Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​ទំនិញ​ហួស​កាល​បរិច្ឆទ​មួយចំនួនតូច នៅ​ហាង​លក់ទំនិញ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​មិញ​នេះ​

ដោយ Pothe Thun
19/10/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
101
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​វេច​ខ្ចប់​រួច និង​គ្រឿង​កំប៉ុង នៅ​តាម​ហាង​លក់ទំនិញ​ក្នុង​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ដែល​បាន​សហការ​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​រកឃើញ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​មួយចំនួន​តូច មានដូចជា​ភេសជ្ជៈ​កំប៉ុង​ចម្រុះ​ចំនួន​១៦​កំប៉ុង , កាហ្វេ​ចំនួន​៦​កញ្ចប់ , មី​កំប៉ុង​ចំនួន​៣​កំប៉ុង និង​សាច់ជ្រូក​ងៀត​ចំនួន​២​កញ្ចប់ ហើយ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ទាំងនេះ ត្រូវបាន​ដកហូត​ទៅ​រក្សាទុក ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ ។​

​លោក ព្រៅ ខេមរិន្ទ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បានឲ្យដឹងថា កន្លង​មក​មន្ត្រី​ជំនាញ​របស់​លោក តែងតែ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​រកសារ​ធាតុគីមី​ដែល​ត្រូវ​ហាមឃាត់ ដាក់​នៅក្នុង​បន្លែ , សាច់ , ចំណីអាហារ​ផ្សេងៗ និង​គ្រឿង​កំប៉ុង​ឬ​ដប​គ្រប់​ប្រភេទ នៅតាម​បណ្តា​ផ្សារ​នានា​នៅ​ទូទាំង​ខេត្ត​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ ក្នុង​គោលបំណង​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ ព្រោះថា ខេត្តសៀមរាប គឺជា​តំបន់​ប្រមូលផ្តុំ​អ្នកទេសចរ ហើយ​ចំណីអាហារ​ជាច្រើន​ត្រូវបាន​ផ្គត់ផ្គង់​សម្រាប់​អ្នកទេសចរ ដូច្នេះ​ការធានា​ឱ្យបាន​នូវ​សុវត្ថិភាព​និង​គុណភាព​អាហារ ជា​កត្តា​មួយ​ដ៏​សំខាន់ ប្រសិនបើ​មាន​ប្រជាពលរដ្ឋ ឬ​អ្នកទេសចរ មានប​ញ្ហ​សុខភាព​ដោយសារ​ចំណីអាហារ​នោះ នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរ និង​កិត្តិយស​របស់​ប្រទេសជាតិ​យើង​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ព្រៅ ខេមរិន្ទ បាន​ណែនាំ​ឱ្យ​អាជីវក​ទាំងអស់ ពេល​ដាក់​លក់​ផលិតផល​ផ្សេងៗ ត្រូវ​ពិនិត្យមើល​កាលកំណត់​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ការដាក់​លក់​ផលិតផល​ខូច​គុណភាព ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​
#​ទំនិញ​ខូច​គុណភាព​

Tags: ទំនិញ​ខូច​គុណភាពសាខា​កាំកុងត្រូល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ដ​សៀមរាប សុំ​ឲ្យ​សមាគ​មមួយ​មក​ពី​ប្រទេស​ចិន បន្ត​ជួយ​អភិវឌ្ឍន៍ និង​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅក្នុង​ខេត្ដ ខណៈ​ប្រធាន​សមាគម​សន្យាថា នឹង​ជួយ​កៀងគរ​សប្បុរសជន ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ​កម្ពុជា​

អាជ្ញាធរ​ខេត្ដ​សៀមរាប សុំ​ឲ្យ​សមាគ​មមួយ​មក​ពី​ប្រទេស​ចិន បន្ត​ជួយ​អភិវឌ្ឍន៍ និង​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅក្នុង​ខេត្ដ ខណៈ​ប្រធាន​សមាគម​សន្យាថា នឹង​ជួយ​កៀងគរ​សប្បុរសជន ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ​កម្ពុជា​

រដ្ឋបាល​ខេត្ត​សៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្ត សហការ​បង្កើត​កម្មវិធី​ដំណើរ​កំសាន្ត​សាកល្បង ក្រោម​ប្រធានបទ សៀមរាប​ក្រៅពី​ប្រាសាទ​

រដ្ឋបាល​ខេត្ត​សៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្ត សហការ​បង្កើត​កម្មវិធី​ដំណើរ​កំសាន្ត​សាកល្បង ក្រោម​ប្រធានបទ សៀមរាប​ក្រៅពី​ប្រាសាទ​

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.