Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់មន្ត្រីសុខាភិបាលត្រូវខិតខំផ្តល់សេវាប្រកបដោយការទុកចិត្តពីអ្នកជំងឺប្រកបដោយក្រមសីលធម៌ជាគ្រូពេទ្យ

ដោយ Pothe Thun
28/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានជំរុញដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាផ្តល់សេវាសុខាភិបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជាគ្រូពេទ្យ ប្រកបគុណភាព កុំមានការរើសអើងចំពោះអ្នកជំងឺ ដើម្បីទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ ដែលទាំងនេះ គឺសុទ្ធតែជាលក្ខខ័ណ្ឌចាំបាច់ និងមិនអាចខ្វះបាន សម្រាប់ចូលរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយការឈឺចាប់ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា មិនត្រឹមតែកត្តាវឌ្ឍនភាព និងការផ្តល់សេវាបានល្អនោះទេ ប៉ុន្ដែវាថែមទាំងលើកកម្ពស់ភាពជឿជាក់របស់ប្រជាជនចំពោះវិស័យសុខាភិបាលផងដែរ។ មន្ត្រីសុខាភិបាល ត្រូវធ្វើឱ្យអ្នកជំងឺទទួលបានភាពកក់ក្តៅ ដូចប្រសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា គ្រូពេទ្យមានតួនាទីធ្វើការជំនួសទេវតា។

ឯកឧត្ដម រដ្ឋលេខាធិការ ក៏បានជំរុញដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវមានឥរិយាបថសមរម្យ និងគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ដោយពេលប្រាស្រ័យទាក់ទងអ្នកមករកសេវា ត្រូវឈរលើគោលការណ៍បច្ចេកទេស មនុស្សធម៌ គុណធម៌ សុជីវធម៌ និងស្មារតីភ្ញាក់រឭកខ្ពស់ ហើយត្រូវចាំទុកថា គ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជំងឺ។ គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវចាត់ទុកអ្នកជំងឺជាជនរងគ្រោះដែលចាំបាច់ត្រូវតែទទួលបាននូវការសង្គ្រោះជីវិត ការព្យាបាល និងការថែទាំសុខភាព ដោយយកចិត្ដទុកដាក់ខ្ពស់បំផុត ដើម្បីឱ្យពួកគាត់មានសេចក្ដីសង្ឃឹមក្នុងជីវិត និងកាន់តែមានជំនឿទុកចិត្ដ ភាពកក់ក្ដៅ និងការដឹងគុណ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដ បានឱ្យដឹងថា ខេត្តសៀមរាប មានការិយាល័យចំណុះចំនួន៥ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៤កន្លែង មានតួនាទីអភិវឌ្ឍគោលដៅស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។ ក្នុងឆ្នាំ២០២៤កន្លងទៅ មូលដ្ឋានសុខាភិបាលផ្តល់សេវាក្នុងខេត្តជារួមមាន មន្ទីរពេទ្យបង្អែកខេត្តផ្តល់សេវាបង្គ្រប់កម្រិត៣ មន្ទីរពេទ្យបង្អែកស្រុកផ្តល់សេវាបង្គ្រប់កម្រិត២ ចំនួន៤ មណ្ឌលសុខភាពចំនួន៩៣ ប៉ុស្តិ៍សុខភាពចំនួន២ និងមានគ្រែអ្នកជំងឺសរុប ៨១៥គ្រែ។ ជាមួយគ្នានេះ ខេត្តសៀមរាបមានមន្ទីរពេទ្យចំនួន៣ផ្សេងទៀត គឺមន្ទីរពេទ្យជ័យវរ្ម័នទី៧ មានគ្រែសម្រាកព្យាបាលចំនួន ១ ១៦៩គ្រែ មន្ទីរពេទ្យកុមារអង្គរមាន ១០០គ្រែ និងមន្ទីរពេទ្យយោធភូមិភាគ៤ មាន៥០គ្រែ ដែលបាននិងកំពុងផ្តល់សេវាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺយ៉ាងសកម្មជូនប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ប្រជាជនគ្រប់រូបទទួលបានសិទ្ធិព្យាបាលជំងឺនៅសេវាសាធារណៈស្មើៗគ្នា តាមរយៈការប្រើប្រាស់បណ្ណមូលនិធិសមធម៌ បណ្ណបេឡាជាតិសន្តិសុខសង្គម និងការលើកលែងថ្លៃព្យាបាលដោយមូលដ្ឋានផ្តល់សេវាផ្ទាល់ផងដែរ។ យ៉ាងនេះក្ដី យើងសង្កេតឃើញថា យើងនៅមានចំណុចខ្វះខាតមួយចំនួន ដូចជាការប្រាស្រ័យទាក់ទង ការបដិសណ្ឋារកិច្ច អាកប្បកិរិយាមន្ត្រីផ្តល់សេវាជាមួយអ្នកជំងឺ ការថែទាំ និងព្យាបាលអ្នកជំងឺនៅមិនទាន់បានល្អគ្រប់ជ្រុងជ្រោយនៅឡើយ។ ពោលគឺគ្រូពេទ្យមួយចំនួនតូច មិនបានគោរពកាតព្វកិច្ចការងារជាគ្រូពេទ្យ ជាអ្នកជួយសង្គ្រោះអ្នកជំងឺនៅឡើយ ហើយនៅមានបញ្ហាមួយចំនួនទៀតដែលនឹងត្រូវពិនិត្យ និងពិភាក្សាតាមរយៈអង្គសន្និបាត ដើម្បីកែតម្រូវ និងជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រថ្មី បន្ថែមពីលើកម្មវិធីយុទ្ធសាស្ត្រក្រសួងសុខាភិបាល ផែនការអាទិភាព និងផែនការគន្លឹះ សម្រាប់បន្តអនុវត្ដក្នុងឆ្នាំ២០២៥ និងឆ្នាំខាងមុខទៀត៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យសមត្ថកិច្ចកំណត់ឱ្យបាននូវមុខសញ្ញាប្រជានេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានខ្លួន

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យសមត្ថកិច្ចកំណត់ឱ្យបាននូវមុខសញ្ញាប្រជានេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានខ្លួន

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង១ខ្សែ និងជួសជុលផ្លូវ៣ខ្សែ ក្នុងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុង១ខ្សែ និងជួសជុលផ្លូវ៣ខ្សែ ក្នុងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវឱ្យប្រជានេសាទចូលរួមអភិរក្សធនធានជលផល និងធម្មជាតិ ដើម្បីជាប្រយោជន៍នាពេលបច្ចុប្បន្ន និងទៅអនាគត

មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវឱ្យប្រជានេសាទចូលរួមអភិរក្សធនធានជលផល និងធម្មជាតិ ដើម្បីជាប្រយោជន៍នាពេលបច្ចុប្បន្ន និងទៅអនាគត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.