Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរនិងសង្គមស៊ីវិល ចាត់ទុកការចូលរួមគាំទ្ររបស់បុរស ចំពោះស្ត្រី រួមទាំងក្មេងស្រី ជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយើង

ដោយ Pothe Thun
26/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរនិងសង្គមស៊ីវិល ចាត់ទុកការចូលរួមគាំទ្ររបស់បុរស ចំពោះស្ត្រី រួមទាំងក្មេងស្រី ជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយើង
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប និងមន្ត្រីសង្គមស៊ីវិល បានចាត់ទុកថា ការចូលរួមគាំទ្ររបស់បុរស ចំពោះស្ត្រី ក្មេងស្រី គឺជាការ លើកកម្ពស់កិត្តិយស សិទ្ធិ សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ និងថាបុរស និងស្ត្រីជាដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន។

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការលើកកម្ពស់សិទ្ធិ តួនាទីរបស់ស្ត្រី និងក្មេងស្រី នៅក្នុងបរិវិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់នៅក្នុងពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាបន្ន។ ពិតណាស់ នៅពេលស្ត្រី និងក្មេងស្រី មានចំណេះដឹង និងមានសមត្ថភាពផ្នែកឌីជីថល អាចធ្វើឱ្យពួកគេបានចូលរួមដោយសកម្ម និងប្រកបដោយសុវត្ថិភាព នៅក្នុងសេដ្ឋកិច្ច និងសង្គម ឌីជីថល ដែលនេះបង្ហាញឱ្យឃើញថា ស្ត្រីពិតជាតួអង្គដ៏សំខាន់មិន ត្រឹមតែក្នុងគ្រួសារ សហគមន៍ និងស្ថាប័នការងារប៉ុណ្ណោះទេ ស្ត្រីក៏ជាអ្នកដឹកនាំ ឆ្លាតវាងវៃ ទន់ភ្លន់ និងរឹងមាំផងដែរ។ ដូច្នេះ ការចូលរួមគាំទ្ររបស់បុរស ជាប្តី ចំពោះស្ត្រី ក្មេងស្រី និងប្រពន្ធ គឺជាការលើកកម្ពស់កិត្តិយស សិទ្ធិ សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិយើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រីអភិបាលរងខេត្ត មានប្រសាសន៍ថា បរិវត្តកម្មឌីជីថល និងផ្តល់នូវមធ្យោបាយថ្មីៗ សម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ ឋានៈ តួនាទី ការទទួលបានកាលានុវត្តភាព និងជម្រើសនានា នៅក្នុងការរស់នៅ និងលើកកម្ពស់ស្ថានភាព សេដ្ឋកិច្ច សង្គម របស់ខ្លួន និងគ្រួសារ រួមទាំងការទទួលបានលទ្ធភាពកាន់តែទូលំទូលាយ សម្រាប់ ការសិក្សាអប់រំ ការអភិវឌ្ឍជំនាញ វិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និងអាជីវកម្មជាដើម។

លោកស្រី បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តកំណត់ការលើកកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាព អង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមាន អារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល។ ជាមួយនេះក៏ នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ គឺតាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំ ដើម្បីទាញយកប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់ សិទ្ធិ លើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រ លើស្ត្រីនិងក្មេងស្រី និងការលើកកម្ពស់នឹងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

លោកស្រី ឃឹម ពិសី នាយិកាអង្គការមជ្ឈមណ្ឌលធនធានស្ត្រី មានប្រសាសន៍ថា ឆ្នាំ២០២៥នេះ អង្គការសហប្រជាជាតិប្រារព្ធទិវាអន្តរជាតិនារី ដើម្បីអបអរសាទរខួបទី៣០ឆ្នាំ នៃសេចក្តីថ្លែងការទីក្រុងប៉េកាំង។ ប្រធានបទខាងលើគឺដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅកម្ពុជា។ ប្រធានបទនេះក៏ផ្តោតសំខាន់ផងដែរលើការលើកកម្ពស់ផលជះជាផលវិជ្ជមាន និងទាញយក អត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើន ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។យោងតាមរបាយការណ៍ឆ្នាំ២០២៤ របស់ក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញថា គម្លាតយេនឌ័រនៅក្នុងវិស័យអប់រំបានកាត់បន្ថយគួរឱ្យកត់សម្គាល់៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាប៖ សំណល់ជាតិផ្ទុះពីសង្រ្គាម ធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនជាង ៦ម៉ឺន គិតត្រឹមខែមេសា ឆ្នាំ២០២៤

អាជ្ញាធរខេត្ដសៀមរាប៖ សំណល់ជាតិផ្ទុះពីសង្រ្គាម ធ្វើឱ្យមានការស្លាប់ ពិការ និងរបួសប្រជាជនជាង ៦ម៉ឺន គិតត្រឹមខែមេសា ឆ្នាំ២០២៤

អាជ្ញាធរខេត្តសៀមរាប នឹងចុះជួបប្រជានេសាទតាមបណ្ដាក្រុងស្រុកជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម និងផ្សព្វផ្សាយលក្ខខណ្ឌនៃការប្រើប្រាស់ឧបករណ៍នេសាទ

អាជ្ញាធរខេត្តសៀមរាប នឹងចុះជួបប្រជានេសាទតាមបណ្ដាក្រុងស្រុកជាប់បឹងទន្លេសាប ដើម្បីស្ដាប់បញ្ហាប្រឈម និងផ្សព្វផ្សាយលក្ខខណ្ឌនៃការប្រើប្រាស់ឧបករណ៍នេសាទ

មន្រ្តីកសិកម្មណែនាំឱ្យកសិករក្នុងសហគមន៍កសិកម្មត្រូវផ្តោតការយកចិត្តទុកដាក់លើការផ្គត់ផ្គង់រួម និងប្រើប្រាស់សេវាកម្មរួម

មន្រ្តីកសិកម្មណែនាំឱ្យកសិករក្នុងសហគមន៍កសិកម្មត្រូវផ្តោតការយកចិត្តទុកដាក់លើការផ្គត់ផ្គង់រួម និងប្រើប្រាស់សេវាកម្មរួម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.