Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាកាសចរស៊ីវិលកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS និងវិធីសាស្រ្តរៀបចំរបាយការណ៍សមិទ្ធកម្ម

ដោយ Pothe Thun
17/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ អាកាសចរស៊ីវិលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS និងវិធីសាស្រ្តរៀបចំរបាយការណ៍សមិទ្ធកម្ម ដែលសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកបញ្ជ្រៀបការយល់ដឹង និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យទទួលបានភាពជោគជ័យបន្ថែមទៀត។

ឯកឧត្ដម គឹម សុភ័ណ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS គឺជាផ្នែកមួយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធSARMIS នឹងនាំមកនូវការផ្លាស់ប្ដូររបៀបរបបធ្វើការងារ ខណៈដែលបច្ចុប្បន្ននេះការធ្វើការងារនេះ ចំណេញទាំងពេលវេលា ធនធាន និងផ្ដល់នូវតម្លៃបន្ថែមដល់ការងារផ្នែកវិភាគ និងការគ្រប់គ្រងលើសមិទ្ធផល ប្រកបដោយសុក្រឹតភាព។ ប្រព័ន្ធនេះនឹងជួយបង្វែរការងារបច្ចុប្បន្ន ដែលផ្ដោតតែលើប្រតិបត្ដិការលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ទៅជាការងារដែលឈរលើអភិក្រម នៃទស្សទាន និងគោលការណ៍ថវិកាសមិទ្ធកម្ម ការបង្កើតរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម ការកំណត់គោលបំណងគោលនយោបាយ ការបង្កើតសូចនាករសមិទ្ធកម្ម ការកំណត់គោលដៅសូចនាករសមិទ្ធកម្ម ការតាមដានត្រួតពិនិត្យ និងរាយការណ៍នៃការអនុវត្តថវិកាសមិទ្ធកម្ម និងការរៀបចំរបាយការណ៍សមិទ្ធកម្ម ដែលនឹងបង្កលក្ខណៈដល់ការពង្រឹងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការអនុវត្តថវិកាកម្មវិធីបម្រើដល់គ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់កម្ពុជាទាំងមូល ជាពិសេសជួយលើកកម្ពស់លទ្ធភាព នៃឧត្ដមភាពប្រជែងឈ្នះរបស់កម្ពុជា នៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្ដមបន្ដថា ការរៀបចំនូវវគ្គបណ្តុះបណ្តាលនាពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេច អនុម័តលើ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ កាលពីថ្ងៃទី៣០ខែមករាឆ្នាំ២០១៨ដើម្បីត្រៀមខ្លួនអនុវត្តថវិកាសមិទ្ធកម្មនាពេលខាងមុខប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្ដមសង្ឃឹមថា ការបោះទុនវិនិយោគរបស់រាជរដ្ឋាភិបាលលើប្រព័ន្ធនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ SARMIS នឹងត្រូវបានតបស្នងមកវិញនូវអត្ថប្រយោជន៍យ៉ាងធំធេងក្នុងការកសាង និងអភិវឌ្ឍជាតិ ជូនប្រជាជនកម្ពុជា តាមរយៈការផ្តល់នូវប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់ រួមទាំងការជួយកាត់បន្ថយនូវការប្រើប្រាស់ឯកសារក្រដាសស្នាម ដែលត្រូវការហត្ថលេខានៅក្នុងការអនុវត្ត នីតិវិធីចាប់ពីការស្នើសុំធានាចំណាយរហូតដល់ការទូទាត់ចំណាយជាដើម ដែលបច្ចុប្បន្ននេះ កំពុងត្រូវបានអនុវត្តតាមប្រព័ន្ធ FMIS ផងដែរ។ឯកឧត្ដមបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំនិងមន្រ្តីរាជការ កាន់តែប្រសើរឡើងថែមទៀត លើការងារការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ (SARMIS) និងការរៀបចំរបាយការណ៍សមិទ្ធកម្ម នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមួយនេះ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អទ្ថបទ និងរូបភាព ៖ លោក បូ សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: SARMISគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋអាកាសចរស៊ីវិល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត

អ្នកទេសចរចម្រុះជាតិសាសន៍ជិត៧០នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប

អ្នកទេសចរចម្រុះជាតិសាសន៍ជិត៧០នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប

ក្បាលដីចំនួនជាង៣ពាន់នៅភូមិគោកត្នោត ក្នុងស្រុកប្រាសាទបាគង ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីចាប់ពីថ្ងៃនេះតទៅ

ក្បាលដីចំនួនជាង៣ពាន់នៅភូមិគោកត្នោត ក្នុងស្រុកប្រាសាទបាគង ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីចាប់ពីថ្ងៃនេះតទៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.