Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២២

ដោយ Pothe Thun
30/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២២
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំសលាខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដែលហៅកាត់ថា គ.ខ.ប.ជ. បានបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ក្រោមការដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគ.ខ.ប.ជ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា នៃគ.ខ.ប.ជ.និង អង្គការដៃគូនានាក្នុងខេត្ត។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកស្រី យូ សុភា បានថ្លែងនូវការកោតសរសើរចំពោះមន្ទីរអង្គរភាព និងអង្គការដៃគូមួយចំនួន ដែលបានខិតខំយកចិត្តទុកដាក់ធ្វើការងារប្រឆាំងអំពើជួញដូរមនុស្សនេះយ៉ាងសកម្ម ដែលធ្វើឲ្យសកម្មភាពនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង កិច្ចការពារជនរងគ្រោះក្នុងខេត្តសៀមរាប ទទួលបានការកោតសរសើរជាខ្លាំងនៅថ្នាក់ជាតិ ហើយក៏ត្រូវបានចាត់ទុកថា ជាខេត្តគំរូផងដែរ ដូច្នេះដើម្បីថែរក្សាស្នាដៃនេះឲ្យនៅបប្តគង់វង្សនោះ គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ រួមជាមួយអង្គការដៃគូ ត្រូវធ្វើយ៉ាងណាខិតខំអនុវត្តនូវផែនការទិសដៅការងារឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ។

លោកស្រី យូ សុភា បន្តថា ជារៀងរាល់ខែ យើងតែងតែបានធ្វើការជួបប្រជុំគ្នា ដើម្បីធ្វើការត្រួតពិនិត្យលើការងារដែលនៅសេសសល់ និង ធ្វើការពិភាក្សារួមគ្នា ក្នុងការរិះរកវិធីដោះស្រាយឲ្យការតែមានប្រសិទ្ធភាពខ្ពស់ លើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង កិច្ចការពារជនរងគ្រោះក្នុងខេត្តសៀមរាប ខណៈដែលបញ្ហាដែលនៅសេសសល់ពីខែមុនមានចំនួន៩ចំណុច ដូច្នេះសូមឲ្យសមាជិកនៃអង្គពិធីទាំងមូល ត្រូវធ្វើការពិភាក្សាដោះស្រាយរួមគ្នាឲ្យកាន់តែស៊ីជម្រៅ ដើម្បីទប់ស្កាត់បានទាន់ពេលវេលា នូវអំពើជួញដូរមនុស្ស ការធ្វើអាជិវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និង បទល្មើសពាក់ព័ន្ធដទៃទៀត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបង្ហាញថា គ.ខ.ប.ជ បានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវទិសដៅភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក ហើយក៏មានការចូលរួមកាន់តែសកម្មពីមន្ត្រីអនុវត្តតាមមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងទីភ្នាក់ងារសហប្រជាជាតិដែលសម្រេចបាននូវលទ្ធផលយ៉ាងល្អ ពិសេសក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ គ.ខ.ប.ជ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក និងអង្គការដៃគូនានា បានផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និងច្បាប់ពាក់ព័ន្ធ តាមរយៈការផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព តាមវេទិការសាធារណៈ និងផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍បានចំនួន៨៨២លើក ។

របាយការណ៍បង្ហាញទៀតថា ក្រៅពីនេះ ក្នុងគោលដៅទប់ស្កាត់អំពើជួញដូរមនុស្ស ស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ក៏បានដាក់កម្លាំងជំនាញចុះល្បាតនៅតាមគោលដៅនានា ចុះធ្វើកិច្ចសន្យានៅតាមគោលដៅសង្ស័យដូចជាតាមខារ៉ាអូខេ ហាងម៉ាស្សាជាដើម ព្រមទាំងបានសហការជាមួយអធិការដ្ឋាននគរបាល និង កងអាវុធហត្ថក្រុងស្រុក ចុះធ្វើការណែនាំ និងទប់ស្កាត់ពលរដ្ឋធ្វើចំណាក់ស្រុកទៅក្រៅប្រទេសផងដែរ ៕

អត្ថបទ និងរូបភាព ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញនៃអាជ្ញាធរអប្សរាប្រកាសពីការរកឃើញ ថ្មបញ្ចុះសីមា នៅកំពូលខ្លោងទ្វារតាកាវ

អ្នកជំនាញនៃអាជ្ញាធរអប្សរាប្រកាសពីការរកឃើញ ថ្មបញ្ចុះសីមា នៅកំពូលខ្លោងទ្វារតាកាវ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន

យុវសិស្សចំនួន១៥០នាក់មកពីសាលារៀនក្នុងស្រុកចំនួនបី ត្រូវបានបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

យុវសិស្សចំនួន១៥០នាក់មកពីសាលារៀនក្នុងស្រុកចំនួនបី ត្រូវបានបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.