Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រយៈពេល ៥ថ្ងៃ មានអ្នកទេសចរជាង៤ម៉ឺននាក់ បានមកទស្សនាក្នុងព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងពិធីសាសនាដឹងគុណដូនតា

ដោយ Pothe Thun
16/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្ដិការណ៍អង្គរ ពិធីបួងសួងសាសនាដឹងគុណដូនតា ដែលសរុបចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២១នេះ មានអ្នកទេសចរទៅទសន្សនាជាង ៤ម៉ឺនាក់ ខណៈដែលពិធីទាំងពីរនេះ បានរព្ធឡើងជាលើកដំបូង នៅលើទឹកដីអាច្ឆរិយៈមួយនេះ។

បើតាមឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់នៅថ្ងៃទី១៦ ខែធ្នូនេះថា អ្នកទេសចរទៅទស្សនាព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងពិធីសាសនាដឹងគុណដូនតា ភាគច្រើនជាអ្នកទេសចរក្នុងស្រុក ដោយពួកគាត់បានទៅទស្សនាការតាំងពិរ័ពណ៍សមិទ្ធិផលនានាក្នុងរមណីយដ្ឋានអង្គរ ដែលបានដាក់តាំងក្នុងព្រឹត្ដិការណ៍រំលឹកគុណអង្គរខាងមុខប្រាសាទអង្ករវត្ដ និងទៅទស្សនាការសម្ដែងសិល្បៈផ្សេងបុរាណផ្សេងៗ ក្នុងពេលរាត្រីនាខាងមុខព្រះលានដល់ដំរី និងប្រាសាទអង្គរធំ ដែលតាមការប៉ាន់ប្រមាណមានជាង ៤ម៉ឺននាក់ ក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។ ព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងពិធីសាសនាសំពះដូនតានេះ ធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ដ និងនៅខាងមុខប្រាសាទភ្នំបាខែង ខណៈដែលព្រឹត្ដិការណ៍នេះជាលើកដំបូង ក៍ដូចជាឆ្នាំសាកល្បងដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាផងដែរ។

ឯកឧត្ដម បានបញ្ជាក់ទៀតថា ការចាប់អារម្មណ៍របស់អ្នកទេសចរណ៍ ទៅលើការតាំងពិព័រណ៍នេះ ព្រោះថានៅស្ដង់ពិព័រណ៍នេះ មានដាក់តាំងនៅសមិទ្ធិផលកិច្ចការពារ ពីការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្ករ ដែលអាជ្ញាធរជាតិអប្សរា ដែលអាជ្ញាធរបានអនុវត្ដរយៈពេល ២៩ឆ្នាំកន្លងមក។ នេះគឺជាការចាប់ផ្ដើម របស់ភ្ញៀវទេសចរមកទស្សនាប្រាសាទអង្គរឡើងវិញ បន្ទាប់ពីមានការបើកទូលាយនូវទេសចរក្នុងស្រុក ហើយនឹងអាចមានអ្នកទេសចរអន្ដរជាតិទៅទស្សនានៅអង្គរ នាដំណាច់ឆ្នាំ២០២១នេះ។ ឯកឧត្ដមបន្ថែមថា អាជ្ញាធរជាតិអប្សរានឹងបន្ដបង្កើតព្រឹត្ដិការណ៍ជាច្រើនទៀតនៅឆ្នាំបន្ទាប់ ដើម្បីធ្វើឱ្យយ៉ាងណាឱ្យអ្នកទេសចរណ៍កាន់តែចាប់អារម្មណ៍ទៅលើរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកកាន់តែច្រើន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឲ្យដឹងដែរថា ពិធីសាសនារំលឹកគុណដូនតាមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ ដោយឡែកព្រឹត្ដិការណ៍រំលឹកគុណអង្គរ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលប្រកាសបើកលោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងលោកជំទាវសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ព្រឹត្ដិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអបសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៍ដូចជារំលឹកគុណដល់បុព្វការីជន់ជំនាន់មុន អតីតព្រះមហាក្សត្រគ្រប់ជំនាន់មុនផងដែរ និងដើម្បីអរគុណដល់សន្ដិភាព៕

 

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួលអត្ថបទ ៖ លោក អ៊ុន ណារាជ្យ

Tags: រំលឹកគុណអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាកាសចរស៊ីវិលកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS និងវិធីសាស្រ្តរៀបចំរបាយការណ៍សមិទ្ធកម្ម

អាកាសចរស៊ីវិលកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS និងវិធីសាស្រ្តរៀបចំរបាយការណ៍សមិទ្ធកម្ម

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត

អ្នកទេសចរចម្រុះជាតិសាសន៍ជិត៧០នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប

អ្នកទេសចរចម្រុះជាតិសាសន៍ជិត៧០នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.