Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អតីតយុទ្ធជន​កម្ពុជា ទទួល​ការព្យាបាល​ឥតគិតថ្លៃ​នៅ​ប្រទេស​វៀតណាម​

ដោយ Pothe Thun
22/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នា​រសៀល​ចុង​សប្តាហ៍​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​សមាគម និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ជួប​ធ្វើការ​សំណេះសំណាល​ជាមួយ​ប្រតិភូ សាខា សមាគម​មិត្តភាព យោធភូមិ​ភាគ​និរតី​វៀតណាម ប្រចាំ​រដ្ឋធានី​ហាណូយ (​អង្គភាព​ទ័ព​លេខ​៣) ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន គួក​ធឿក ប្រធាន​ប្រតិភូ​សាខាសមាគម​មិត្តភាព យោធភូមិ​ភាគ​និរតី​វៀតណាម ប្រចាំ​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រួម​នឹង​សហការី នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤ ខេត្តសៀមរាប ។​

​ក្នុង​កិច្ច​ស្វាគមន៍​នោះ​ដែរ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក លើ​ការងារ​សមាគម អតីតយុទ្ធជន និង ការងារ​ការពារ​ជាតិ​។
​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ទេសរដ្ឋមន្ត្រី ក៏​បាន​ធ្វើការ​ថ្លែង​នូវ​អំណរគុណ ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​វៀតណាម ដែល​បាន​បង្ក​លក្ខណៈ​អនុគ្រោះ ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ចូល​ទៅ​ធ្វើការ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃ​នៅ​ប្រទេស​វៀតណាម ។

​មានប្រសាសន៍​នោះ​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ង្វៀន គួក​ធឿក ក៏​បាន​បង្ហាញ​នូវ​ក្តីរំភើប បន្ទាប់ពី​បាន​មកដល់​ប្រទេស​កម្ពុជា សំខាន់​ខេត្តសៀមរាប បានឃើញ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស បើ​ប្រៀបធៀប​ទៅ​នឹង​អតីតកាល​៣៩​ឆ្នាំមុន ដែល ឯកឧត្តម​ជា​សាក្ស៉ី​រស់​មួយរូប ដែល​បាន​ចូលរួម​ក្នុង​ជួរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដើម្បី​រំដោះ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា​ពី​របប ប៉ុល ពត រហូត​ទទួលបាន​ជោគជ័យ​នា​ថ្ងៃជ័យ​ជន្នះ​៧ មករា​១៩៧៩ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​បន្តថា ឥឡូវ​កម្ពុជា​បាន​ក្លាយជា​កន្លែង​អភិវឌ្ឍន៍​ឥតឈប់ឈរ ជីវភាព​ប្រជាជន​សម្បូរ​ធូរធារ និង​បាន​ក្លាយជា​ប្រទេសជាតិ​មួយ​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ផង​ដែរ​។ ម្យ៉ាងទៀត សូម​ឲ្យ​កងទ័ព​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ បន្ត​កិច្ចសហការ​គ្នា​ឲ្យ​កាន់​រឹងមាំ​ថែម​ទៀត ក្នុងន័យ​បម្រើឲ្យ​ផលប្រយោជន៍​រួម ដើម្បី​ជ្រោង​ទង់​កសាង​ជាតិ​ឲ្យ​កាន់តែ​អភិវឌ្ឍន៍​ខ្លាំងក្លា ស្មើភាព​គ្នា​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង នៅលើ​ពិភពលោក ។

​នា​ឱកាស​នោះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គី បាន​ថ្លែងអំណរគុណ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សមាគម​អតីតយុទ្ធជន​វៀតណាម​នាពេលនេះ បានផ្តល់ នូវ​បទពិសោធន៍​ល្អៗ និង បាន​បង្ហាញ​ពី​វីរៈភាព​របស់​កងទ័ព​ទាំងពីរ ដើម្បី​ជា​បទពិសោធន៍​សម្រាប់​វីរៈ​យុទ្ធជន​ជំនាន់ ក្រោយ បន្តវេន​ដឹកនាំ​ក្នុង​កងយោធពល​ខេមរភូមិន្ទ៍ ព្រមទាំង​ពង្រឹង​ចំណងមិត្តភាព ឲ្យមាន​ភាពរឹងមាំ​ដល់​កងទ័ព​កម្ពុជា ដើម្បី​បុព្វហេតុ កសាង​ការពារ​សុខ​សន្តិភាព​នៅ​កម្ពុជា ។

ម្យ៉ាងទៀត​ដំណើរ​ទស្សនកិច្ច​នេះ ក៏​បាន​ធ្វើឲ្យ​សមាគម​អតីតយុទ្ធជន កម្ពុជា ទទួលបាន​បទពិសោធ​ន៍ ក្នុង​ការដឹកនាំ​សមាគម ធានា​បាន​ការ​ទ្រទ្រង់​ដល់​អតីតយុទ្ធជន និង​មាន​កិច្ចអភិវឌ្ឍន៍ គ្រួសារ​អតីតយុទ្ធជន​កម្ពុជា​។​

Tags: ខេត្តសៀមរាបសមាគម​មិត្តភាព យោធភូមិ​ភាគ​និរតី​វៀតណាម ប្រចាំ​រដ្ឋធានី​ហាណូយ​សមាគម​អតីតយុទ្ធជន​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រទេស​ជប៉ុន នឹង​បន្ត​ជួយ​កម្ពុជា ឲ្យ​រួចផុត​ពី​វិបត្ដិ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​

ប្រទេស​ជប៉ុន នឹង​បន្ត​ជួយ​កម្ពុជា ឲ្យ​រួចផុត​ពី​វិបត្ដិ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.