Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រទេស​ជប៉ុន នឹង​បន្ត​ជួយ​កម្ពុជា ឲ្យ​រួចផុត​ពី​វិបត្ដិ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​

ដោយ Pothe Thun
22/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមាជិកសភា និង​ជា​អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​របស់​ប្រទេស​ជប៉ុន ដែល​ជា​ប្រទេស​ផ្ដល់​ជំនួយ​យ៉ាងច្រើន​ដល់​មជ្ឍមណ្ឌល​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា​ស៊ីម៉ាក់ CMAC លោក​កា​ស៊ូ​ណូរី តាន​ណា​កា KAZUNORI TANAKA បាន​មក​ទស្សនៈកិច្ច​នៅ​សារមន្ទីរ​សន្ដិភាព​សកម្មភាព​កំចាត់​មីន នៅ​ខេត្ដ​សៀមរាប ដើម្បី​ស្វែងយល់​ពី​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ផ្ទុះ​នៅ​កម្ពុជា​បន្ថែម​ទៀត​។​

​ឯកឧត្ដម ហេង រតនា នាយក​មជ្ឍមណ្ឌល​សកម្មភាព​កំចាត់​មីន​នៅ​កម្ពុជា បាន​មានប្រសាសន៍​ក្រោយ​ពី​ទស្សនកិច្ច កាលពី​ល្ងាច​ថ្ងៃទី​២១​ខែ​តុលា​នេះ​ថា ដំណើរ​ទស្សនកិច្ច​សមាជិក​សភា​ប្រទេសជ​ប៉ុននេះ ក្នុង​គោលបំណង​ស្វែងយល់​ពី​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​អោយ​កាន់តែ​ច្បាស់​បន្ថែមទៀត ដើម្បី​ផ្ដល់​ថវិកា​សម្រាប់​ជួយ​ដោះស្រាយ​ប្រទេស​កម្ពុជា​អោយមាន​សន្ដិសុខ សុវត្ថិភាព និង​រួចផុត​ពី​វិបត្ដិ​មីន​នៅ​កម្ពុជា​។​

ឯកឧត្ដម​បាន​បន្ដ​ទៀត​ថា ក្នុងនាម​ជា​ប្រទេស​រដ្ឋ​ភាគី ប្រទេស​ជប៉ុន ប្ដេជ្ញា​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​មីន​នៅ​កម្ពុជា ដែល​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ទាំង​ពីរ កំពុង​សិក្សា​គម្រោង​ចំនួន​៤​គម្រោង រួម​មាន​គម្រោង​បោសសំអាត​មីន​នៅក្នុង​ខេត្ដ​បាត់ដំបង ដែល​មាន​ទឹកប្រាក់​ជិត​២០​លាន​ដុល្លា ក្នុង​រយៈពេល​បី​ឆ្នាំ គម្រោង​ទី​២​ការអភិវឌ្ឍន៍​ក្រោយ​បោសសំអាត​មីន​រួច ការជួយ​ដល់​ជនពិការ គម្រោង​ទី​៣​នៅ​ខេត្ដ​បន្ទាយ​ជ័យ និង​ទី​៤​ខេត្ដ​កំពង់ធំ​។ ការសិក្សា​គម្រោង​នេះ ដើម្បី​ងាយស្រួល​ស្នើរ​សុំអោយ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បន្ដ​ជួយ​កម្ពុជា​បន្ថែម​ទៀត ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្ដម ហេង រតនា បាន​បន្ថែមទៀតថា គ្រាប់មីន​ភាគច្រើន​មាន​ច្រើន​នៅ​តាម​បណ្ដា​ស្រុក រវាង​ប្រទេស​កម្ពុជា និង​ថៃ ដោយសារ​នៅ​ទីនោះ មាន​សង្គ្រាម​ស៊ីវិល តស៊ូ​ដោយ​ប្រដាប់អាវុធ​រ៉ាំរ៉ៃ​។ ចំណែក​គ្រប់​បែក​ទម្លាក់​ពីលើ​យន្ដហោះ​មាន​នៅ​សល់​ច្រើន​នៅ​ភាគ​ខាងកើត ដូចជា​ខេត្ដ​រតនគីរី មណ្ឌល​គី​រី ស្វាយរៀង ព្រៃវែង ជាដើម ខណៈ​គ្រាប់បែកដៃ​មាន​នៅ​គ្រប់​ទីកន្លែង​។

​ឯកឧត្ដម​បាន​បន្ថែម​ទៀតថា តំណាងរាស្ដ្រ​ប្រទេស​ជប៉ុន សន្យា​នឹង​ចូលរួម​ជាមួយ​កម្ពុជា នឹង​ធ្វើ​យ៉ាងណា​អោយ​ប្រទេស​កម្ពុជា​មាន​សន្ដិភាព សុវត្ថិភាព​លើ​បញ្ហា​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ ហើយ​ជប៉ុន​ក៍​បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​ខិតខំ​ដោះស្រាយ​លើ​វិបត្ដិ​នេះ បាន​ច្រើន​គួរអោយកត់សំគាល់ ។

​បើ​តាម​អគ្គនាយក​ស៊ីម៉ាក់​ដដែល បានអោយដឹងថា រយៈពេល​២៥​ឆ្នាំនេះ កម្ពុជា​សម្រេចបាន​នូវ​ការ​បោសសំអាត​ផ្ទៃ​ដី​មីន បាន​ចំនួន​ជាង​១០០០​គីឡូម៉ែត្រ​ក្រឡា និង​បាន​បំផ្លាញ​ចោល​នូវ​គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​មាន​ចំនួន​ជាង​២​លាន​៧​សែន​គ្រាប់ ដែល​បញ្ជាក់ថា នេះ​ជា​ភាពជោគជ័យ​ដ៍​ធំធេង ដែល​បាន​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ​។ ជាមួយគ្នា​នោះ កម្ពុជា​គ្រោង​នឹង​មាន​ផែនការ​បោសសំអាត​មីន​អោយបាន​ជាង​១២០០​គីឡូម៉ែត្រ​ក្រឡា​ដល់​ឆ្នាំ​២០២៥ នៅលើ​ផ្ទៃដី​ដែល​នៅសល់​៦០% ព្រោះ​បច្ចុប្បន្ន បច្ចេកវិទ្យា និង​ចំណេះដឹង នៅ​ប្រទេស​កម្ពុជា​កាន់តែ​រីកចំរើន​លើ​វិស័យ​កំចាត់មីន​៕

​អត្ថបទ​: លោក ជា ស្រស់​
​កែសម្រួល​: លោក សេង ផល្លី​

Tags: CMACគ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះអតីត​រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​របស់​ប្រទេស​ជប៉ុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ជួសជុល​ពង្រឹង​ទំនប់​បារាយណ៍ទឹកថ្លា​ប្រវែង​១.៦៤០​ម៉ែត្រ នៅ​ជ្រុង​ខាងត្បូង ប៉ែក​ខាងលិច​

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ជួសជុល​ពង្រឹង​ទំនប់​បារាយណ៍ទឹកថ្លា​ប្រវែង​១.៦៤០​ម៉ែត្រ នៅ​ជ្រុង​ខាងត្បូង ប៉ែក​ខាងលិច​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.