Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរនិងមន្ត្រីជំនាញ បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផល ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង នៃខេត្តសៀមរាប

ដោយ Pothe Thun
31/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អាជ្ញាធរនិងមន្ត្រីជំនាញ បន្តចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងជលផល ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង នៃខេត្តសៀមរាប
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តសៀមរាប រួមនឹងមន្រ្តីជំនាញ អាជ្ញាធរពាក់ព័ន្ធ បានបន្តចុះធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារច្បាប់ជលផល ជូនដល់បងប្អូនប្រជានេសាទក្នុងសហគមន៍ នៃឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ការចុះផ្សព្វផ្សាយនាពេលនេះ គឺដើម្បីជាការបញ្ជ្រាប់ដល់បងប្អូនប្រជានេសាទពីការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ និងស្ដាប់បញ្ហាប្រឈម សំណូមពរនានារបស់ប្រជានេសាទ ធ្វើយ៉ាងណាឱ្យបងប្អូនអាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយស្របតាមច្បាប់ស្ដីពីជលផល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធានមន្ទីរបន្តថា ការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ គឺជាការបំផ្លាញមុខរបរប្រចាំថ្ងៃរបស់ខ្លួនឯង ដូច្នេះសូមបងប្អូនងាកមករួមគ្នាប្រយុទ្ធប្រឆាំង ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីធានាដល់និរន្តរភាព ផលនេសាទ សម្រាប់ជីវភាពប្រចាំថ្ងៃ និងសន្តិសុខស្បៀងនៅកម្ពុជាយើង។ លោកក៏បានណែនាំដល់ប្រជានេសាទទាំងអស់ មិនត្រូវឆ្លងកាត់តំបន់អភិរក្ស ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ និងងាកមកប្រើប្រាស់ឧបករណ៍ដែលស្របតាមច្បាប់កំណត់ ជៀសវាងការខាតបង់ផលប្រយោជន៍ក្រោយអាជ្ញាធរបង្ក្រាប និងដើម្បីថែរក្សាធនធានធម្មជាតិក្នុងបឹងទន្លេសាបឱ្យបានស្ថិតស្ថេរ។

បើតាម លោក ប៉ា ប៉ូរ មេឃុំកំពង់ឃ្លាំង បានឱ្យដឹងថា ក្នុងឃុំកំពង់ឃ្លាំង គ្រួសារដែលប្រកបរបរនេសាទចំនួន៨០ភាគរយ និង២០ភាគរយទៀត ប្រកបរបរកសិកម្ម និងរបរផ្សេងៗ។ ក្នុងនោះប្រជានេសាទ បានប្រើប្រាស់ឧបករណ៍នេសាទដូចជា មងពាក់ សន្ទូច លបរ៉ាវ អូសលៀស លបព្រៀង មងអូសដោយដៃក្រោម១០០ម៉ែត្រ សៃយឺុន និងលាន់អន្ទង់ជាដើម៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ឃុំកំពង់ឃ្លាំងនេសាទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

យុវជនស្ម័គ្រចិត្ត ៥៤នាក់ ទទួលបានការបណ្តុះបណ្តាលពីការសង្គ្រោះបឋម សម្រាប់ត្រៀមជួយសង្គ្រោះក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

យុវជនស្ម័គ្រចិត្ត ៥៤នាក់ ទទួលបានការបណ្តុះបណ្តាលពីការសង្គ្រោះបឋម សម្រាប់ត្រៀមជួយសង្គ្រោះក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

អាជ្ញាធរខេត្តសៀមរាប៖ ការធ្វើចំណាកស្រុកដោយខុសច្បាប់នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ដោះស្រាយ

អាជ្ញាធរខេត្តសៀមរាប៖ ការធ្វើចំណាកស្រុកដោយខុសច្បាប់នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ដោះស្រាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.