Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្រ្តីកសិកម្មណែនាំឱ្យកសិករក្នុងសហគមន៍កសិកម្មត្រូវផ្តោតការយកចិត្តទុកដាក់លើការផ្គត់ផ្គង់រួម និងប្រើប្រាស់សេវាកម្មរួម

ដោយ Pothe Thun
26/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្រ្តីកសិកម្មណែនាំឱ្យកសិករក្នុងសហគមន៍កសិកម្មត្រូវផ្តោតការយកចិត្តទុកដាក់លើការផ្គត់ផ្គង់រួម និងប្រើប្រាស់សេវាកម្មរួម
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជំនាញនៃក្រសួងកសិកម្ម បានធ្វើការជំរុញដល់ក្រុមកសិករនៃសហគមន៍កសិកម្ម ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់រួមគ្នាផ្តោតលើការផ្គត់ផ្គង់ធាតុចូល និងការប្រើប្រាស់សេវាកម្មរួម ដើម្បីកាត់បន្ថយថ្លៃដើផលិត។

ក្នុងសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ សហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ លោក ខោល ម៉ានី ប្រធានការិយាល័យសាវនកម្មសហគមន៍កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម មានប្រសាសន៍ថា មហាសន្និបាតនាថ្ងៃនេះ ជាឱកាសសម្រាប់បងប្អូនមកពី ២៥សហគមន៍ នៃខេត្តសៀមរាប និងខេត្តកំពង់ធំ បង្ហាញពីលទ្ធផលការងារលើវិស័យកសិកម្ម ពិសេសភាពខ្លាំងក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ ដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅផែនការការងារសម្រាប់ឆ្នាំ២០២៥។ ជាមួយនេះ សូមអង្គសន្និបាតផ្តោតទៅលើការងារផ្គត់ផ្គង់ទៅកសិកម្ម និងការប្រើប្រាស់សេវាកម្មរួមគ្នា និងពាក់ព័ន្ធទៅនឹងធនធានចូលទៅកសិកម្ម។

លោក ខោល ម៉ានី បានបញ្ជាក់ថា សហភាពសហគមន៍ដែលរឹងមាំទៅបាន គឺអាស្រ័យដោយគណៈកម្មការគ្រប់គ្រង ទោះសហភាពសហគមន៍នៅមិនទាន់មានចំណូល និងចំណាយក៏ពិតមែន ក៏គណៈកម្មការបានធ្វើការគាំទ្រសហគមន៍ដែរ។ ម៉្យាងទៀគណៈកម្មការក៏ត្រូវពឹងផ្អែកទៅលើបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដើម្បីធានាបាននូវគុណភាពនៃការដឹកនាំសហគមន៍។ ក្នុងនោះចំពោះមុខរបរសំខាន់ៗ របស់សហគមន៍កសិកម្ម មានមុខរបរឥណទានកសិកម្មខ្នាតតូច ទីផ្សារទិញលក់កសិផល ព្រមទាំងមុខរបរសេវាកម្មដូចជា ត្រាក់ទ័រភ្ជួរដី ម៉ាស៊ីនច្រូតស្រូវ ម៉ាស៊ីនបោកស្រូវ និងមុខរបរ កិនស្រូវ លក់អង្ករ កែច្នៃគ្រាប់ចន្ទី និងមុខរបរផ្គត់ផ្គង់ទឹកស្អាតដល់សមាជិកជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល នៃសហភាពសហគមន៍កសិកម្មកំពង់ធំតេជៈមានជ័យ បានឱ្យដឹងថា សហភាពសហគមន៍នេះ
មានការចូលរួមពីសហគមន៍ផលិតស្រូវ ២៥សហគមន៍ ហើយកិច្ចការនេះបានដំណើរការទៅបានល្អ ធ្វើឱ្យសហភាពសហគមន៍បានបោះជំហានទៅបង្កើតជាសហភាពស្រូវអង្ករកម្ពុជា។ នៅពេលបង្កើតបានហេដ្ឋារចនាសម្ព័ន្ធនោះហើយ ភាពចាំបាច់គឺត្រូវមានកិច្ចសន្យាផលិតកម្ម ដើម្បីភាពជោគជ័យលើវិស័យសហគមន៍ វិស័យកសិករ កត្តាសំខាន់នោះលើកិច្ចសន្យាផលិតកម្ម។

លោកបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម បានបង្កើតសហគមន៍ទំនើប ព្រមទាំងឱ្យមានកសិកម្មឃុំសង្កាត់ ដើម្បីបង្កើនតម្លៃលក់ឱ្យបានខ្ពស់ ក្នុងការកាត់បន្ថយថ្លៃដើមទើបធ្វើឱ្យសហគមន៍មានការរីកចម្រើន។ ដើម្បីភាពជោគជ័យ យើងរួមគ្នាបង្កើតផលិតកម្មរួម ដែលមានការចូលរួមពីក្រុមហ៊ុនជាតិ អន្តរជាតិជាដៃគូ ព្រមទាំងរួមគ្នាធ្វើ រួមគ្នាគិត ធ្វើឱ្យសហគមន៍ដំណើរការទៅបានល្អប្រសើរ។ ក្នុងនោះ ក៏សូមឱ្យសហភាពសហគមន៍នៃខេត្តទាំង២ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាសម្រេចឱ្យបាននូវផែនការអាជីវកម្មរបស់ខ្លួនឱ្យរឹងមាំ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានការចូលរួមពីសមាជិកទាំងអស់ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមលើផលិតភាព គុណភាព សុវត្ថិភាព និងបញ្ហាទីផ្សារជាដើម៕

 

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងជួសជុលផ្លូវ ៣ខ្សែ ក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវ ៣ខ្សែ ក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់មន្ត្រីសុខាភិបាលត្រូវខិតខំផ្តល់សេវាប្រកបដោយការទុកចិត្តពីអ្នកជំងឺប្រកបដោយក្រមសីលធម៌ជាគ្រូពេទ្យ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់មន្ត្រីសុខាភិបាលត្រូវខិតខំផ្តល់សេវាប្រកបដោយការទុកចិត្តពីអ្នកជំងឺប្រកបដោយក្រមសីលធម៌ជាគ្រូពេទ្យ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យសមត្ថកិច្ចកំណត់ឱ្យបាននូវមុខសញ្ញាប្រជានេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានខ្លួន

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យសមត្ថកិច្ចកំណត់ឱ្យបាននូវមុខសញ្ញាប្រជានេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.