អាកាសចរស៊ីវិលកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS និងវិធីសាស្រ្តរៀបចំរបាយការណ៍សមិទ្ធកម្ម
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ អាកាសចរស៊ីវិលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS និងវិធីសាស្រ្តរៀបចំរបាយការណ៍សមិទ្ធកម្ម ដែលសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកបញ្ជ្រៀបការយល់ដឹង និងពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យទទួលបានភាពជោគជ័យបន្ថែមទៀត។ ឯកឧត្ដម គឹម សុភ័ណ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា ...