Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋបាល​ខេត្ត​សៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្ត សហការ​បង្កើត​កម្មវិធី​ដំណើរ​កំសាន្ត​សាកល្បង ក្រោម​ប្រធានបទ សៀមរាប​ក្រៅពី​ប្រាសាទ​

ដោយ Pothe Thun
19/10/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
115
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយ​មាន​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​ស្វីស ក្រោម​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ជនបទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋបាល​ខេត្ត​សៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​សហការ​បង្កើត​កម្មវិធី​ដំណើរ​កំសាន្ត​សាកល្បង ក្រោម​ប្រធានបទ សៀមរាប​ក្រៅពី​ប្រាសាទ ក្នុង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៩ និង​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ ដោយ​បាន​នាំ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​៩០​នាក់ ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ជាច្រើន​កន្លែង ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​ខេត្ត​សៀមរាប ខណៈ​កន្លងមក បាន​ដាក់ឱ្យ​ប្រើប្រាស់​ផែនទី​ទេសចរណ៍ “​សៀមរាប​ក្រៅពី​ប្រាសាទ​” ដែល​ផែនទី​នោះ បានបង្ហាញ​អំពី​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ទាំងអស់ ដែល​មាន​នៅក្នុង​ខេត្តសៀមរាប ដើម្បីឱ្យ​អ្នកទេសចរ​បាន​ដឹង ។​

​គោលដៅ​នៃ​ដំណើរ​កំសាន្ត​សាកល្បង សៀមរាប​ក្រៅពី​ប្រាសាទ​នេះ អ្នកទេសចរ នឹង​ធ្វើឱ្យ​អ្នករួមដំណើរ​នៅក្នុង​កម្មវិធី​ទាំងអស់​បាន​សប្បាយ​រីករាយ​ជាមួយគ្នា និង បាន​ឃើញ​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៅ​តំបន់​ជនបទ , ផ្ទះ​បុរាណ​តាម​ភូមិ , ទីតាំង​សិប្បកម្ម , រមណីយដ្ឋាន​ធម្មជាតិ , តំបន់​វាលស្រែ និង កសិដ្ឋាន​សេរី​រាង្គ ព្រម​ជាមួយនឹង​ការ​ទទួលទាន​អាហារ​តាម​តំបន់​នីមួយៗ នៃ​ស្រុក​ប្រាសាទបាគង , ស្រុក​សូទ្រនិគម , ស្រុក​ស្វាយ​លើ , ស្រុក​បន្ទាយស្រី , ស្រុក​វ៉ារិន , ស្រុក​អង្គរជុំ និង​ស្រុក​អង្គរ​ធំ ដោយ​ការធ្វើ​ដំណើរ​តាម​រថយន្ត , ថ្មើរជើង , ជិះ​រទេះគោ , ជិះទូក , ជិះ​កង់​កំសាន្ត​តាម​ភូមិ និង​ដើរ​ឡើង​ភ្នំ ។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ខ្សែ​ទស្សនាចរ “​សៀមរាប​ក្រៅពី​ប្រាសាទ​” នៅពេលនេះ គឺ​មាន​សារៈសំខាន់​ណាស់ ក្នុង​ការជំរុញ​ឱ្យ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប និង​ប្រាសាទបុរាណ បាន​ពន្យា​ការ​ស្នាក់នៅ​របស់​ពួកគេ ដើម្បី​ទទួលបាន​បទពិសោធន៍​យ៉ាង​ពិតប្រាកដ​ពី​តំបន់​ទេសចរណ៍​ក្រៅ​ពី​ប្រាសាទ ដូចជា​ផ្ទះ​ស្នាក់នៅ , ភោជនីយដ្ឋាន និង សកម្មភាព​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ អំពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ជាដើម ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ដំណើរ​កំសាន្ត​សាកល្បង​សៀមរាប​ក្រៅពី​ប្រាសាទ​

Tags: ខេត្តសៀមរាប​ដំណើរ​កំសាន្ត​សាកល្បង​សៀមរាប​ក្រៅពី​ប្រាសាទ​រដ្ឋបាល​ខេត្ត​សៀមរាប និង​មន្ទីរ​ទេសចរណ៍​ខេត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

ទូរទស្សន៍​ជាតិ​កម្ពុជា នឹង​បង្កើត​ប៉ុស្តិ​ទូ​រទស្ស​ន៍ឌីជីថល​ជា​ភាសា​ខ្មែរ​រវាង​ក្រុមហ៊ុន​ឌីជីថល​ធី​វី​ខេត្ត​យូ​ណាន​

ទូរទស្សន៍​ជាតិ​កម្ពុជា នឹង​បង្កើត​ប៉ុស្តិ​ទូ​រទស្ស​ន៍ឌីជីថល​ជា​ភាសា​ខ្មែរ​រវាង​ក្រុមហ៊ុន​ឌីជីថល​ធី​វី​ខេត្ត​យូ​ណាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.