Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កិច្ចប្រជុំ នីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ នៅកម្ពុជា

ដោយ Pothe Thun
16/12/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ស្តីពីនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋាន អន្តរជាតិនៅកម្ពុជា ដោយអនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ នៃជំងឺកូវីដ-១៩ ដែលជាឧបសម្ព័ន្ធនៃសេចក្តីសម្រេច។ ការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរ ដែលមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ខណ:ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រៀមបើកព្រំដែនប្រទេសឡើងវិញ ក្នុងការទទួលភ្ញៀវទេសចរវ៉ាក់សាំពេញលេញនៅដើមខែមករា ឆ្នាំ២០២២ខាងមុខ។ កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប។

លោក ពៅ ពិសិដ្ធ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា រដ្ឋបាលខេត្ត បានត្រៀមលក្ខណៈក្នុងការទទួលភ្ញៀវទេសចរវ៉ាក់សាំងនេះប្រកបដោយការគិតគូរខ្ពស់ ក្នុងនោះរដ្ឋបាលខេត្តបានបើកការប្រជុំក្រុមការងារ និងចុះត្រួតពិនិត្យជាក់ស្តែងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបច្រើនរួចមកហើយ។ ដើម្បីធានាឱ្យមានសន្តិភាព ក្នុងការគ្រប់គ្រងអ្នកដំណើរដែលមកដល់អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ និងយោងតាមសេចក្តីសម្រេចលេខ៥០៤សខល ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក នៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល សហការជាមួយក្រុមការងារអនុគណ:កម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក និងអនុគណ:កម្មការបច្ចេកទេស និងព្យាបាល ព្រមទាំងអនុគណ:កម្មការពាក់ព័ន្ធ បានរៀបចំជានីតិវិធីប្រតិបត្តិស្តង់ដានេះឡើង ដើម្បីដាក់ឱ្យអនុវត្ត។

លោក បន្តថា មន្ត្រីអាកាសចរណ៍ស៊ីវិល ត្រូវប្រមូល និងផ្ដល់ព័ត៌មានជើងហោះហើរ និងទិន្នន័យអ្នកដំណើរ (Flight Manifest) ដល់ផ្នែកពាក់ព័ន្ធនោះ ដើម្បីឲ្យក្រុមការងារអាចត្រៀមចាត់ចែងក្រុមគ្រូពេទ្យយកសំណាក ដើម្បីធ្វើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ រថយន្តសម្រាប់ដឹកអ្នកដំណើរដែលគ្មានប័ណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ បញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញទៅកាន់កន្លែងធ្វើចត្តាឡីស័ក ដែលបានកំណត់ ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ចជាដើម។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា ចំពោះអ្នកដំណើរត្រូវតែត្រៀមរួចជាស្រេចនូវឯកសារ ដើម្បីបង្ហាញដល់អាជ្ញាធរពាក់ព័ន្ធ។ សម្រាប់អ្នកដំណើរជាជនជាតិខ្មែរ និងជនបរទេសដែលមានលិខិតឆ្លងដែនបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូរីដ-១៩ ពេញលេញហើយ ឬវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយ:ពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាល នៃប្រទេសសាមីខ្លួន ឬប្រទេសសំណាក់ចុងក្រោយ មុនចាកចេញមកកាន់កម្ពុជា គឺត្រូវមានសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរជាមុន (Health Declaration of Travelers) សលាកប័ត្រចូល-ចេញ (Arrival / Departure Card) លិខិតរាយការណ៍របស់គយ (Customs Declaration) ឯកសារពាក់ព័ន្ធផ្សេងទៀត ដែលតម្រូវដោយអាជ្ញាធរកម្ពុជាជាដើម។

លោកវេជ្ជបណ្ឌិត បន្ថែមថា លើសពីនេះ អ្នកដំណើរជាជនបរទេសត្រូវបានលើកទឹកចិត្តឱ្យមានបណ្ណសន្យារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ (COVID-19 Health Insurance Policy) ដែលនៅកម្ពុជា អាចទិញពីការធានារ៉ាប់រងរួមគ្នា (Insurance consortium) តំណាងដោយក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ តាមរយៈគេហទំព័រ https://www.forteinsurance.com/covid 19-insurance/ ឯកសារកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក រយ:ពេល ១៤ថ្ងៃ (សម្រាប់អ្នកដំណើរជា ជនបរទេស មិនបានចាក់វ៉ាក់សាំងកូដ-១៩ ពេញលេញ) ក្នុងដំណើរការនៃការបើកព្រំដែនឡើងវិញរបស់កម្ពុជា ប្រព័ន្ធបណ្ណធ្វើដំណើរឌីជីថល (Digital Travel Pass) អាចនឹងត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការ សម្រាប់ធ្វើការផ្លាស់ប្ដូរ ក្នុងក្របខណ្ឌយន្តការអន្តរជាតិ ឬ ទ្វេរភាគី និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរទាំងជនជាតិខ្មែរ និងបរទេស៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លីវ សុខុន

Tags: SOPsអាកាសយានដ្ឋានអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋសង្កាត់ក្របីរៀល ជិត៣០០នាក់មកទស្សនកិច្ចមើលការអភិវឌ្ឍ ក្នុងរមណីយដ្ឋានអង្គរ

ប្រជាពលរដ្ឋសង្កាត់ក្របីរៀល ជិត៣០០នាក់មកទស្សនកិច្ចមើលការអភិវឌ្ឍ ក្នុងរមណីយដ្ឋានអង្គរ

ព្រះសង្ឃ រួមនឹងអ្នកទេសចរជាច្រើនបានសម្ដែងការកោតសរសើរ និងពេញចិត្ដ នូវការបង្កើតឡើងនូវព្រឹត្ដិការណ៍រំលឹកគុណអង្គរ

ព្រះសង្ឃ រួមនឹងអ្នកទេសចរជាច្រើនបានសម្ដែងការកោតសរសើរ និងពេញចិត្ដ នូវការបង្កើតឡើងនូវព្រឹត្ដិការណ៍រំលឹកគុណអង្គរ

ថ្ងៃ១៧ខែធ្នូនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលភ្ញៀវទេសចរតាមរយៈក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ

ថ្ងៃ១៧ខែធ្នូនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលភ្ញៀវទេសចរតាមរយៈក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.