Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ទូរទស្សន៍​ជាតិ​កម្ពុជា នឹង​បង្កើត​ប៉ុស្តិ​ទូ​រទស្ស​ន៍ឌីជីថល​ជា​ភាសា​ខ្មែរ​រវាង​ក្រុមហ៊ុន​ឌីជីថល​ធី​វី​ខេត្ត​យូ​ណាន​

ដោយ Pothe Thun
22/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ល្ងាច​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៨ តំណាង​អគ្គនាយក​សារ​ព័ត​មាន វិទ្យុ មិង​ទូរទស្សន៍ ខេត្ត​យូ​ណា​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង អគ្គនាយក​ទូរ​ស​ទស្សន៍​ជាតិ​​កម្ពុជា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណ​យោគយល់​​ស្តីពី​កិច្ចសហប្រតិបត្តិការ​បង្កើត​ប៉ុស្តិ​ទូ​រទស្ស​ឌីជីថល​ជា​ភាសា​ខ្មែរ ដើម្បី​ឱ្យ​ប្រព័ន្ឋ​​ផ្សព្វផ្សាយ​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​រីកចម្រើន​និង​ជឿនលឿន​ទៅ​មុខ​បន្ថែមទៀត​។

ពិធី​នេះ បាន​ប្រារព្ធ ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា និង ឯកឧត្តម Fan Wie Ping អនុ​រដ្ឋមន្ត្រី​​រដ្ឋបាលជាតិ វិទ្យុ​-​ទូរទស្សន៍ NRTA នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​លោក យូ ឡី Yu Lei អគ្គនាយករង និង​ជា​តំណាង​ក្រុមហ៊ុន យូ​ណាន ឌីជីថល ធី​វី ខេត្ត​យូ​ណាន មានប្រសាសន៍ថា​៖​ក្រុមហ៊ុនយូ​ណា​ឌីជីថល​ធី​វី និង​ទូរ​ស​ទស្សន៍​ជាតិ​កម្ពុជា​បាន​សហការ​បង្កើត​គម្រោង​ទូរទស្សន៍​ឌីជីថល​DTMB កាលពី​ឆ្នាំ​២០១២ ដែលមាន​​គោលដៅ​ឱ្យ​ប៉ុស្តិ៍​ទូរទស្សន៍​ឌីជីថល​ដំណើរការ​ចាក់​ផ្សាយបាន​ល្អប្រសើរ ក្នុងន័យ​រួម​គ្នា​ជម្រុញ​និង​អភិវឌ្ឍ​ប្រព័ន្ឋ​ផ្សព្វផ្សាយ​របស់​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ជឿនលឿន​ទៅ​មុខ​តាមរយៈ​ប្រព័ន្ឋ​ឌីជីថល​។​លោក​បន្តថា​៖​អនុសារណៈ នា​ឱកាស​នេះ បង្ហាញឱ្យឃើញ​ពី​ជំហាន​រីកចម្រើន​ថ្មី​មួយ​ថែម​ទៀត បើក​ទំព័រ​នៃ​កិច្ច​សហ​​ប្រតិបត្តិកា​រលើ​កិច្ចការ​ផ្សព្វផ្សាយ វិទ្យុ​និង​ទូរទស្សន៍​រវាង​ប្រទេស​យើង​ទាំង​ពីរ បន្ថែម​ពីលើ​នៃ​ចំណង​មិត្តភាព សហប្រតិបត្តិការ​ល្អរ​បស់​យើង ដែល​មាន​តាំង​
​ពី​យូរលង់​ណាស់​មកហើយ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ឃឹម វុទ្ឋី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា មានប្រសាសន៍ថា ការបង្កើត​ប៉ុស្តិ៍​ទូរទស្សន៍ Digital CCDTV .TVK​ជា​ភាសា​ខ្មែរ គឺជា​លទ្ឋផល​ថ្មី​ក្រោម​ការខិតខំ​ប្រឹងប្រែង​របស់​យើងទាំងអស់គ្នា និង​គឺជា​ជំហាន​អភិវឌ្ឍន៍​ទំនាក់ទំនង​កាន់តែ​ទូលំទូលាយ និង​យកចិត្តទុកដាក់​បន្ថែម​ទៀត រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា ចិន​។​ចំពោះ​កិច្ចសហការ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍ នៅ​ប្រទេស​កម្ពុជា​នេះ ឯកឧត្តម​ថា​ជា បង្អួច​ថ្មី​មួយ​សម្រាប់​ការធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ នូវ​ចំណង​មិត្តភាព​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​និង​ចិន ដែល​វា​នឹង​ផ្តល់​នូវ​ការអប់រំ​ចំណេះដឹង ប្រពៃណី វប្បធម៌​ទំនៀម​ទំលាប់ នៃ​ប្រទេស​យើង​ទាំង​ពីរ និង​ប្រជាជន​យើង​ទាំង​ពីរ​ផងដែរ​។​

ឯកឧត្តម ឃឹម វុទ្ឋី ថ្លែង​ទៀត​ថា​៖​នៅពេល​អនាគត ក្រសួង​ព័ត៌មាន និង​រដ្ឋបាល វិទ្យុ​ទូរទស្សន៍​ចិន នឹង​បន្ត​កិច្ចសហប្រតិបត្តិការ ដោយ​ស្មើភាព ជឿជាក់​ពីគ្នា​ទៅវិញទៅមក និង​ពិភាក្សា​គ្នា​ដោយ​មិត្តភាព គាំទ្រ​គោលការណ៍​គ្នា​ទៅវិញទៅមក ដើម្បី​ចែករំលែក ផ្តល់​បទពិសោធ ព្រមទាំង​ជម្រុញ​ការផ្សព្វផ្សាយ​ព័ត៌មាន សម្រាប់​ការអភិវឌ្ឍន៍​ធនធានមនុស្ស កិច្ចសហការ​ជាក់ស្តែង​រវាង​ភាគី​ទាំងពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ ដែល​ជា​ផលប្រយោជន៍ និង​អភិវឌ្ឍន៍​រួម​ជាមួយ​គ្នា​។​

Tags: ​ក្រុមហ៊ុន​ឌីជីថល​ធី​វី​ខេត្ត​យូ​ណានទូរទស្សន៍​ជាតិ​កម្ពុជាវិទ្យុ​-​ទូរទស្សន៍ NRTA នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​សន្និសីទ​ក្រុមប្រឹក្សា​អតីត​និស្សិត​អាស៊ាន​មកពី​ប្រទេស​ជប៉ុន អា​ស្កូ​ចា ( ASCOJA )

​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​សន្និសីទ​ក្រុមប្រឹក្សា​អតីត​និស្សិត​អាស៊ាន​មកពី​ប្រទេស​ជប៉ុន អា​ស្កូ​ចា ( ASCOJA )

អតីតយុទ្ធជន​កម្ពុជា ទទួល​ការព្យាបាល​ឥតគិតថ្លៃ​នៅ​ប្រទេស​វៀតណាម​

អតីតយុទ្ធជន​កម្ពុជា ទទួល​ការព្យាបាល​ឥតគិតថ្លៃ​នៅ​ប្រទេស​វៀតណាម​

ប្រទេស​ជប៉ុន នឹង​បន្ត​ជួយ​កម្ពុជា ឲ្យ​រួចផុត​ពី​វិបត្ដិ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​

ប្រទេស​ជប៉ុន នឹង​បន្ត​ជួយ​កម្ពុជា ឲ្យ​រួចផុត​ពី​វិបត្ដិ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.