Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទីផ្សារស្ដីពីការកែច្នៃផលិតផលអនុផលព្រៃឈើ រយៈពេល២ថ្ងៃ នៅខេត្ដសៀមរាប

ដោយ Pothe Thun
25/03/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រួមនឹងបណ្ដាប្រទេសចំនួន៤ទៀត បានសហការរៀបចំពិព័រណ៍ផលអនុផលព្រៃឈើរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែមីនានេះ នៅសួនច្បារខាងមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីបង្កើនចំណេះដឹងដល់សមាជិកក្រុមកែច្នៃអនុផលព្រៃឈើត្រូវតាមតម្រូវការទីផ្សារ ក្រោមការរៀបចំដោយអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធអនុផលព្រៃឈើកម្ពុជា ហៅកាត់ថា NTFP ។

លោក ស៊ឹម ប៊ុនធឿន ប្រធាន NTFP បានបញ្ជាក់ថា ក្រោយចុះអនុស្សរណៈកិច្ចព្រមព្រាងជាមួយក្រសួងការបរទេសកម្ពុជា និងចុះអនុស្សរណៈកិច្ចព្រមព្រាងជាមួយក្រសួងបរិស្ថាន ចាត់ពីឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន NTFP បានអនុវត្តគម្រោងចិញ្ចឹមឃ្មុំនៅភ្នំគូលែន និងផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន១១ ក្នុងខេត្តសៀមរាប។ ពិព័រណ៍ផលអនុផលព្រៃឈើនេះ ដើម្បីផ្សារភ្ជាប់ផលិតផល អនុផលសហគ្រាស សហគមន៍ទៅអ្នកប្រើប្រាស់ បង្កើនចំណេះដឹងដល់សមាជិកក្រុមកែច្នៃអនុផលព្រៃឈើត្រូវតាមតម្រូវការទីផ្សារ និងបង្កើនចំណេះដឹងលើការកសាងផែនការអាជីវកម្មរបស់សហគមន៍ក្នុងការតភ្ជាប់ទៅនឹងទីផ្សារ។

លោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងតំបន់ទន្លេមេគង្គដែលពឹងអាស្រ័យលើវិស័យកសិកម្ម ហើយពលរដ្ឋនៅតាមសហគមន៍នៅតែពឹងអាស្រ័យលើអនុផលព្រៃឈើ។ បច្ចុប្បន្នយើងមានសហគមន៍ព្រៃឈើសរុបចំនួន៦៥៥ ដែលសហគមន៍ទាំងនេះបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកការពារ និងអភិរក្សព្រៃឈើកម្ពុជា។ ក្រៅពីកិច្ចការពារសហគមន៍ ពួកគេក៏អាចអាស្រ័យផលពីព្រៃសហគមន៍របស់ពួកគេ ដូចជាបន្លែព្រៃ ផ្លែឈើព្រៃ ពិសេសការប្រមូលអនុផលព្រៃឈើមកកែច្នៃជារបស់ប្រើប្រាស់ និងបង្កើនចំណូលក្នុងគ្រួសារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ពលរដ្ឋកម្ពុជាប្រមាណ ៦៨ភាគរយ ពឹងផ្អែកលើធនធានព្រៃឈើ អនុផលព្រៃឈើ និងការបរបាញ់សត្វសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ សកម្មភាពទាំងនោះរួមមានការបេះផ្លែឈើព្រៃ បន្លែព្រៃ ផ្តៅ ឬស្សី ទឹកឃ្មុំ ជ័រទឹក ជ័រចុង សំរ៉ង រំពាក់ និងឱសថបុរាណនានា។ នៅឆ្នាំ២០១០ រហូតមកដល់ឆ្នាំ២០១៥ ចំណូលដែលទទួលបានពីផ្តៅ មានចំនួន ១,៥លានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះមានពលរដ្ឋប្រមាណជា ៥ ០០០គ្រួសារ ដែលមួយគ្រួសារអាចរកចំណូលបាន ៨៦ដុល្លារក្នុងមួយខែ។ ជាមួយគ្នានេះ គេសង្កេតឃើញថាមានសហគ្រាសសហគមន៍ជាច្រើនត្រូវបានចងក្រងបង្កើតឡើងដែលបម្រើដល់វិស័យ ផ្តៅ រំពាក់ ទឹកឃ្មុំព្រៃ និងឬស្សីជាដើម។

លោក ឌី រ៉ាដូ អភិបាលរងខេត្ដសៀមរាប បានជំរុញដល់អ្នកពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ ខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារគ្រប់គ្រង និងអភិវឌ្ឍអនុផលព្រៃឈើនៅប្រទេសកម្ពុជា ប្រកបដោយនិរន្តរភាព និងយល់ដឹងបន្ថែមពីអត្ថប្រយោជន៍នៃអនុផលព្រៃឈើសម្រាប់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ។ តាមរយៈពិព័រណ៍រយៈពេល ២ថ្ងៃនេះ នឹងក្លាយជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញដល់គ្រប់អ្នកពាក់ព័ន្ធខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារគ្រប់គ្រង និងអភិវឌ្ឍអនុផលព្រៃឈើនៅប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីដង្ហែរូបសំណាក់រំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៤ មានអ្នកចូលរួមយ៉ាងច្រើនកុះករ

ពិធីដង្ហែរូបសំណាក់រំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៤ មានអ្នកចូលរួមយ៉ាងច្រើនកុះករ

រាត្រីវប្បធម៌ និងពិព័រណ៍រូបថត ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅខេត្តសៀមរាប

រាត្រីវប្បធម៌ និងពិព័រណ៍រូបថត ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅខេត្តសៀមរាប

ទិវារត់កម្សាន្តអបអរសាទរ សប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ក្នុងតំបន់រមណីយដ្ឋានអង្គរ

ទិវារត់កម្សាន្តអបអរសាទរ សប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ក្នុងតំបន់រមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.