Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ជួសជុល​ពង្រឹង​ទំនប់​បារាយណ៍ទឹកថ្លា​ប្រវែង​១.៦៤០​ម៉ែត្រ នៅ​ជ្រុង​ខាងត្បូង ប៉ែក​ខាងលិច​

ដោយ Pothe Thun
23/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
159
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក មាន់ ផានិត មន្ត្រី​បច្ចេកទេស​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធ​រ​ជាតិ​អប្សរា បានឱ្យដឹងថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​ការជួសជុល​តួ​ទំនប់​បារាយណ៍ទឹកថ្លា នៅ​ជ្រុង​ខាងត្បូង ប៉ែក​ខាងលិច ស្ថិតនៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ប្រវែង​១.៦៤០​ម៉ែត្រ ដែល​រង​ការខូចខាត​ដោយសារ​អាយុកាល ទឹករលក និង​ការហូរ​ច្រោះ​ដោយ​ទឹកភ្លៀង​ជាដើម ហើយ​ការងារ​នេះ អនុវត្តន៍​ដោយ​ក្រុមហ៊ុន​រាជសីហ៍ ស្ថិតនៅ​ក្រោម​ការពិនិត្យ​ជាប្រចាំ ដោយ​ក្រុម​ការងារ​បច្ចេកទេសរ​បស់​អជ្ញាធរ​ជាតិ​អប្សរា ក្នុង​បំណង​អភិរក្ស​និង​ថែរក្សា​បារាយណ៍ទឹកថ្លា​ឱ្យ​មាំទាំ​ជាង​មុន​និង​ស្ថិតនៅ​គង់វង្ស​យូរអង្វែង​។​

​លោក​មាន់ ផានិត បាន​បញ្ជាក់ទៀតថា គម្រោង​នៃ​ការជួសជុល​នេះ មាន​រយៈពេល​៦​ខែ គិត​ចាប់ពី​ថ្ងៃ​២៦ ខែកក្កដា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩ ហើយ​ចំពោះ​ការអនុម័ត​យល់ព្រម​ឱ្យ​ប្រើប្រាស់​គ្រឿងចក្រ​ក្នុង​ការជួសជុល​ពង្រឹង​ទំនប់​បុរាណ​នេះ ក្រុម​អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​ធ្វើ​កំណាយ ដើម្បី​សិក្សា​បន្ថែម​អំពី​វិធីសាស្ត្រ​បង្ហាប់ដី​បុរាណ រចនា​សម្ពន្ធ និង​ប្រភេទ​ដី​ទំនប់​ដើម្បី​ធានា​ថា ការជួសជុល​នេះ​មិន​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន និង​ធានា​គុណភាព​យូរអង្វែង ខណៈ​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា បាន​យកចិត្តទុកដាក់​អភិរក្ស និង​ជួសជុល​តួ​ទំនប់​បារាយណ៍​ទឹកថ្លា ជាច្រើន​ដំណាក់កាល​មកហើយ ។​

​សូមបញ្ជាក់​ថា បារាយណ៍​ទឹកថ្លា មាន​ទំហំ​ធំ​ជាងគេ​ក្នុង​ចំណោម​បារាយណ៍​ទាំង​បួន​នៅក្នុង​តំបន់​សៀមរាប​-​អង្គរ ដែល​ស្ថិតនៅ​ខាងលិច​ក្រុង​អង្គរ​ធំ មាន​ទទឹង​ប្រវែង​២.២០០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៨.០០០​ម៉ែត្រ អាច​រក្សា​ទឹក​រហូតដល់​៥៦​លាន​ម៉ែត្រគូប ដែល​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ស្រែ និង​ដំណាំ​ផ្សេងៗ​ជាង​មួយ​ម៉ឺន​ហិកតា ព្រមទាំង​បញ្ជៀ​ស​បញ្ហា​ទឹក​ជំនន់​ក្នុង​តំបន់​សៀមរាប​-​អង្គរ , ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​សម្រាប់​ផលិត​ទឹកស្អាត ក្នុង​ក្រុង​សៀមរាប ទំហំ​១៨.០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ជាពិសេស​ទឹក​បារាយណ៍ បាន​ចូល​ទៅ​បំពេញ​ទឹក​ក្រោម​ដី​ឱ្យ​រក្សាបាន​នូវ​តុល្យភាព និង​រក្សា​លំនឹង​គ្រឹះ​ប្រា​សា ទ​ឱ្យ​មាន​ភាពរឹងមាំ រួម​ទាំង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​តាមរយៈ​សេវា​ជិះទូក​កំសាន្ត ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​បារាយណ៍​ទឹកថ្លា​

Tags: បារាយណ៍​ទឹកថ្លា​ព័ត៌មានខេត្តសៀមរាបអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្នែក​ឯកជន​ពាក់ព័ន្ឋ​ជាមួយ​វិស័យ​ទេសចរណ៍ ចាត់ទុក​ទេសចរណ៍​ក្រៅ​ពី​ប្រាសាទ ជា​កញ្ចប់​សេវាកម្ម​ទេសចរណ៍​គួរឲ្យ​ទាក់ទាញ

ផ្នែក​ឯកជន​ពាក់ព័ន្ឋ​ជាមួយ​វិស័យ​ទេសចរណ៍ ចាត់ទុក​ទេសចរណ៍​ក្រៅ​ពី​ប្រាសាទ ជា​កញ្ចប់​សេវាកម្ម​ទេសចរណ៍​គួរឲ្យ​ទាក់ទាញ

បុរស​ម្នាក់​មាន​ទីលំនៅ​ក្នុង​ស្រុក​ប្រាសាទបាគង ត្រូវបាន​ប្រះ​ឃើញ​ស្លាប់​ក្នុង​ទឹក​ទក្សិណ​ក្នុងភូមិ​ឪឡោក​

បុរស​ម្នាក់​មាន​ទីលំនៅ​ក្នុង​ស្រុក​ប្រាសាទបាគង ត្រូវបាន​ប្រះ​ឃើញ​ស្លាប់​ក្នុង​ទឹក​ទក្សិណ​ក្នុងភូមិ​ឪឡោក​

ជនបរទេស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង នៅ​បន្ទប់​ស្នាក់​មួយ​ក្នុង​ក្រុង​សៀមរាប​

ជនបរទេស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង នៅ​បន្ទប់​ស្នាក់​មួយ​ក្នុង​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.