Friday, April 17, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប

ដោយ Pothe Thun
26/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងទេសចរណ៍ ដោយមានការសហការគាំទ្រពីអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប ដែលគម្រោងនេះ គឺសំដៅជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន សម្រាប់វិស័យទេសចរណ៍នៅប្រទេសកម្ពុជាទាំងមូល។

ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ OIF ប្រចាំកម្ពុជា ដែលបានគាំទ្ររាល់គម្រោងនានានៅកម្ពុជា រួមមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាបារាំង ជំនាញបដិសណ្ឋារកិច្ច គម្រោងផ្សព្វផ្សាយអេកូទេសចរណ៍ និងការអនុវត្តនិរន្តរភាពក្នុងវិស័យទេសចរណ៍ដល់យុវជន គម្រោងលើកកម្ពស់និរន្តរភាពទេសចរណ៍ គម្រោងពង្រឹងតួនាទីស្តី្រក្នុងវិស័យទេសចរណ៍កម្ពុជា និងកម្មវិធីភ្ជាប់ទំនាក់ទំនងសហគ្រិនស្ត្រីនិយាយភាសាបារាំង និងគម្រោងបង្កើតមជ្ឈមណ្ឌល Destination Eco-Talents ជាដើម។

ឯកឧត្តមរដ្ឋលេខាធិកា បញ្ជាក់ថា តាមរយៈសិក្ខាសាលានាពេលនេះ គឺដើម្បីជាការលើកកម្ពស់ការយល់ដឹង និងសកម្មភាពចូលរួមរបស់ភាគីពាក់ព័ន្ធចំពោះគម្រោង DET របស់ OIF ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ការកំណត់ផែនការយុទ្ធសាស្រ្តរួមដែលមានសកម្មភាពអាទិភាពក្នុងវិស័យការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយចីរភាព និងការការចូលរួមរបស់ភាគីពាក់ព័ន្ធ និងរៀបចំបណ្តាញទេសចរណ៍ប្រកបដោយចីរភាពក្នុងតំបន់ ដើម្បីបង្រួបបង្រួមអ្នកកំណត់គោលនយោបាយ អ្នកប្រតិបត្តិសេវាកម្ម សហគមន៍មូលដ្ឋាន និងអ្នកជំនាញ ដើម្បីចែករំលែកការអនុវត្តល្អ និងលើកកម្ពស់សហប្រតិបត្តិការ កម្ពុជា ឡាវ ថៃ និងវៀតណាម។ ជាមួយគ្នានេះដែរ សិក្ខាសាលានេះដែរ គឺនឹងក្លាយជាឱកាសសម្រាប់អ្នកពាក់ព័ន្ធ ជំរុញការចូលរួមដើម្បីបង្កើតមជ្ឈមណ្ឌល Eco-Talent ក្នុងតំបន់ និង OIF សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា តាមរយៈជំរុញវិស័យទេសចរណ៍ រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ បាននឹងកំពុងពង្រឹង និងពង្រីកវិសាលភាពនៃសេវាទេសចរណ៍ខេត្ត តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងបង្កើតតំបន់ទីក្រុងប្រកបដោយសោភ័ណភាព និងស្អាតស្អំ ដែលមានការការពារ មន្ទីរពេទ្យ រមណីយដ្ឋានល្អ សណ្តាប់ធ្នាប់ និងសុវត្ថិភាពភ្ញៀវទេសចរ ការថែរក្សា និងអភិរក្សធនធានធម្មជាតិ ព្រមទាំងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានលើកស្ទួយខេត្តសៀមរាប ជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់។ ជាក់ស្តែងរដ្ឋបាលខេត្ត ក៏បាននឹងកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងសម្ព័ន្ធមេត្រី និងប្រតិបត្តិករទេសចរណ៍ ដោយផ្តល់នូវការលើកទឹកចិត្តដល់ការវិនិយោគលើវិស័យទេសចរណ៍អង្គរ នាពេលថ្មីៗនេះផងដែរ។

លោក Edgar DOERIG តំណាងអង្គការហ្វ្រង់កូហ្វូនី (OIF) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញថា OIF បន្តជំរុញការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងវិស័យទេសចរណ៍ ពង្រឹងការយល់ដឹងពីគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព និងជំរុញការអនុវត្តគោលដៅទេសចរណ៍កម្ពុជាប្រដោយនិរន្តរភាព និងប្រែក្លាយជាគោលដៅបៃតង ដើម្បីត្រៀមកម្ពុជាធ្វើជាម្ចាស់ផ្ទះ Francophonie Summit ឆ្នាំ២០២៦នាពេលខាងមុខផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរនិងសង្គមស៊ីវិល ចាត់ទុកការចូលរួមគាំទ្ររបស់បុរស ចំពោះស្ត្រី រួមទាំងក្មេងស្រី ជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយើង

អាជ្ញាធរនិងសង្គមស៊ីវិល ចាត់ទុកការចូលរួមគាំទ្ររបស់បុរស ចំពោះស្ត្រី រួមទាំងក្មេងស្រី ជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយើង

អាជ្ញាធរខេត្ដសៀមរាប៖ សំណល់ជាតិផ្ទុះពីសង្រ្គាម ធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនជាង ៦ម៉ឺន គិតត្រឹមខែមេសា ឆ្នាំ២០២៤

អាជ្ញាធរខេត្ដសៀមរាប៖ សំណល់ជាតិផ្ទុះពីសង្រ្គាម ធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនជាង ៦ម៉ឺន គិតត្រឹមខែមេសា ឆ្នាំ២០២៤

អាជ្ញាធរខេត្តសៀមរាប នឹងចុះជួបប្រជានេសាទតាមបណ្ដាក្រុងស្រុកជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម និងផ្សព្វផ្សាយលក្ខខណ្ឌនៃការប្រើប្រាស់ឧបករណ៍នេសាទ

អាជ្ញាធរខេត្តសៀមរាប នឹងចុះជួបប្រជានេសាទតាមបណ្ដាក្រុងស្រុកជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម និងផ្សព្វផ្សាយលក្ខខណ្ឌនៃការប្រើប្រាស់ឧបករណ៍នេសាទ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.