Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាប ទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ

ដោយ Pothe Thun
07/03/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
164
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលដំណើរការរៀបចំកន្លែងរស់នៅថ្មីរបស់ប្រជាពលរដ្ឋដែលបានប្តូរទីតាំងរស់នៅថ្មីពីមាត់ស្ទឹងសៀមរាបទៅរស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរស្រុកបន្ទាយស្រី រៀបចំចរនាសម្ព័ន្ធគ្រប់គ្រងប្រជាពលរដ្ឋ ដែលប្តូរទីតាំងពីមាត់ស្ទឹងសៀមរាបទៅរស់នៅភូមិធម្មជាតិរុនតាឯកឱ្យមានភាពល្អប្រសើរ ដើម្បីឱ្យពួកគាត់មានភាពកក្តៅបន្ថែមទៀត ។

ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីបានដឹងពីជីវភាពរស់នៅរបស់បងប្អូន មើលឲ្យឃើញជាក់ស្តែងប្រជាពលរដ្ឋដែលបានមករស់នៅទីនេះ មានការសាងសង់ផ្ទះសម្បែងជាបន្តបន្ទាប់ និង គ្រួសារខ្លះមានការដាំបន្លែ និង ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃរបស់ពួកគាត់ ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ៤០០គ្រួសារដែលត្រូវផ្លាស់ប្តូរទីតាំងរស់នៅពីមាត់ស្ទឹងសៀមរាបមកនៅភូមិធម្មជាតិរុនតាឯកនេះ មានប្រមាណ២០០គ្រួសារហើយ បានមកធ្វើផ្ទះរស់នៅ និងបានដាំបន្លែចិញ្ចឹមសត្វព្រមទាំងបើកមុខរបរលក្ខណៈគ្រួសារ ខណៈពេលនេះ រដ្ឋបាលស្រុកបានកំពុងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឱ្យកាន់តែមានភាពល្អប្រសើរ ដោយបច្ចុប្បន្ននេះយើងមានមេភូមិ និងប្រជាការពារភូមិដូចភូមិចាស់ៗដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោកអភិបាលស្រុក បានបន្តទៀតថា អាជ្ញាធរស្រុក ក៏មានគម្រោងជួយរៀបចំផ្ទះប្រជាពលរដ្ឋណាដែលឧស្សាហ៍ឱ្យក្លាយទៅផ្ទះគំរូ គឺផ្ទះមានសោភ័ណភាពស្អាត , មានដាំផ្កាលម្អ , មានដាំបន្លែ , ចិញ្ចឹមសត្វ , មានអនាម័យ និងភាពបៃតង ដែលបច្ចុប្បន្ននេះ អាជ្ញាធរស្រុកកំពុងតែធ្វើការសិក្សាទៅលើប្រជាពលរដ្ឋណាដែលមករស់នៅជាប់លាប់ និងមានចិត្តចង់ធ្វើ ហើយក្រៅពីនេះរដ្ឋបាលស្រុក ក៏មានគោលដៅរៀបចំភូមិនេះឱ្យមានការអភិវឌ្ឍន៍រីកចម្រើនផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងភូមិនេះអាជ្ញាធរបានរៀបចំឱ្យមានប្រព័ន្ធភ្លើង និងអណ្តូងទឹកស្អាតសម្រាប់ពួកគាត់ប្រើប្រាស់យ៉ាងស្រួលផងដែរ ៕
អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ “ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”

រដ្ឋបាលខេត្តសៀមរាប អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ “ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”

រយៈពេល០៧ថ្ងៃ មន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១

រយៈពេល០៧ថ្ងៃ មន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១

ឯកឧត្តមអភិបាលខេត្តសៀមរាប កោតសរសើរដល់សិស្សមានពិការភាព នៅវិទ្យាល័យអប់រំពិសេសសៀមរាប ក្នុងការចូលរួមការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

ឯកឧត្តមអភិបាលខេត្តសៀមរាប កោតសរសើរដល់សិស្សមានពិការភាព នៅវិទ្យាល័យអប់រំពិសេសសៀមរាប ក្នុងការចូលរួមការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.