Sunday, December 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្ដសៀមរាប៖ សំណល់ជាតិផ្ទុះពីសង្រ្គាម ធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនជាង ៦ម៉ឺន គិតត្រឹមខែមេសា ឆ្នាំ២០២៤

ដោយ Pothe Thun
26/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្ដសៀមរាប៖ សំណល់ជាតិផ្ទុះពីសង្រ្គាម ធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនជាង ៦ម៉ឺន គិតត្រឹមខែមេសា ឆ្នាំ២០២៤
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បង្ហាញថា ការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនសរុបទូទាំងប្រទេសចំនួន ៦ ៥០៦០នាក់ គិតដល់ខែមេសា ឆ្នាំ២០២៤ ហើយបង្កការរាំងស្ទះដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ប្តេជ្ញាចិតខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដើម្បីការពារអាយុជីវិតប្រជាជន និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់អនុវត្ដឆ្នាំ២០២៥ របស់គណ:កម្មាធិការសកម្មភាពមីនខេត្ដសៀមរាប នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ លោក សំកុល សុចិត្រា អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍ចាប់ពីឆ្នាំ១៩៦០ ដល់ចុងឆ្នាំ១៩៩៨ បានបន្សល់ទុកនូវគ្រាប់មីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះជាច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស ដែលបានបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ខ្លះរងរបួស ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់អាយុជីវិត។ ប៉ុន្ដែទោះបីកម្ពុជាជួបប្រទះនូវទុក្ខសោកបែបនេះ ក៏ប្រមុខថ្នាក់ដឹកនាំកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្តព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍នានា មកដល់ពេលនេះ គ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងៗត្រូវបានធ្វើការបោសសម្អាតស្ទើរតែនៅទូទាំងប្រទេស។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

10/12/2025
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

10/12/2025

 

លោក សំកុល សុចិត្រា មានប្រសាសន៍ថា សម្រាប់ខេត្តសៀមរាប ចាប់ពីឆ្នាំ១៩៩២ ដល់ចុងឆ្នាំ២០២៤ បានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីសរុបចំនួន ១៥៤ ៣១០ ៨០២ម៉ែត្រការ៉េ ស្មើនឹង១៥ ៤៣១ហិកតា រកឃើញមីនថ្មើរជើង ២ ៥៤៧គ្រាប់ មីនតោន៧២៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទចំនួន ១៨៥ ៣៦៩គ្រាប់ ហើយបានធ្វើការប្រកាសស្រុកចំនួន៣ ក្នុងខេត្ត ជាស្រុកគ្មានមីនគឺ ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រទ្បាញ់កាលពីឆ្នាំ២០២៣។ លទ្ធផលនេះ ក៏ដោយសារកម្ពុជាទទួលបាននូវជំនាញបទពិសោធ និងមានសមត្ថភាពហើយកំពុងធ្វើការចែករំលែកទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅក្នុងពិភពលោក។

យោងតាមតួលេខរបស់អង្គភាពស៊ីអិមវិស (CMVIS) នៃអាជ្ញាធរមីនកម្ពុជា ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ជនរងគ្រោះដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួនសរុប ៤៩នាក់ កើនទ្បើងចំនួន៥៣% បើប្រៀបធៀបរយពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានអត្រាជនរងគ្រោះចំនួន ៣២នាក់។ ចំពោះខេត្តសៀមរាបឆ្នាំ២០២៤ ពុំមានជនរងគ្រោះដោយសារមីនទ្បើយ ប៉ុន្ដែនៅឆ្នាំ២០២៥ មានចំនួន១ករណី បណ្តាលឱ្យក្មេងស្លាប់ចំនួន០២នាក់៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប នឹងចុះជួបប្រជានេសាទតាមបណ្ដាក្រុងស្រុកជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម និងផ្សព្វផ្សាយលក្ខខណ្ឌនៃការប្រើប្រាស់ឧបករណ៍នេសាទ

អាជ្ញាធរខេត្តសៀមរាប នឹងចុះជួបប្រជានេសាទតាមបណ្ដាក្រុងស្រុកជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម និងផ្សព្វផ្សាយលក្ខខណ្ឌនៃការប្រើប្រាស់ឧបករណ៍នេសាទ

មន្រ្តីកសិកម្មណែនាំឱ្យកសិករក្នុងសហគមន៍កសិកម្មត្រូវផ្តោតការយកចិត្តទុកដាក់លើការផ្គត់ផ្គង់រួម និងប្រើប្រាស់សេវាកម្មរួម

មន្រ្តីកសិកម្មណែនាំឱ្យកសិករក្នុងសហគមន៍កសិកម្មត្រូវផ្តោតការយកចិត្តទុកដាក់លើការផ្គត់ផ្គង់រួម និងប្រើប្រាស់សេវាកម្មរួម

ការដេញថ្លៃគម្រោងជួសជុលផ្លូវ ៣ខ្សែ ក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវ ៣ខ្សែ ក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    36 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63287 shares
    Share 43687 Tweet 8167
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9047 shares
    Share 5450 Tweet 1499
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

    13 shares
    Share 5 Tweet 3
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    320 shares
    Share 128 Tweet 80

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,022)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,507)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,094)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.