Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប នឹងចុះជួបប្រជានេសាទតាមបណ្ដាក្រុងស្រុកជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម និងផ្សព្វផ្សាយលក្ខខណ្ឌនៃការប្រើប្រាស់ឧបករណ៍នេសាទ

ដោយ Pothe Thun
26/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប នឹងចុះជួបប្រជានេសាទតាមបណ្ដាក្រុងស្រុកជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម និងផ្សព្វផ្សាយលក្ខខណ្ឌនៃការប្រើប្រាស់ឧបករណ៍នេសាទ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា នៅចុងខែមីនានេះ អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ នឹងចុះជួបប្រជានេសាទតាមក្រុងស្រុកទាំង៦ ជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម សំណូមពរនានា និងផ្សព្វផ្សាយពីការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ដើម្បីឱ្យប្រជានេសាទអាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយស្របច្បាប់ និងការទទួលខុសត្រូវឱ្យស្របតាមច្បាប់ស្ដីពីជលផល។

នេះបើតាមការបញ្ជាក់របស់ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលរងខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង៦ ជាប់បឹងទន្លេសាប រួមមាន ក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង ត្រូវធ្វើរបាយការណ៍អំពីចំនួនគ្រួសារ ស្ថានភាពគ្រួសាររបស់ប្រជានេសាទ ឧបករណ៍នេសាទ ការទិញ លក់ ផលិត ថែរក្សាទុក និងដឹកជញ្ជូនឧបករណ៍នេសាទក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាផ្ដល់ភាពស្រួលក្នុងការក្ដាប់បានពីសកម្មភាពនៃការនេសាទប្រចាំថ្ងៃរបស់ពួកគាត់។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផល បានសហការជាមួយក្រុមការងារត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផលអន្តរក្រសួងថ្នាក់ជាតិដែលប្រចាំការនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និង គណៈបញ្ជាការឯកភាពក្រុងស្រុក យោធភូមិភាគទី៤ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត កងពល ង៧០ កងអង្គភាពទ័ពពិសេសឆ័ត្រយោង៩១១ បានធ្វើការចុះទប់ស្កាត់ និងលុបបំបាត់បទល្មើសជលផលបានចំនួន ១៣៩ករណី។ ក្នុងនោះបានចុះត្រួតពិនិត្យ និងលុបបំបាត់ឧបករណ៍នេសាទខុសច្បាប់ នៅតាមបណ្តាស្រុកជាប់ដែននេសាទ ចាប់ពីស្រុកជីក្រែង រហូតដល់ស្រុកក្រឡាញ់ ក្នុងនោះមានឧបករណ៍ជាច្រើនប្រភេទដូចជា ឧបករណ៍ប ស្បៃមុង ដាក់សម្រាស់ ឆក់ត្រី លបរ៉ាវ សាច់អួនក្រឡាញឹក និងលើសប្រវែង ឆ្នុក រួមផ្សំភ្លើង៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីកសិកម្មណែនាំឱ្យកសិករក្នុងសហគមន៍កសិកម្មត្រូវផ្តោតការយកចិត្តទុកដាក់លើការផ្គត់ផ្គង់រួម និងប្រើប្រាស់សេវាកម្មរួម

មន្រ្តីកសិកម្មណែនាំឱ្យកសិករក្នុងសហគមន៍កសិកម្មត្រូវផ្តោតការយកចិត្តទុកដាក់លើការផ្គត់ផ្គង់រួម និងប្រើប្រាស់សេវាកម្មរួម

ការដេញថ្លៃគម្រោងជួសជុលផ្លូវ ៣ខ្សែ ក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវ ៣ខ្សែ ក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់មន្ត្រីសុខាភិបាលត្រូវខិតខំផ្តល់សេវាប្រកបដោយការទុកចិត្តពីអ្នកជំងឺប្រកបដោយក្រមសីលធម៌ជាគ្រូពេទ្យ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់មន្ត្រីសុខាភិបាលត្រូវខិតខំផ្តល់សេវាប្រកបដោយការទុកចិត្តពីអ្នកជំងឺប្រកបដោយក្រមសីលធម៌ជាគ្រូពេទ្យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.