Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ផ្នែក​ឯកជន​ពាក់ព័ន្ឋ​ជាមួយ​វិស័យ​ទេសចរណ៍ ចាត់ទុក​ទេសចរណ៍​ក្រៅ​ពី​ប្រាសាទ ជា​កញ្ចប់​សេវាកម្ម​ទេសចរណ៍​គួរឲ្យ​ទាក់ទាញ

ដោយ Pothe Thun
23/10/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកស្រី អេង សា​ឡូត ទីប្រឹក្សា​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់ GIZ រ៉េដ​ហ្វ័​រ បានឲ្យដឹងថា ក្នុង​ដំណើរ​កំសាន្ត ជា​លើក​ទី​២ ដែល​បាន​ទៅ​ទស្សនា និង​សិក្សា​ស្វែងយល់​ពី​សក្តានុពល​ទាក់ទាញ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដូចជា កសិដ្ឋាន​ដំណាំ​សរីរាង្គ មជ្ឈមណ្ឌល​អភិវឌ្ឍ​ស្ត្រី វិទ្យាស្ថាន​វាយនភ័ណ្ឌ​សូត្រ ផ្ទះ​ស្នាក់ សហគមន៍​ទេសចរណ៍​ចង្ក្រាន​រយ តំបន់​ទេសចរណ៍​បឹង​ទន្លេសាប ដែល​មាន​យ៉ាងតិច ៦៥​ទីតាំង​នៅក្នុង​ក្រុង​សៀមរាប , ស្រុក​អង្គរធំ , ស្រុក​វ៉ារិន , ស្រុក​សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង នោះ ត្រូវបាន​ចាត់ទុក​ជា​តំបន់​ដែល​មាន​សក្ដានុពល និង​ត្រូវ​ជ្រើសរើស​បង្កើត​ឲ្យ​សហគមន៍​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ឲ្យ​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍​បាន​ទស្សនា​កម្សាន្ដ ក្រៅ​ពី​ការ​ទស្សនា​ប្រាសាទ ។​

​លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា បានឲ្យដឹងថា តំបន់​ទេសចរណ៍​ក្រៅ​ពី​ប្រាសាទ ពិតជា​មាន​សក្ដានុពល​សម្រាប់​ពង្រឹង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ហើយ​សមាគម​នឹង​ចូលរួម​ប្រែក្លាយ​តំបន់​ទាំងនោះ​ឲ្យក្លាយ​ជា​ផលិតផល​ទេសចរណ៍ ដែល​អាច​អូសទាញ​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​យូរ និង​ទម្លាក់​ការចំនាយ​លុយ​ឲ្យបាន​ច្រើន​នៅ​ខេត្ត​សៀមរាប ដូច្នេះ តាមរយៈ​នេះ សំណូមពរ​ដល់​អាជ្ញាធរ​និង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ឋ ជួយ​បណ្តុះបណ្តាល​ដល់​អ្នក​នៅ​ក្នុង​សហគម ឱ្យ​ចេះ​ផលិត​ចំណី​អាហារ និង​របៀប​បដិសណ្ឋារកិច្ច ដើម្បី​ផ្តល់​ឱកាស​ដល់​ពួក​គាត់​ទាញ​យក​ចំណូល​ពី​ការចំណាយ​របស់​ភ្ញៀវ ដូច​ជា​ការ​ជម្រុញ​ឲ្យ​សមាជិកសហគមន៍​កែច្នៃ​វត្ថុ​អនុស្សាវរីយ៍​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ពី​ព្រៃ​សហគមន៍ ដាំ​បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ បង្កើត​ផ្ទះ​ស្នាក់​សម្រាប់​ភ្ញៀវ ជាដើម ។​ល ។​

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ អង្គការ GIZ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ដ​សាកល្បង ( សៀមរាប​ក្រៅពី​ប្រាសាទ )​នៅតាម​សហគមន៍​គោលដៅ​ទេសចរណ៍​មួយចំនួន​ក្នុង​ខេត្តសៀមរាប ដោយ​មាន​អ្នកចូលរួម​មក​ពី​វិស័យ​ឯកជន ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ អ្នកគ្រប់គ្រង​សណ្ឋាគារ ជាច្រើន ដើម្បី​ឱ្យ​ពួកគាត់​ចាប់​យក​ឱកាស​រៀបចំ​ជា​កញ្ចប់​ទស្សនាចរ នៅតាម​សហគមន៍​ទេសចរណ៍ធម្មជាតិ​នានា​នៅក្នុង​ខេត្តសៀមរាប ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ទេសចរណ៍​ក្រៅពី​ប្រាសាទ​

Tags: ​ទេសចរណ៍​ក្រៅពី​ប្រាសាទ​ផ្នែក​ឯកជន​ពាក់ព័ន្ឋ​ជាមួយ​វិស័យ​ទេសចរណ៍ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរស​ម្នាក់​មាន​ទីលំនៅ​ក្នុង​ស្រុក​ប្រាសាទបាគង ត្រូវបាន​ប្រះ​ឃើញ​ស្លាប់​ក្នុង​ទឹក​ទក្សិណ​ក្នុងភូមិ​ឪឡោក​

បុរស​ម្នាក់​មាន​ទីលំនៅ​ក្នុង​ស្រុក​ប្រាសាទបាគង ត្រូវបាន​ប្រះ​ឃើញ​ស្លាប់​ក្នុង​ទឹក​ទក្សិណ​ក្នុងភូមិ​ឪឡោក​

ជនបរទេស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង នៅ​បន្ទប់​ស្នាក់​មួយ​ក្នុង​ក្រុង​សៀមរាប​

ជនបរទេស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង នៅ​បន្ទប់​ស្នាក់​មួយ​ក្នុង​ក្រុង​សៀមរាប​

គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​២១​គ្រាប់ នៅ​ខាងជើង​ភូមិ​ស្រែ​សមុទ្រ ក្នុង​ឃុំ​ស្រែ​ណូយ ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ណូយ ប្រគល់​ឲ្យ​អង្គភាព​កំចា​ត់មីន​កម្ពុជា ដើម្បី​កម្ទេចចោល​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.