Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត

ដោយ Pothe Thun
17/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ , នាយករដ្ឋបាលសាលារាជធានី-ខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្តទូទាំងប្រទេស សរុបប្រមាណជាង៥០រូប ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា តាមរយៈនៃអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត និងការិយាល័យច្រកចេញចូលតែមួយ នៅតាមបណ្តាក្រុងនិងស្រុក មន្ត្រីជំនាញបានយកចិត្តទុកក្នុងការបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនដោយការទទួលការខុសត្រូវខ្ពស់ ក្នុងនោះការបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋបានដំណើរការយ៉ាងប្រសើរ ដែលមកទល់ពេលនេះមិនទាន់មានបញ្ហាអ្វីដែលបានកើតឡើងគួរឲ្យកត់ឡើយ ប៉ុន្តែអ្វីដែលជាការលំបាកនោះ ក្នុងរយៈពេលប្រមាណឆ្នាំមកនេះ គឺស្ថានភាពនៃការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ខណៈតំបន់មួយចំនួនត្រូវបិទខ្ទប់ ក្នុងរយៈពេលយូរថ្ងៃ។

ឯកឧត្តម មានប្រសាសន៍ទៀតថា ដោយបានការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ដោយត្រូវរួចរាល់ជាស្ថាពរនៅចុងខែធ្នូនេះ រួមនឹងយុទ្ធសាស្ត្រនៃការចាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសសម្ដេចបានប្រកាសបើកដំណើរការប្រទេសពេញលេញវិញផងដែរនេះ ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសក្នុងការប្រកបមុខរកស៊ីប្រចាំថ្ងៃជាប្រក្រតីឡើងវិញ ហេតុនេះ ការស្វែងរកតម្រូវរបស់ពួកគាត់កាន់តែមានការកើនឡើង ដូច្នេះកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្តនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ការលំបាក និង តម្រូវការជូនពួកគាត់ឲ្យកាន់តែមានប្រសិទ្ធភាព។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ឯកឧត្តម ប្រាក់ សំអឿន បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីបង្ហាញលទ្ធផលនៃការអនុវត្តការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងការគាំទ្រ និងការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងរយៈពេល១១ខែឆ្នាំ២០២១ , ចែករំលែកបទពិសោធន៍នៃការអនុវត្តការងារ ព្រមទាំងវិធីសាស្រ្តនៃការដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់អង្គភាពច្រកចេញចូលតែមួយ , ជជែកពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមជារួមលើការផ្តល់សេវារដ្ឋបាល និង លើកទិសដៅសកម្មភាពការងារសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់តម្រង់ទិសយកទៅអនុវត្តក្នុងឆ្នាំ២០២២ ។

ឯកឧត្តមអគ្គនាយក មានប្រសាសន៍បន្ថែមថា ដូចយើងបានដឹងហើយថា ការបង្កើតឲ្យមានអង្គភាពច្រកចេញចូលតែមួយនេះ គឺជាការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាឲ្យកៀកនឹងប្រជាពលរដ្ឋតាមតម្រូវការរបស់ពួកគាត់ ប៉ុន្តែរយៈកាលកន្លងមកនេះ មានបញ្ហាប្រឈមលើវិស័យចំនួន៣ ដែលធ្វើឲ្យមានការស្មុគស្មាញ និង យឺតយ៉ាវ ហើយគួបផ្សំនឹងស្ថានភាពនៃការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យតំបន់មួយចំនួនត្រូវបិទខ្ទប់ផងនេះ ការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋត្រូវជួបប្រទះនូវការលំបាក ប៉ុន្តែយើងបានព្យាយាមធ្វើការពិភាក្សាសម្របសម្រួល និង ដោះស្រាយបានជាបណ្ដើរៗហើយដែរ។

ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍បន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសយុទ្ធសាស្ត្រនៃការចាក់សាំងការពារជំងឺកូវីដ-១៩ ដែលមកទល់ពេលនេះមានប្រជាពលរដ្ឋប្រមាណជិត៩០ភាគរយ នៃប្រជាជនសរុបទទួលបានការចាក់សាំងពេញលេញ ហើយត្រូវបានសម្ដេចប្រកាសបើកដំណើរការប្រទេសពេញលេញវិញផងដែរ ហេតុនេះ ការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ក៏នឹងមានដំណើរការជាប្រក្រតីវិញដែរ ដូច្នេះក្នុងឱកាសនេះ សូមឲ្យគ្រប់ភាគីទាំងអស់ ត្រូវយកចិត្តដាក់ក្នុងការពិភាក្សាគ្នាឲ្យបានគ្រប់ជ្រុងជ្រោយ រួមគ្នាដោះស្រាយនូវបញ្ហាប្រឈមឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសើរឡើង៕

អទ្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ លោក អ៊ុន ណារាជ្យ

Tags: អង្គភាពច្រកចេញចូលតែមួយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកទេសចរចម្រុះជាតិសាសន៍ជិត៧០នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប

អ្នកទេសចរចម្រុះជាតិសាសន៍ជិត៧០នាក់បានមកដល់ខេត្តសៀមរាបជាលើកដំបូង តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប

ក្បាលដីចំនួនជាង៣ពាន់នៅភូមិគោកត្នោត ក្នុងស្រុកប្រាសាទបាគង ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីចាប់ពីថ្ងៃនេះតទៅ

ក្បាលដីចំនួនជាង៣ពាន់នៅភូមិគោកត្នោត ក្នុងស្រុកប្រាសាទបាគង ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីចាប់ពីថ្ងៃនេះតទៅ

gambling on line Book & Find a very https://book-of-ra-deluxe-slot.com/ good Gambling enterprises In the 2022

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.