Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រះសង្ឃ រួមនឹងអ្នកទេសចរជាច្រើនបានសម្ដែងការកោតសរសើរ និងពេញចិត្ដ នូវការបង្កើតឡើងនូវព្រឹត្ដិការណ៍រំលឹកគុណអង្គរ

ដោយ Pothe Thun
16/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះសង្ឃ រួមនឹងប្រជាពលរដ្ឋ ក៍ដូចជាអ្នកទេសចរជាតិបានសម្ដែងការកោតសរសើរ និងបង្ហាញនូវការពេញចិត្ដនូវការបង្កើតព្រឹត្ដិការណ៍រំលឹកគុណអង្គរ ដោយសារព្រឹត្ដិការណ៍នេះ ជាសារមួយបង្ហាញដល់អ្នកទេសចរអន្ដរជាតិ ឱ្យចាប់អារ្មណ៏ពីរមណីយដ្ឋានអង្គរកាន់តែខ្លាំង ព្រោះបានបង្ហាញពីកិច្ចការការពារបានល្អក្នុងឧទ្យាអង្គរ តាមរយៈការដាក់តាំងពិព័រណ៍។

ព្រះសង្ឃមកពីខេត្ដកំពង់ធំ និងអ្នកទេសចរជាតិនៅខេត្ដសៀមរាប បានលើកឡើងស្រដៀងគ្នាថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរនេះ គឺព្រឹត្ដិការណ៍មួយមានសារសំខាន់ណាស់ ព្រោះវាជាការបង្ហាញពីការអភិរក្ស និងអភិវឌ្ឍន៍គ្រប់ទីកន្លែងនៅក្នុងរមណីយដ្ឋានអង្គរ ខណៈដែលអ្នកទេសចរដើរទស្សនាប្រាង្គប្រាសាទបុរាណនានាមិនគ្រប់ទីកន្លែង។ អ្នកទេសចរបានលើកឡើងថា ប្រាសាទបុរាណរបស់ខ្មែរមានស្ទើរគ្រប់ទីកន្លែងក្នុងឧទ្យានអង្គរ ប៉ុន្ដែអ្នកទេសចរទៅទស្សនាមិនគ្រប់ជ្រុងជ្រោយ ប៉ុន្ដែនៅពេលអាជ្ញាធរជាតិអប្សរា បានយករូបភាពពីការអភិរក្សនិងអភិវឌ្ឍន៍ទៅបង្ហាញក្នុងព្រឹត្ដិការណ៍រំលឹកគុណអង្គរនោះ បានធ្វើឱ្យស្គាល់កានតែច្បាស់ ហើយបានដឹងច្រើនតាមរយៈការតាំងពិព័រណ៍នោះ។

ពួកគាត់លើកឡើងទៀតថា ការបង្កើតព្រឹត្ដិការណ៍រំលឹកគុណអង្គរ ក៍ជាការបង្ហាញឱ្យប្រជាជនខ្មែរ នឹករលឹកដល់បុព្វការីជនក៍ ដូចជាព្រះមហាក្សត្រខ្មែរជំនាន់មុន ដែលព្រះអង្គបានបន្សល់ទុកនូវកេរិ៍តំណែលដ៍មហាសាល ឱ្យប្រជាពលរដ្ឋបានទទួលផលពីការធ្វើទេសចរនោះ។ ពួកគាត់បានបង្ហាញការគាំទ្រ ឱ្យមានការបង្កើតព្រឹត្ដិការណ៍ដឹងគុណអង្គរនេះ ជាព្រឹត្ដិការណ៍ដ៍សំខាន់របស់ខ្មែរ និងមានជារៀងរាល់ឆ្នាំ ដើម្បីឱ្យកូនខ្មែរចងចាំនូវវប្បធម៌របស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរ បានធ្វើឡើងមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ ដោយក្នុងព្រឹត្ដិការណ៍នេះ ក្លាយជាព្រឹត្ដិការណ៍ប្រចាំឆ្នាំមួយ របស់អាជ្ញាធរជាតិអប្សរាធ្វើឡើងក្នុងគោលបំណងអបសាទរ ការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីពីឆ្នាំ១៩៩២មក ក៍ដូចជារំលឹកគុណដល់បុព្វការីជនជំនាន់មុន និងអតីតព្រះមហាក្សត្រគ្រប់ជំនាន់មុនផងដែរ។ ព្រឹត្ដិការណ៍នេះ បានធ្វើការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងាររយ:ពេល ២៩ឆ្នាំ ពីការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អាជ្ញាធរជាតិអប្សរា ព្រមទាំងបង្ហាញពីស្នាដៃសិល្បៈផ្សេងៗ ដែលជាទំនៀមទម្លាប់ប្រពៃណី កម្មវីធីសម្តែងសិល្បៈ ក៍ដូចជាប្រារព្ធពិធីសាសនាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: រំលឹកគុណអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃ១៧ខែធ្នូនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលភ្ញៀវទេសចរតាមរយៈក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ

ថ្ងៃ១៧ខែធ្នូនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលភ្ញៀវទេសចរតាមរយៈក្រមហ៊ុនអាកាសចរណ៍សាំងហ្គាពួអែរឡាញ

យុវសិស្សចំនួនជាង១៦០នាក់មកពីវិទ្យាល័យក្នុងស្រុកចំនួន៣ ត្រូវបានធ្វើការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៦២នាក់

យុវសិស្សចំនួនជាង១៦០នាក់មកពីវិទ្យាល័យក្នុងស្រុកចំនួន៣ ត្រូវបានធ្វើការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៦២នាក់

រយៈពេល ៥ថ្ងៃ មានអ្នកទេសចរជាង៤ម៉ឺននាក់ បានមកទស្សនាក្នុងព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងពិធីសាសនាដឹងគុណដូនតា

រយៈពេល ៥ថ្ងៃ មានអ្នកទេសចរជាង៤ម៉ឺននាក់ បានមកទស្សនាក្នុងព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងពិធីសាសនាដឹងគុណដូនតា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.