Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទិវារត់កម្សាន្តអបអរសាទរ សប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ក្នុងតំបន់រមណីយដ្ឋានអង្គរ

ដោយ Pothe Thun
25/03/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានការគាំទ្រពីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំទីក្រុងភ្នំពេញ បានរៀបចំកម្មវិធីទិវារត់កម្សាន្តអបអរសាទរ សប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥ (MLC Week Fun Run 2025) ដើម្បីកៀងងគរថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីមិត្តភាព សាមគ្គីភាព តាមរយៈស្មារតីកីឡាក្នុងចំណោមបណ្តាប្រទេសសមាជិក ដោយមានប្រតិភូ និងអ្នកចូលរួមប្រមាណ ៥០០នាក់។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានចាត់ទុកព្រឹត្តិការណ៍នេះ ថាជាអត្តសញ្ញាណមួយនៃបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង ដែលមានគោលបំណងជំរុញមិត្តភាព និងសាមគ្គីភាព ក្នុងចំណោមប្រទេសសមាជិក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដល់សាធារណជនគ្រប់រូប។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា កម្មវិធីនេះមិនមែនត្រឹមតែជាសក្ខីភាពនៃភាពជោគជ័យរួមគ្នា និងសមិទ្ធផលដ៏ធំធេងនៃភាពជាដៃគូប្រកបដោយបរិយាបន្ននៅក្នុងក្របខណ្ឌមេគង្គ-ឡានឆាងប៉ុណ្ណោះទេ ប៉ុន្តែនេះជាឱកាសដ៏ល្អមួយ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន មិត្តភាព និងសាមគ្គីភាពតាមរយៈស្មារតីកីឡាក្នុងចំណោមបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមក៏បានបង្ហាញនូវភាពជឿជាក់ថា ព្រឹត្តិការណ៍នាឆ្នាំនេះ នឹងធ្វើឱ្យចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសមេគង្គ-ឡានឆាងកាន់តែមានភាពរឹងមាំ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តជាវេទិកាអនុតំបន់ពាក់ព័ន្ធមួយ ដើម្បីគាំទ្រពហុភាគីនិយម និងដោះស្រាយនូវតម្រូវ ការចាំបាច់របស់ប្រទេសសមាជិកមេគង្គ-ឡានឆាង តាមរយៈមូលនិធិពិសេសមេគង្គ-ឡានឆាង។

សូមជម្រាបថា តាមរយៈព្រឹត្តិការណ៍នេះ ប្រមូលបានថវិកាចំនួន ៧ ៦៨២ដុល្លារ ហើយឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា និងថ្នាក់ដឹកនាំគណៈប្រតិភូ បាននាំយកថវិកាប្រគល់ជូនដល់នាយកមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត រយៈពេល៣ថ្ងៃ ទាក់ទាញអ្នកទេសចរបានជាង ៨មុឺននាក់

សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត រយៈពេល៣ថ្ងៃ ទាក់ទាញអ្នកទេសចរបានជាង ៨មុឺននាក់

ពិធីរាប់បាត្រព្រះសង្ឃ ៦៥០អង្គ ឧទ្ទិសមហាកុសលថ្វាយ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ

ពិធីរាប់បាត្រព្រះសង្ឃ ៦៥០អង្គ ឧទ្ទិសមហាកុសលថ្វាយ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យក្រុមការងារពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ខណៈករណីរួមភេទជាមួយអនិតិជននៅតែជាបញ្ហាប្រឈម

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យក្រុមការងារពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ខណៈករណីរួមភេទជាមួយអនិតិជននៅតែជាបញ្ហាប្រឈម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.