Thursday, January 29, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

ដោយ Pothe Thun
29/06/2022
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក លឹម ហេង ប្រធានមណ្ឌលចាក់វ៉ាក់សាំង នៃមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋជាច្រើន បានសម្រុកទៅទទួលវ៉ាក់សាំងដូសជម្រុញច្រើនជាងថ្ងៃមុនៗ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ១០ករណី។

លោក លឹម ហេង បានឲ្យដឹងទៀតថា ដំណើរការចាក់វ៉ាក់សាំងនៅក្នុងមន្ទីរពេទ្យខេត្ដសៀមរាប បានបើកដំណើរការជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរិ៍ ឬថ្ងៃអាទិត្យនោះទេ ដោយក្រុមគ្រូពេទ្យបានផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់ ចាប់តាំងពីដូសទីមួយរហូតដល់ដូសជម្រុញ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី២៨ ខែមិថុនាម្សិលមិញ បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានប្រកាសពីរកឃើញឆ្លងជំងឺកូវីដ-១៩ ជាថ្មីនេះ លោកសង្កេតឃើញមានប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងច្រើនជាងសព្វដង ដោយក្នុងព្រឹកថ្ងៃទី២៩ នេះ ពួកគាត់បានទៅទទួលវ៉ាក់សាំងដូសជម្រុញ មានប្រមាណជាង ១០០នាក់ ហើយភាគច្រើនជាដូសជម្រុញ ដោយមានទាំងជនជាតិបរទេស និងក្រុមនិស្សិតដែលបានទៅសិក្សានៅបរទេស ពួកគាត់បានទៅបំពេញវ៉ាក់សាំងដូសជម្រុញនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាបផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោកបានបន្ដថា ប្រភេទវ៉ាក់សាំងដែលបានផ្ដល់ជូនពលរដ្ឋមានអាស្ដ្រាហ្សេនីកា AstraZeneca និងភីស្វាយស័រ Pfizer ។ ជាមួយនោះលោកក៏បានអំពាវ ដល់ប្រជាពលរដ្ឋ ដែលបានទទួលវ៉ាក់សាំងដូសទី១ ដល់ដូទី៥ រួចហើយ ត្រូវគៀងគរមិត្ដភ័ក្ដិ ឬបងប្អូនរបស់ខ្លួនទៅទទួលវ៉ាក់សាំងដូសជម្រុញបន្ថែមទៀត ដើម្បីការពារ និងទប់ស្កាត់នូវជំងឺឆ្លងកូវីដ-១៩នេះ ជាពិសេសការពារសុខភាពរបស់ខ្លួនឯង ដោយការពារប្រសើរជាងព្យាបាល បើទោះបីជំងឺកូវីដ-១៩ បានថមថយក្ដី។

ជាមួយគ្នានោះដែរកាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលមិនទាល់ទទួលការចាក់វ៉ាក់សាំង និងអ្នកដែលចាក់បាន ១ដូស ឬ ២ដូស សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញ បន្ថែមទៀត ដើម្បីកុំឲ្យខេត្តសៀមរាប មានផ្ទុះការឆ្លងរីករាលដាល បិទខ្ទប់ និងធ្លាក់ទៅក្នុងសភាពស្ងប់ស្ងាត់ដូចការពីឆ្នាំ២០២០-២០២១ ម្តងទៀតនោះទេ។ ជាមួយគ្នានោះក៏សូមប្រជាពលរដ្ឋរួមគ្នា ជួយគ្នាប្រកបដោយស្មារតីចូលរួម និងសាមគ្គីភាព ដើម្បីការការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសាររបស់យើង ឲ្យជៀសឆ្ងាយពីជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចាក់វ៉ាក់សំាង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមណៈសិស្សចំនួន ២៥០រូប ទទួលបានចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីពង្រឹងផ្នែកវិស័យពុទ្ធិកសិក្សា

សមណៈសិស្សចំនួន ២៥០រូប ទទួលបានចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីពង្រឹងផ្នែកវិស័យពុទ្ធិកសិក្សា

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២២

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២២

អ្នកជំនាញនៃអាជ្ញាធរអប្សរាប្រកាសពីការរកឃើញ ថ្មបញ្ចុះសីមា នៅកំពូលខ្លោងទ្វារតាកាវ

អ្នកជំនាញនៃអាជ្ញាធរអប្សរាប្រកាសពីការរកឃើញ ថ្មបញ្ចុះសីមា នៅកំពូលខ្លោងទ្វារតាកាវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.