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា រួមគ្នាលើកកម្ពស់សិទ្ធិនារីដែលឆ្នាំ២០២១នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩” ក្នុងគោលបំណងរំលេចពីការចូលរួមចំណែកដ៏ចម្បងរបស់ស្រ្តី ក្នុងកិច្ចអភិវឌ្ឍនៅគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់កាលៈទេសៈ ជាពិសេសវក្នុងអំឡុងនិងក្រោយវិបត្តិកូវីដ-១៩ ស្របតាមការគាំទ្រនិងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដូចមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលចាត់ទុកស្ត្រីជា ឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ ។

សូមជំរាបថា៖ បន្ទាប់ពីបញ្ចប់ការជិះកង់មក ក៏មានការរៀបចំការប្រកួតបាល់ទាត់នារីសមជើង ជាលក្ខណៈមិត្តភាព ដែលមានកីឡាការីនី២ នៃវិទ្យាល័យ២៨មករាស្រុកស្រីស្នំ ហើយតាមរយៈលទ្ធផលគឺក្រុមលេខ១ ទទួលបានថវិកាចំនួន១លាន៦ម៉ឺនរៀល និងក្រុមលេខ២ទទួលបាននួន៧៨ម៉ឺនរៀល ដែលថវិកាទាំងនេះ បានមកពីការចូលរួមរបស់ក្រុមអ្នកជិះកង់រួមគ្នាលើកកំពស់សិទ្ឋិនារី និងលើកស្ទួយវិស័យកីឡាផ្នែកនារី និង ឯកឧត្ដម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្ត បានឧបត្ថម្ភទឹកដោះគោស្រស់ « តេជោសែន ឫស្សី ត្រឹប » មួយចំនួន ដែលវជាផលិតផលខ្មែរ ផលិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ។
អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កម្មវិធីជិះកង់រដ្ឋបាលស្រុកស្រីស្នំស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

រដ្ឋបាលខេត្តសៀមរាប អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ “ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”

រដ្ឋបាលខេត្តសៀមរាប អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ “ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”

រយៈពេល០៧ថ្ងៃ មន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១

រយៈពេល០៧ថ្ងៃ មន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.