Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អ្នកជំនាញផ្នែកកសិកម្ម បើកដំណើរការគម្រោង“ភាពជាដៃគូលើកកម្ពស់កសិកម្មឆ្លាតវៃនៅកម្ពុជា” ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

ដោយ Pothe Thun
31/03/2025
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកជំនាញផ្នែកកសិកម្មមកពីបណ្ដាអង្គការដៃគូ និងមន្ទីរអង្គភាពជំនាញក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានចាប់អនុវត្តគម្រោង “ភាពជាដៃគូលើកកម្ពស់កសិកម្មឆ្លាតវៃនៅកម្ពុជា” ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានបង្ហាញថា បម្រែបម្រួលអាកាសធាតុបានគំរាមកំហែងដល់ការផលិតស្បៀងអាហារជាសកល និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់កសិករក្រីក្រ និងអ្នកប្រើប្រាស់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងប្រទេសកម្ពុជាយើង ការប្រែប្រួលអាកាសធាតុក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យកសិកម្ម ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនជាច្រើន។ ការផ្លាស់ប្តូររបបទឹកភ្លៀងអាចប៉ះពាល់ដល់រដូវដាំដុះ និងការប្រមូលផល ខណៈដែលសីតុណ្ហភាពកើនឡើងអាចប៉ះពាល់ដល់ការលូតលាស់ និងទិន្នផលដំណាំផងដែរ។ លើសពីនេះ បញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត បានបណ្តាលឱ្យផលដំណាំខូចខាតជាដើម ដែលបញ្ហាខាងលើបានក្លាយកិច្ចការចាំបាច់បន្ទាន់ ដើម្បីចាត់វិធានការកាត់បន្ថយផលប៉ះពាល់ និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក យុន លីនណេ បន្តថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ វាជាកិច្ចការដ៏ចាំបាច់ និងមានសារៈសំខាន់ ដែលយើងនឹងបានដឹងសមិទ្ធផលគម្រោងដែលបានអនុវត្តកន្លងមក និងចែករំលែកនូវយុទ្ធសាស្ត្ររបស់គម្រោងថ្មីក្នុងការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ ដែលមានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ ហើយលើសពីនេះទៅទៀត ការគាំទ្រលើការចងក្រងក្រុមផលិតដើម្បីផ្សាភ្ជាប់កសិផលទៅកាន់ទីផ្សារ ជាការងារដ៏សំខាន់ដែលយើងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាកសិផលដែលផលិតបាន លក់ក្នុងតម្លៃសមស្រប នឹងថ្លៃដើមផលិត ព្រមទាំងធានាបាននូវបរិមាណ និងគុណភាពផលិតផលអាចប្រកួតបាននៅលើទីផ្សារបាន។ ជាមួយគ្នានេះគម្រោងថ្មីនេះ អាចដំណើរការទៅបានទាមទារការចូលរួមសហការ ការគាំទ្រពីស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ និងជាពិសេសកសិករ សហគមន៍កសិកម្មដែលជាអ្នកផលិតផ្ទាល់ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តំណាងអង្គការអេដដា (ADDA) លោក លូកាស កំប៉ុស បានឱ្យដឹងថា គម្រោងភាពជាដៃគូលើកកម្ពស់កសិកម្មឆ្លាតវៃនៅកម្ពុជា នឹងណែនាំ និងពង្រឹងការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រឌិត ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទីផ្សារសម្រាប់ផលិតផល CSA និងជំរុញការគាំទ្រស្ថាប័នសម្រាប់កសិកម្មឆ្លាតវៃ ជាពិសេសបញ្ហាប្រឈមដូចជា គ្រោះថ្នាក់ធម្មជាតិ ផលប៉ះពាល់នៃទឹកជំនន់ ឬគ្រោះរាំងស្ងួត រួមទាំងធនធានទឹកដែលកាត់បន្ថយ ក្នុងចំណោមបញ្ហាផ្សេងៗទៀត តាមរយៈការលើកកម្ពស់ផលិតភាពដំណាំ និងប្រាក់ចំណូល លើកកម្ពស់ការអភិវឌ្ឍបៃតង និងនិរន្តរភាពក្នុងវិស័យកសិកម្ម។

លោកបន្ដថា កសិករដែលបានទទួលការបណ្តុះបណ្តាលពីគម្រោង CSA ជាង១ម៉ឺននាក់ បានទិន្នផលស្រូវកើនឡើង៣៨% និង៥៣% ក្នុងរដូវប្រាំង និងរដូវវស្សា ដោយប្រាក់ចំណេញសុទ្ធកើនឡើងទ្វេដង ខណៈដែលទិន្នផលបន្លែ និងការលក់កើនឡើង៤៩ ទៅ៨៩%។ ការទទួលយកបច្ចេកទេស CSA បានកាត់បន្ថយការដាំដុះស្រូវដោយកាបូនឌីអុកស៊ីត៦៣%។ ជាមួយគ្នានេះ ADDA នឹងប្តេជ្ញាធ្វើឱ្យគម្រោងនេះ ទទួលបានជោគជ័យជាមួយភាគីពាក់ព័ន្ធទាំងអស់ ដែលមានគោលដៅសំខាន់ៗរួមមាន ការជំរុញជំនាញកសិកម្មឆ្លាតវៃ ទិន្នផល និងការទទួលបានទីផ្សារសម្រាប់ស្រូវ ដំឡូងមី និងបន្លែជាដើម៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរនិងមន្ត្រីជំនាញ បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផល ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង នៃខេត្តសៀមរាប

អាជ្ញាធរនិងមន្ត្រីជំនាញ បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផល ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង នៃខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

យុវជនស្ម័គ្រចិត្ត ៥៤នាក់ ទទួលបានការបណ្តុះបណ្តាលពីការសង្គ្រោះបឋម សម្រាប់ត្រៀមជួយសង្គ្រោះក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

យុវជនស្ម័គ្រចិត្ត ៥៤នាក់ ទទួលបានការបណ្តុះបណ្តាលពីការសង្គ្រោះបឋម សម្រាប់ត្រៀមជួយសង្គ្រោះក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.