Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ “ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”

ដោយ Pothe Thun
08/03/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ រៀបចំម្ហូប អាហារ និងផ្តល់អំណោយ ដល់កុមារគថ្លង់ និងកុមារពិការភ្នែក នៅវិទ្យាល័យអប់រំពិសេសសៀមរាប ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ ក្រោមប្រធានបទ“ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”។

ពិធីអញ្ជើញជាអធិបតីពី ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាង រាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ លោក-លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តនិង ថ្នាក់ដឹកនាំសហភាព សហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប សាខាកាកបាទក្រហមខេត្តផងដែរ។

តាមរបាយការណ៍របស់លោកស្រី ហុង ធារី នាយិកាវិទ្យាល័យអប់រំពិសេសសៀមរាប សាលាមួយនេះ បង្កើតឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០០ ក្រោមកិច្ចសហការរវាងអង្គការគ្រួសារថ្មី និងក្រសួងអប់រំយុវជននិងកីឡា ដោយសាលាបានទទួលបង្រៀន និងអប់រំ តែកុមារពិការពីរប្រភេទប៉ុណ្ណោះឱ្យចូលរៀន គឺកុមារគថ្លង់ និងកុមារពិការភ្នែក។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

លុះដល់ចុងឆ្នាំ២០១៧ អង្គការគ្រួសារថ្មីបានផ្ទេរការគ្រប់គ្រងសាលានេះ ជូនក្រសួងអប់រំ យុវជន និងកីឡា ដោយមានចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២។ នាពេលនោះ ក្រសួងអប់រំ ក៏បានប្តូរឈ្មោះសាលាទៅជា វិទ្យាល័យអប់រំពិសេសសៀមរាប ដែលសិស្សគថ្លង់ និងពិការភ្នែក ទទួលបានកម្មវិធីសិក្សាស្របតាមក្រសួងអប់រំ ដោយបកប្រែពីសៀវភៅសិក្សាគោលគ្រប់មុខវិជ្ជា ជាភាសាសញ្ញាខ្មែរ សម្រាប់បង្រៀនសិស្សគថ្លង់ និងអក្សរប្រៃយ៍ សម្រាប់បង្រៀនសិស្សពិការភ្នែក និងសិក្សាពេញមួយថ្ងៃ ។ វិទ្យាល័យអប់រំពិសេសនេះ មានអគារចំនួន១២ខ្នង សម្រាប់ថ្នាក់រៀនផង និងសម្រាប់សិស្សមកពីឆ្ងាយៗស្នាក់នៅផងដែរ ។
ឯកឧត្តម ទៀ សីហា ខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា នាពេលនេះ បានបង្ហាញយ៉ាងច្បាស់ពីតម្លៃ និងតួនាទីស្រ្តី ដែលមិនអាចខ្វះបាន នៅក្នុងសង្គមជាតិ នៅគ្រប់កាលៈទេសៈ។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើ សមភាពយេនឌ័រ ពង្រឹងភាពអង់អាចក្លាហានរបស់កុមារី ដើម្បីអាចឱ្យពួកគេ ក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិស្ដីពី សមភាពយេនឌ័រ សម្រាប់ជាផែនទីបង្ហាញផ្លូវ ក្នុងការលើកកម្ពស់ និងបញ្ជ្រាបយេនឌ័រ នៅតាមស្ថាប័ន។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមថា ជាមួយនោះ ជារៀងរាល់ឆ្នាំ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប និងថ្នាក់ដឹកនាំខេត្ត តែងតែយកថ្ងៃនារីអន្តរជាតិ ៨ មីនា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ រៀបចំអាហារ ចែកអំណោយដល់កុមារគថ្លង់ និងពិការភ្នែក រួមទាំងលោកគ្រូ អ្នកគ្រូ និងបុគ្គល នៅវិទ្យាល័យអប់រំពិសេសសៀមរាបនេះផងដែរ។ លើសពីនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ក៏បានកសាងអគារ និងការឧត្ថម្ភផ្សេងៗ សម្រាប់ជំរុញ និងគាំទ្រដល់ដំណើរការសិក្សាសាលា។

ឯកឧត្តម ក៏បានណែនាំ និងក្រើនរម្លឹក ដល់ក្មួយៗជាកុមារគថ្លង់ និងពិការភ្នែកក្នុងមណ្ឌលទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ និង ស្តាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងចាកចេញ ឱ្យ ឆ្ងាយពីគ្រឿងញៀន ។

អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ៨មិនាកុមារ​គ​ថ្លង់ទិវាអន្តរជាតិនារី៨មីនារដ្ឋបាល​ខេត្ត​សៀមរាប​វិទ្យាល័យ​អប់រំ​ពិសេស​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល០៧ថ្ងៃ មន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១

រយៈពេល០៧ថ្ងៃ មន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១

ឯកឧត្តមអភិបាលខេត្តសៀមរាប កោតសរសើរដល់សិស្សមានពិការភាព នៅវិទ្យាល័យអប់រំពិសេសសៀមរាប ក្នុងការចូលរួមការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

ឯកឧត្តមអភិបាលខេត្តសៀមរាប កោតសរសើរដល់សិស្សមានពិការភាព នៅវិទ្យាល័យអប់រំពិសេសសៀមរាប ក្នុងការចូលរួមការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

បងប្អូនពលករខ្មែរមកពីខេត្តបន្ទាយមានជ័យជាង៣០០នាក់ ត្រូវបានដឹកមកដល់មណ្ឌលចត្តាឡីស័កនៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.