Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សមណៈសិស្សចំនួន ២៥០រូប ទទួលបានចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីពង្រឹងផ្នែកវិស័យពុទ្ធិកសិក្សា

ដោយ Pothe Thun
29/06/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សមណៈសិស្សចំនួន ២៥០រូប ទទួលបានចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីពង្រឹងផ្នែកវិស័យពុទ្ធិកសិក្សា
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាមណសិស្សចំនួន ២៥០រូប មកពីវត្តចំនួន៩ ដែលមានសាលាពុទ្ឋិកសិក្សាក្នុងចំណោម ៣៨វត្ត នៃស្រុកជីក្រែង នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានទទួលចីវពីសាលាអនុគណស្រុកជីក្រែង ដើម្បីជំរុញ និងបណ្តុះទឹកព្រះទ័យដល់សាមណេរ ឱ្យខិតខំរៀនសូត្រ និងបដិបត្តិធម៌វិន័យឱ្យត្រឹមត្រូវ តាមលំអានព្រះពុទ្ឋសាសនា ហើយសំពត់ស្បង់ចីវរទាំងនេះបានមកពីការចូលរួមរបស់មន្ត្រីសង្ឃខេត្ត ព្រះគ្រូចៅអធិការនានា ជាពិសេសសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

ពិធីនេះប្រព្រឹត្តិទៅក្នុងបរិវេនវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី ស្ថិតក្នុងភូមិពន្លឺព្រះផុស ឃុំកំពង់ក្តី ស្រុកជីក្រែង ក្រោមព្រះវត្តមាន ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសុមង្គសិលាចារ្យ ព្រះមេគណខេត្ត និងសហការីគណ និងព្រះវត្តមានព្រះរាជាគណៈ ព្រះចៅអធិការវត្តមួយចំនួន ព្រមទាំងព្រះថេរានុត្ថេរៈ សមណៈសិស្ស និងសប្បុរសជនជាសាសនូបត្ថម្ភជាច្រើនអង្គនាក់ផងដែរ។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះអនុគណស្រុកជីក្រែង និងជាព្រះវិន័យធរគណខេត្ត មានសង្ឃដិកាថា៖ ការប្រគេនចីវរទាននេះ គឺសំដៅដល់ការផ្តល់កម្លាំងចិត្ត ដល់សាមណសិស្ស ដែលកំពុងសិក្សារៀនសូត្រ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានចំណេះដឹងពេញលេញ និងក្លាយទៅជាធនធានមនុស្សដ៍មានសមត្ថភាព ដើម្បីជាទីពឹងជួយលើអនាគតខ្លួនឯង ជួយគ្រួសារ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។ ពិធីនេះដែរប្រព្រឹត្តិឡើងដើម្បីឆ្លើយតបទៅ តាមស្មារតីនៃសង្ឃប្រកាសនៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៩ សំដៅពង្រឹងវិស័យពុទ្ឋិកសិក្សាគ្រប់កម្រិត ពង្រឹងគុណភាពសិក្សា ធម៌វិន័យដល់សមណសិស្ស ពង្រឹងការបដិបត្តិធម៌វិន័យរបស់ ភិក្ខុ-សាមណេរ ដោយបានណែនាំឱ្យកោរកេសា កោររោមចិញ្ចើម និងស្លៀកដណ្តប់ស្បង់ចីវរឱ្យជាបរិមណ្ឌល និងអនុញ្ញាតឱ្យភិក្ខុ-សាមណេរនៃគណៈមហានិកាយប្រើប្រាស់សំពត់ស្បង់ស្បៃត្រៃចីវរតែពីរពណ៌ប៉ុណ្ណោះ គឺពណ៌ទឹកក្រូចនិងពណ៌ខ្លឹមខ្នុរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ ព្រះធម្មសិរី ជុំ គឹមឡេង បានចាត់ទុកចីវរទានថាជាទានដ៍វិសេសមួយសម្រាប់ជួយឱ្យសមណៈសិស្សគ្របដណ្តប់អង្កកាយបានសមរម្យ ហើយការសិក្សារៀនសូត្រផ្នែកខាងពុទ្ឋិកសិក្សាមានសតម្លៃណាស់ក្នុងការជួយទ្រទ្រង់ដល់វិស័យព្រះពុទ្ឋសាសនា បើកាលណាព្រះសង្ឃពុំមានចំណេះដឹង ខាងធម៌វិន័យទេ ក៍ព្រះពុទ្ឋសាសនាមិនអាចស្ថិតស្ថេរ កង់វង្សគ្រប់ ៥០០០ព្រះវស្សាបានដែរ។ ព្រះអង្គបន្តថា ថ្មីៗនេះ គណៈសង្ឃនាយកបានជំរុញឱ្យពង្រឹងផ្នែកពុទ្ឋកសិក្សាតាមខេត្តនីមួយៗ ធ្វើយ៉ាងណាឱ្យមានសមណៈសិស្សបានសិក្សារៀនសូត្រនូវ បាលី សំស្ក្រឹត តាមពុទ្ឋវច្ចនៈរបស់ព្រះសម្មាសម្ពុទ្ឋនិងចំណេះទូទៅក្នុងផ្លូវលោក។ ព្រះអង្គបានបង្ហាញនូវក្តីបារម្ភដោយសង្កេតឃើញថា បច្ចុប្បន្នការរៀនសូត្រផ្នែកបរិយត្តិធម៌ នៅទូទាំងប្រទេស ហាក់ដូចជាមានការថយចុះ ដោយសារការចូលសាងផ្នួសថមថយបួសមិនពេញលេញ ខ្លះបួសតាមទំនៀមទំលាប់ ខ្លះបួសរយៈពេលខ្លី ហេតុនេះសូមអំពាវនាវដល់ញាតិញោមរបស់សមណៈសិស្សបន្តជួយឧបត្ថម្ភគាំទ្រដើម្បីឱ្យសមណៈសិស្សខំសិក្សារៀនសូត្រ ហើយសមណៈសិស្សក៍ត្រូវខំពុះពារប្រឹងប្រែងរៀនសូត្រឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយទៅជាធនធានមនុស្សពោរពេញដោយចំណេះដឹងមានសមត្ថភាព សម្រាប់ទ្រទ្រង់ជីវភាពខ្លួនឯងនិងក្រុមគ្រួសារនាពេលអនាគត៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​វិស័យ​ពុទ្ធិកសិក្សាសមណ​សិស្ស​សាលាអនុគណស្រុកជីក្រែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២២

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២២

អ្នកជំនាញនៃអាជ្ញាធរអប្សរាប្រកាសពីការរកឃើញ ថ្មបញ្ចុះសីមា នៅកំពូលខ្លោងទ្វារតាកាវ

អ្នកជំនាញនៃអាជ្ញាធរអប្សរាប្រកាសពីការរកឃើញ ថ្មបញ្ចុះសីមា នៅកំពូលខ្លោងទ្វារតាកាវ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.